បទសូត្រលើកទងព្រះពុទ្ធសាសនា


(សូត្រពេលចាប់ផ្ដើមកម្មវិធីបុណ្យ)

 ១.សូមមើលទង់ជ័យ                ឆព្វណ្ណរស្សី

ដែលមានរស្មី                         ភ្លឺស្រស់ល្អ

ខៀវលឿងក្រហម                    ព្រមទាំងពណ៌ស

ហង្សបាទនិង                         ពណ៌ដ៏ភ្លឺផ្លេត។

២.ប្រទេសតូចធំ                      បានស្ម័គ្រស្មាគម

ជំនុំគ្នាច្រើន                          ​  អនេក

ព្រមយករស្មី                           ព្រះពុទ្ធគួរត្រេក

ប្រសើរពន់                             កក្រៃកន្លង។

៣.ធ្វើជាសញ្ញា                        ទង់ជ័យសាសនា

នៃសម្ពុទ្ធធំ                             ចម្បង

ចូរយើងរាល់គ្នា                        យកចិត្តចាំចង

នឹកដល់ព្រះអង្គ                        ជាអម្ចាស់។

៤.ទោះជាតិផ្សេងគ្នា                   ក៏ត្រូងដឹងថា

សុទ្ធសឹងតែជា                          ពុទ្ធសាសន៍

ត្រូវមានសាមគ្គី                         ទាំងក្មេងទាំងចាស់

ប្រឹងប្រែងអោយណាស់                គ្រប់ៗគ្នា។

៥.សូមសាសានពុទ្ធ                    ថ្កុំថ្កើងខ្ពស់ផុត

រុងរឿងវិសុទ្ធ                            ថ្លៃថ្លា

ហើយមានជ័យជោគ                   ផ្សាយពេញលោកា

ដោយជនជ្រះថ្លា                        ច្រើនសែនលាន។

៦.មានចិត្តស្នេហា                      គោរពបូជា

ចំពោះធម៌ដ៏                             កល្យាណ

ទាំងមនុស្សទេព្តា                       ស្នេហាគ្រប់ប្រាណ

ប្រាថ្នាចង់បាន                          សេចក្ដីសុខ។     

៧.យើងខេមរជាតិ                      នាំគ្នាខ្មីឃ្មាត

កាន់ធម៌នឹង                             បានផុតទុក្ខ

រួបរួមសាមគ្គី                            ពីនេះទៅមុខ

យើងនឹងបានសុខ                      ក្សេមក្សាន្ដត្រាណ។

៨.ព្រមព្រៀងប្រព្រឹត្ត                   កាន់ធម៌សុចរិត

ឆ្ពោះទៅកាន់ឋាន                       និព្វាន

ជាទីផុតទុក្ខបាន                        សុខក្សេមក្សាន្ដ

ជាតិយើងនឹងបាន                      សោយសុខា។

( សម្តេចព្រះសង្ឃរាជ  ជួន ណាត  ជោតញ្ញាណោ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ )

 

About SOTHEA YON

Siem Reap Province, Cambodia Education: BA: Public Administration MA: Buddhist studies Like: Humanitirian work Research Tel: +85516401645 Email: sesimereap@gmail.com https://www.facebook.com/sothea.yon

Posted on ខែ​ឧសភា 13, 2011, in ព្រះរតនត្រ័យនិងពុទ្ធប្រវត្តិ. Bookmark the permalink. មតិ 2.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: