នមស្ការព្រះរតនត្រ័យ


 ​​​​​​​​                                                                     រតនត្តយបូជា

(​​ ថ្វាយគ្រឿងសក្ការដល់ព្រះរតនត្រ័យ​ )

ឥមេហិ ទីបធូបាទិសក្ការេហិ ពុទ្ធំ ធម្មំ សង្ឃំ អភិបូជយាមិ  មាតាបិតាទីនំ គុណវន្តានញ្ច មយ្ហញ្ច ទីឃរត្តំ អត្ថាយ ហិតាយ សុខាយ​

 (ប្រែ​ថា)​ខ្ញុំព្រះករុណាសូមបូជាចំពោះនូវ ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជាម្ចាស់ដោយ គ្រឿងសក្ការៈ​ទាំងឡាយ​មានទៀននិងធូបជាដើមនេះដើម្បីសេចក្កីចម្រើន ដើម្បីជា ប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់អ្នកដ៏មានគុណទាំងឡាយ មានមាតាបិតាជាដើមផង​ ដល់ខ្ញុំព្រះករុណា​ផងអស់កាលជា​អង្វែង​ទៅហោង៕

( ថ្វាយបង្គំម្តង )

 

ពុទ្ធរតនប្បណាម

          នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស

          នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស

          ​​​​    នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស។

          (ប្រែថា)​កិរិយានមស្សការថ្វាយបង្គំនៃខ្ញុំព្រះករុណាចូរមានដល់ព្រះដ៏​មាន​​ប្រភាគ អង្គនោះ​ព្រះអង្គជា​​ព្រះអរហន្តដ៏ប្រសើរ ទ្រង់ត្រាស់ដឹងនូវញេយ្យធម៌ ទាំងពួងដោយ ប្រពៃ​ចំពោះព្រះអង្គឥត​មានគ្រូអាចារ្យណាប្រដៅព្រះអង្គឡើយ ៕

( ថ្វាយបង្គំម្តង )

                                    យោ  សន្និសន្នោ    វរពោធិមូលេ

                                    មារំ    សសេនំ  មហិតឹ     វជេយ្យោ

                                    សម្ពោធិមាគច្ឆិ     អនន្តញ្ញាណោ

                                    លោកុត្តមោ   តំ     បណមាមិ   ពុទ្ធំ

          (ប្រែថា) ព្រះសម្មាសម្ពុទ្ធអង្គឯណា ទ្រង់គង់ចម្រើននូវព្រះអនា​បានស្សតិកម្មដ្ឋាន លើរតនបល័ង្ក​ក្រោមម្លប់ពោធិ៍ព្រឹក្សដ៏ប្រសើរ បានផ្ចាញ់នូវមារាធិរាជ ព្រមទាំងសេនាដ៏ ច្រើន ហើយទ្រង់ត្រាស់ដឹងនូវ​សម្មា​សម្ពោធិញ្ញាណ  មានប្រាជ្ញារកទីបំផុតគ្មាន ព្រះអង្គ ប្រសើរជាងសត្វលោក ខ្ញុំព្រះករុណា សូមក្រាបថ្វាយ​បង្គំនូវព្រះសម្មាសម្ពុទ្ធអង្គនោះ ដោយគោរព ។

( ថ្វាយបង្គំម្តង )

                                      យេ ពុទ្ធា អតីតា យេ  ពុទ្ធា អនាគតា

                                         បច្ចុប្បន្នា ច  យេ ពុទ្ធា អហំ វន្ទាមិ សព្វទា។

 (ប្រែ​ថា) ព្រះសម្មាសម្ពុទ្ធទាំងឡាយអង្គឯណា ដែលបានត្រាស់ជាព្រះពុទ្ធ និព្វានកន្លង ទៅហើយក្តី ​ព្រះ​សម្មាសម្ពុទ្ធទាំងឡាយអង្គឯណាដែលនឹងបានត្រាស់ជាព្រះពុទ្ធក្នុង កាលខាងមុខក្តី ព្រះសម្មាសម្ពុទ្ធ​ទាំង​ឡាយអង្គឯណា ដែលបាន ត្រាស់ជាព្រះពុទ្ធក្នុង ភទ្រក័ល្បនេះក្តីខ្ញុំព្រះករុណា​សូមក្រាបថ្វាយបង្គំនូ​វព្រះ​សម្មាសម្ពុទ្ធទាំងឡាយនោះគ្រប់ កាលទាំងពួង ៕

( ថ្វាយបង្គំម្តង )

                   ឥតិបិ  សោ   ភគវា    អរហំ      សម្មាសម្ពុទ្ធោ   

                   វិជ្ជាចរណសម្បន្នោ សុគតោ លោកវិទូ​ អនុត្តរោ

                   បុរិសទម្មសារថិ សត្ថាទេវមនុស្សានំ ពុទ្ធោ ភគវាតិ។

(ប្រែ​ ថា)  ឥតិបិ សោ ភគវា​ អរហំ ព្រះដ៏មានប្រភាគអង្គនោះទ្រង់នាមថា អរហំ ព្រោះ ព្រះអង្គ​ឆ្ងាយចាក សឹកសត្រូវពោលគឺកិលេស ព្រមទាំងវាសនាគឺកាយ បយោគ និងវចី បយោគ   សម្មាសម្ពុទ្ធោទ្រង់ព្រះនាម ថា សម្មាសម្ពុទ្ធោព្រោះព្រះអង្គ ត្រាស់ដឹងនូវ ញេយ្យធម៌ទាំងពួង ​ដោយប្រពៃចំពោះព្រះអង្គឥតមាន គ្រូអាចារ្យណាប្រដៅព្រះអង្គ ឡើយ វិជ្ជាចរណសម្បន្នោ ទ្រង់ព្រះនាមថាវិជ្ជាចរណសម្បន្នោព្រោះព្រះអង្គ បរិបូណ៌ ដោយវិជ្ជា ៣ និង វិជ្ចា ៨  និងចរណៈ១៥ សុគតោ ទ្រង់ព្រះនាមថា សុគតោ ព្រោះព្រះ អង្គមានដំណើរល្អ យាងទៅកាន់សុន្ទរស្ថាន គឺអមតៈ មហានិព្វាន លោកវិទូ ទ្រង់ព្រះ នាមថា លោកវិទូ ព្រោះព្រះអង្គ ជ្រាប ច្បាស់ នូវត្រៃលោក អនុត្តរោ ទ្រង់ព្រះនាមថា អនុត្តរោ ព្រោះព្រះអង្គប្រសើរ ដោយសីលាទិគុណរកបុគ្គល ណាមួយស្មើគ្មាន បុរិស ទម្មសារថិ ទ្រង់ព្រះ នាមថា បុរិសទម្មសារថិ ព្រោះព្រះអង្គជាអ្នកទូន្មាន នូវបុរស ដែលគួរទូន្មានបាន សត្ថា  ទេវមនុស្សានំទ្រង់ព្រះនាមថា សត្ថាទេវមនុស្សានំ ព្រោះព្រះ អង្គ ជាសាស្រ្តា ចារ្យនៃទេវតានិង មនុស្សទាំងឡាយ ពុទ្ធោ ទ្រង់ព្រះនាមថា ពុទ្ធោ ព្រោះ ព្រះអង្គត្រាស់ ដឹងនូវចតុរារិយសច្ច ហើយញ៉ាំងអ្នកដ៏ទៃឲ្យត្រាស់ដឹងផង ភគវា ទ្រង់ព្រះ នាមថា ភគវា ព្រោះព្រះអង្គមានដំណើរ ទៅកាន់ ត្រៃភព ខ្ជាក់ ចោលហើយ គឺថាព្រះ អង្គមិនត្រឡប់កើតទៀត ឡើយ​ ៕​

  រលឹកដល់ពុទ្ធគុណរួចហើយ គួរប្រកាសប្តេជ្ញាខ្លួនដោយពាក្យសច្ចៈថា

                        នត្ថិ មេ សរណំ អញ្ញាំ ពុទ្ធោ មេ   សរណំ វរំ

                        ឯតេន សច្ចវជ្ជេន ហោតុ មេ ជយមង្គលំ

(ប្រែថា) នត្ថិ មេ សរណំ អញ្ញាំ វត្ថុដទៃជាទីពឹងទីរលឹក នៃខ្ញុំព្រះករុណា មិនមានឡើយ ពុទ្ធោ មេ សរណំ វរំ  មានតែព្រះពុទ្ធ ជាម្ចាស់ជាទីពឹងទីរលឹកដ៏ប្រសើរ របស់ខ្ញុំព្រះ ករុណា ឯតេន សច្ចវជ្ជេន  ហោតុ មេ  ជយមង្គលំ សូមសិរីសួស្តីជ័យមង្គលចូរមាន ដល់ខ្ញុំព្រះករុណាដោយកិរិយាពោលនូវពាក្យសច្ចៈនេះ។

 

ប្តេជ្ញាដូច្នេះហើយគប្បីសូត្រខមាទោសនឹងព្រះពុទ្ធជាម្ចាស់ថា

                        ឧត្តមង្គេន   វន្ទេហំ     បាទបំសុំ    វរុត្តមំ ពុទ្ធេ

                        យោ ខលិតោ ទោសោ  ពុទ្ធោ ខមតុ តំ មមំ

          (ប្រែថា) ឧត្តមង្គេន វន្ទេហំ បាទបំសុំ វរុត្តមំ ខ្ញុំព្រះករុណា សូមថ្វាយបង្គំនូវ ល្អងធូលីព្រះបាទ នៃព្រះសម្មាសម្ពុទ្ធដ៏ប្រសើរខ្ពង់ខ្ពស់ដោយអវយវៈដ៏ឧត្តមគឺត្បូង ពុទ្ធេ យោ ខលិតោ ទោសោ ទោសឯណា ដែលខ្ញុំព្រះករុណាធ្វើ អោយភ្លាំងភ្លាត់ហើយក្នុង ព្រះពុទ្ធជាម្ចាស់ ពុទ្ធោ ខមតុ  តំ មមំ សូមព្រះពុទ្ធជាម្ចាស់អត់នូវទោសនោះ ដល់ខ្ញុំ ព្រះ ករុណា។

ក្រាបថ្វាយបង្គំម្តង

 

ធម្មរតនប្បណាម

                   អដ្ឋង្គិការីយមថោ   ជនានំ មោក្ខប្បវេសាយ

                   ឧជូ ច   មគ្គោ ធម្មោ អយំ សន្តិករោ បណីតោ

                   និយ្យានិកោ  តំ   បនមាមិ   ធម្មំ

          (ប្រែថា) ព្រះសទ្ធម្មឯណា ជាធម៌ប្រកបដោយអង្គ៨ប្រការ ជាគន្លងដំណើរនៃព្រះ អរិយបុគ្គល ជាម្ចាស់ ជាផ្លូវដ៏ត្រង់ក្នុងកិរិយាញ៉ាំងជនដែលប្រាថ្នា នូវព្រះនិពា្វនអោយ ចូលទៅកាន់ព្រះនិព្វានបាន ព្រះធម៌ នេះ ជាធម៌ធ្វើអោយ ត្រជាក់រំងាប់បង់នូវភ្លើងទុក្ខ ភ្លើងកិលេស ជាធម៌ដ៏ឧត្តម ជាគុណញ៉ាំងសត្វអោយចេញ ចាកសង្សារទុក្ខ ខ្ញុំព្រះករុណា សូមក្រាបថ្វាយបង្គំនូវព្រះសទ្ធម្ម នោះដោយគោរព។

                                            (ក្រាបថ្វាយបង្គំម្តង)

                        យេ ច ធម្មា អតីតា ច យេ ច ធម្មា អនាគតា

                       បច្ចុប្បន្នា  ច  យេ  ធម្មា  អហំ  វន្ទាមិ សព្វទា

          (ប្រែថា)    ព្រះធម៌ទាំងឡាយឯណា ដែលជាធម៌របស់ព្រះសម្មាសម្ពុទ្ធនិពា្វនកន្លង ទៅហើយក្តី ព្រះធម៌ទាំងឡាយឯណា ដែលជាធម៌របស់ព្រះសម្មាសម្ពុទ្ធនឹងមានមកក្នុង កាលខាងមុខនេះក្តី ព្រះធម៌ទាំង ឡាយឯណា ដែលជាធម៌របស់ព្រះសម្មាសម្ពុទ្ធ ទ្រង់ ប្រតិស្ឋានទុកក្នុងកាលសព្វថៃ្ងនេះក្តី ខ្ញុំព្រះករុណា សូមក្រាបថ្វាយបង្គំនូវព្រះធម៌ទាំង ឡាយនោះគ្រប់កាលទាំងពួង។

       រួចហើយគប្បីតាំងចិត្តរលឹកដល់ធម្មគុណដោយបង្អោនវាចាថា

                       ស្វាក្ខាតោ  ភគវតា  ធម្មោ  សន្ទិដ្ឋិកោ   អកាលិកោ

                   ឯហិ បស្សិកោ ឱបនយិកោ បច្ចត្តំ វេទិតពោ្វ វិញ្ញូហីតិ។

            (ប្រែថា) ស្វាក្ខាតោ ភគវតា ធម្មោ ព្រះបរិយត្តិធម៌គឺព្រះត្រៃបីដក ជាធម៌គឺព្រះ ដ៏មានព្រះភាគ ទ្រង់ត្រាស់សំដែងហើយដោយល្អ ធម្មោ ព្រះនព្វលោកុត្តរធម៌មាន ៩ប្រការ គឺមគ្គ ៤ ផល ៤ និព្វាន ១ សន្ទិដ្ឋិកោ ជាធម៌ គឺព្រះអរិយបុគ្គលទាំងពួងដឹងពិត ឃើញពិតដោយបច្ចវេក្ខណញាណ គឺថានឹងបាន ដឹង ដោយស្តាប់ដោយជឿបុគ្គល ដទៃ នោះៗក៏ទេគឺឃើញច្បាស់ដោយខ្លួនឯងអកាលិកោជាធម៌អោយនូវផលមិន រង់ចាំកាល គឺថាកាលបើ ព្រះអរិយមគ្គកើតឡើងហើយព្រះអរិយផលក៏កើតក្នុងលំដាប់គ្នាមិនបាន យឺនយូរ ឡើយ ឯហិបស្សិកោ ជាធម៌គួរដល់ឯហិបស្សវិធីគឺថាកាលបើព្រះអរិយបុគ្គល ដែលបានសំរេចមគ្គផល ហើយក៏គួរនិងហៅបុគ្គលដទៃអោយចូលមកមើលបាន ឱបន យិកោ ជាធម៌គឺព្រះអរិយបុគ្គលគប្បីបង្អោន ចូលមក ទុកក្នុងខ្លួនដោយ អំណាចនៃភាវនា បច្ចត្តំ វេទិតពោ្វ វិញ្ញូហី ជាធម៌គឺប្រាជ្ញទាំងឡាយ មានឧគ្ឃដិតញ្ញូបុគ្គលជាដើម គប្បី ដឹងគប្បីឃើញច្បាស់ក្នុងចិត្តនៃខ្លួន។

រលឹកដល់ធម្មគុណរួចហើយគួរប្រកាសប្តេជ្ញាខ្លួនដោយពាក្យសច្ចៈថា

                   នត្ថិ មេ សរណំ អញ្ញាំ ធម្មោ មេ សរណំ វរំ

                   ឯតេន សច្ចវជ្ជេន  ហោតុ មេ ជយមង្គលំ

          ប្រែថា នត្ថិ មេ សរណំ អញ្ញាំ វត្ថុដទៃជាទីពឹងទីរលឹកនៃខ្ញុំព្រះករុណា មិនមាន ឡើយ ធម្មោ មេ សរណំ វរំ មានតែព្រះធម៌ជាម្ចាស់ ជាទីពឹង ទីរលឹកដ៏ប្រសើររបស់ខ្ញុំ ព្រះករុណា ឯតេន សច្ចវជ្ជេន ហោតុ មេ ជយមង្គលំ សូមសិរីសួស្តី ជ័យមង្គលចូរ មានដល់ខ្ញុំព្រះករុណាដោយកិរិយាពោលនូវពាក្យសច្ចៈនេះ។

 

ប្តេជ្ញាដូច្នេះហើយគប្បីសូត្រខមាទោសនឹងព្រះធម៌ជាម្ចាស់ថា

                   ឧត្តមង្គេន វន្ទេហំ ធម្មពា្ច  ទុវិធំ  វរំ  ធម្មេ

                   យោ​ ខលិតោ ទោសោ ធម្មោ ខមតុ តំ មមំ

            ប្រែថា ឧត្តមង្គេន វន្ទេហំ ធម្មពា្ច ទុវិធំ វរំ   ខ្ញុំព្រះករុណាសូមថ្វាយបង្គំ នូវព្រះ ធម៌ដ៏ប្រសើរ មានពីរប្រការ គឺព្រះបរិយត្តិធម៌ និងព្រះនព្វលោតុត្តរធម៌ ដោយអវយវៈ ដ៏ឧត្តមគឺត្បូង ធម្មេ យោ ខលិតោ ទោសោ  ទោសឯណាដែលខ្ញុំព្រះករុណាធ្វើអោយ ភ្លាំងភ្លាត់ ហើយក្នុងព្រះធម៌ជាម្ចាស់ ធម្មោ ខមតុ តំ មមំ សូមព្រះធម៌ជាម្ចាស់អត់នូវ ទោសនោះដល់ខ្ញុំព្រះករុណា។

(ក្រាបថ្វាយបង្គំម្តង)

 

សង្ឃរតនប្បណាម

                             សង្ឃោ  វិសុទ្ធោ   វរទក្ខិណេយ្យោ

                             សន្ដិន្រ្ទិយោ​   សព្វមលប្បហីនោ

                             គុណេហិនេកេហិ      សមិទ្ធិបត្តោ

                             អនាសវោ   តំ   បនមាមិ    សង្ឃំ ។

          (ប្រែថា)  ព្រះអរិយសង្ឃឯណាដ៏បរិសុទ្ធវិសេស ជាទក្ខិណេយ្យបុគ្គលដ៏ប្រសើរ មានឥន្រ្ទីរំងាប់ បង់ហើយមានមន្ទិលគឺរាគាទិកិលេសទាំងពួង បន្សាត់បង់ហើយ ជាព្រះ សង្ឃដល់ ហើយនូវកិរិយាសំរេច ដោយគុណទាំង​ឡាយដ៏ច្រើន ជាព្រះសង្ឃមានអាសវ ធម៌មិនមាន គឺថាជាព្រះខីណាស្រព ខ្ញុំព្រះករុណា សូមក្រាបថ្វាយបង្គំនូវព្រះអរិយសង្ឃ នោះដោយគោរព។

                         យេ ច សង្ឃា អតីតា ច យេ ច សង្ឃា អនាគតា  

                        បច្ចុប្បន្នា  ច  យេ  សង្ឃា  អហំ  វន្ទាមិ  សព្វទា  

          ប្រែថា ព្រះសង្ឃទាំងឡាយឯណា ដែលជាសង្ឃបានសំរេចមគ្គផលនិពា្វនកន្លង ទៅហើយក្តី ព្រះសង្ឃទាំងឡាយឯណា ដែលជាសង្ឃនឹងបានសំរេចមគ្គផលក្នុងកាល ខាងមុខនេះក្តី ព្រះសង្ឃទាំង ឡាយឯណា ដែលជាសង្ឃបានសំរេចមគ្គផល ក្នុងកាល ជាបច្ចុប្បន្ននេះក្តីខ្ញុំព្រះករុណា សូមក្រាបថ្វាយបង្គំ នូវព្រះសង្ឃទាំងឡាយនោះគ្រប់ កាលទាំងពួង។

 

រួចហើយគប្បីតាំងចិត្តរលឹកដល់សង្ឃគុណដោយបង្អោនវាចាថា

                          សុបដិបន្នោ   ភគវតោ        សាវកសង្ឃោ                   

                          ឧជុបដិបន្នោ     ភគវតោ        សាវកសង្ឃោ                                         ​​​​​​                          ញាយបដិន្នោ          ភគវតោ        សាវកសង្ឃោ

                          សាមីចិបដិបន្នោ ភគវតោ  សាវកសង្ឃោ           

                          យទិទំ ចត្តារិ បុរិសយុគានិ អដ្ឋបុរិស

                          ឯស ភគវតោ          សាវកសង្ឃោ          អាហុនេយ្យោ

                          បាហុនេយ្យោ          ទក្ខិណេយ្យោ          អពា្ជលិករណីយោ

                          អនុត្តរំ          បុញ្ញក្ខេត្តំ     លោកស្សាតិ

            ប្រែថា សុបដិបន្នោ ភគវតោ សាវកសង្ឃោ ព្រះសង្ឃជាសាវ័កនៃ ព្រះដ៏មាន ព្រះភាគ លោក ប្រតិបត្តិហើយដោយប្រពៃ គឺប្រតិបត្តិតាមគន្លងព្រះនព្វលោកកុត្តរធម៌ ឧជុបដិបន្នោ ភគវតោ សាវក សង្ឃោ ព្រះសង្ឃជាសាវ័ក នៃព្រះដ៏មានព្រះភាគ លោកប្រតិបត្តិដោយត្រង់ គឺប្រតិបត្តិជាមជ្ឈិមបដិបទា ញាយបដិបន្នោ ភគវតោ សាវកសង្ឃោ ព្រះសង្ឃជាសាវ័កនៃព្រះដ៏មានព្រះភាគ លោកប្រតិបត្តិដើម្បី ត្រាស់ដឹង នូវព្រះនិព្វានជាស្ថានក្សេមផុតចាកទុក្ខទាំងពួង សាមីចិបដិបន្នោ ភគវតោ សាវក សង្ឃោ ព្រះសង្ឃជាសាវ័កនៃព្រះដ៏មានព្រះភាគ លោកប្រតិបត្តិដ៏សមគួរដល់សាមីចិ កម្ម គឺប្រតិបត្តិគួរដល់សីល សមាធិ បញ្ញា យទិទំ​ ចត្តារិ បុរិសយុគានិ ព្រះសង្ឃឯណា បើរាប់ជាគូនៃបុរសទាំងឡាយមាន ៤គូ គឺព្រះ សង្ឃដែលបានសំរេចនូវសោតា បត្តិមគ្គ និងសោតាបត្តិផលជាគូ១ សកទាគាមិមគ្គ និងសកទាគាមិផលជាគូ១ អនាគាមិមគ្គ និងអនាគាមិផល ជាគូ១ អរហត្តមគ្គ និងអរហត្តផលជាគូ១ អដ្ឋបុរិសបុគ្គលា បើរាប់ ជាគូ នៃបុរស បុគ្គលមាន ៨ គឺ ព្រះសង្ឃដែលបានសំរេចនូវសោតាបត្តិមគ្គ១ សោតាបត្តិ ផល១ សកទាគាមិមគ្គ១ សកទាគាមិផល១ អនាគាមិមគ្គ១ អនាគាមិផល១ អរហត្តមគ្គ១ អរហត្តផល១ ឯស  ភគវតោ សាវក សង្ឃោ ព្រះសង្ឃទាំងនោះ ជាសង្ឃសាវ័កនៃ ព្រះ ដ៏មានប្រភាគ  អាហុនេយ្យោ លោកគួរទទួលនូវ ចតុប្បច្ច័យ ដែលបុគ្គលឧទិ្ទសចំពោះ អ្នកមានសីល ហើយនាំមកអំពីចម្ងាយចូលមកបូជា បាហុនេយ្យោ លោកគួរទទួលនូវ អាគន្តុកទាន គឺទានដែលបុគ្គលតាក់តែង ដើម្បីញាតិនិងមិត្រ ដែលមកអំពីទិសផ្សេងៗ ហើយចូលមកបូជា ទក្ខិណេយ្យោ លោកគួរទទួលនូវទានដែលបុគ្គលជឿនូវកម្ម និង ផលនៃកម្ម ហើយ ចូលមកបូជា អពា្ជលិករណីយោ លោកគួរដល់អពា្ជលិកម្ម ដែល សត្វលោកគប្បីធ្វើ អនុត្តរំ    បុញ្ញក្ខេត្តំ លោកស្សាតិលោកជាបុញ្ញខេត្ត គឺជាទីដុះឡើងនៃ ពូជគឺបុណ្យ រកខេត្តដ៏ទៃកៃ្រលែងជាងគ្មាន។

រលឹកដល់សង្ឃគុណដូច្នេះហើយគប្បីប្រកាសប្តេជ្ញាខ្លួនដោយពាក្យសច្ចៈថា

                  

                   នត្ថិ ម សរណំ អញ្ញាំ សង្ឃោ ម សរណំ វរំ

                   ឯតេន សច្ចវជ្ជេន ហោតុ  មេ ជយមង្គលំ

            (ប្រែថា) នត្ថិ មេ  សរណំ អញ្ញាំ វត្ថុដទៃជាទីពឹងទីរលឹកនៃ ខ្ញុំព្រះករុណា មិនមាន ឡើយ សង្ឃោ មេ   សរណំ វរំ មានតែព្រះសង្ឃជាម្ចាស់ជាទីពឹងទីរលឹក ដ៏ប្រសើររបស់ ខ្ញុំព្រះករុណា ឯតេន សច្ចវជ្ជេន ហោតុ មេ ជយមង្គលំ សូមសិរីសួស្តីជ័យមង្គលចូរ មាន ដល់ខ្ញុំព្រះករុណាដោយកិរិយាពោលនូវពាក្យ សច្ចៈនេះ។

                        ឧត្តមង្គេន វន្ទេហំ សង្ឃពា្ច ទុវិធោត្តមំ វរំ សង្ឃេ

                       យោ ខលិតោ ទោសោ សង្ឃោ ខមតុ តំ មមំ

          (ប្រែថា) ឧត្តមង្គេន វន្ទេហំ សង្ឃពា្ជ ទុវិធោត្តមំ វរំ  ខ្ញុំព្រះករុណា សូមថ្វាយបង្គំ នូវព្រះសង្ឃដ៏ ប្រសើរមានពីរ ប្រការគឺសម្មតិសង្ឃ១ និងអរិយសង្ឃ១ ដោយអវយវៈដ៏ ឧត្តម គឺត្បូង សង្ឃេ យោ ខលិតោ ទោសោ ទោសឯណា ដែលខ្ញុំព្រះករុណាធ្វើអោយ ភ្លាំងភ្លាត់ហើយក្នុងព្រះសង្ឃជាម្ចាស់ សង្ឃោ ខមតុ តំ មមំ សូមព្រះសង្ឃជាម្ចាស់អត់ នូវទោសនោះដល់ខ្ញុំព្រះករុណា។

(ក្រាបថ្វាយបង្គំម្តង)

 

************* 

រតនប្បណាបបែបសង្ខេប

ព្រមទាំងបូជាគ្រឿងសក្ការៈ

 

ពុទ្ធរតនប្បណាម

 

                  ឥតិបិ សោ   ភគវា   អរហំ   សម្មាសម្ពុទ្ធោ     វិជ្ជាចរណសម្បន្នោ

                  សុគតោ  លោកវិទូ​ អនុត្តរោ បុរិសទម្មសារថិ សត្ថាទេវមនុស្សានំ ពុទ្ធោ

                  ភគវាតិ  ។  តំ   អរហាទិគុណសំយុត្តំ   ពុទ្ធំ  សិរសា   នមាមិ

                  តពា្ច ពុទ្ធំ  ឯមេហិ  សក្ការេហិ  អភិបូជយាមិ ។ ​​                         

          (ប្រែថា)  ឥតិបិ សោ ភគវា អរហំ ព្រះដ៏មានព្រះភាគអង្គនោះ ទ្រង់ព្រះនាមថា​ អរហំ ព្រោះព្រះ អង្គឆ្ងាយចាកសឹកសត្រូវពោលគឺ កិលេស ព្រមទាំងវាសនាគឺកាយ បយោគ និងវិចីយបយោគ សម្មាសម្ពុទ្ធោ ទ្រង់ព្រះនាមថា សម្មាសម្ពុទ្ធោ ព្រោះព្រះអង្គ ត្រាស់ដឹងនូវញេយ្យធម៌ទាំងពួង ដោយប្រពៃចំពោះ ព្រះអង្គឥត មានគ្រូអាចារ្យ ណា​ប្រដៅ ព្រះអង្គឡើយ វិជ្ជាចរណសម្បន្នោ ទង់ព្រះនាមថា វិជ្ជាចរណសម្បន្នោព្រោះ​ព្រះ អង្គបរិបូណ៌ដោយវិជ្ជា៣ និងវិជ្ជា៨ និងចរណ១៥ សុគតោ ទ្រង់ព្រះនាមថា សុគតោ ព្រោះ​ព្រះអង្គមានដំណើរ ល្អយាងទៅកាន់សុន្ទរឋាន គឺអមតមហានិព្វាន លោកវិទូ ទ្រង់​ព្រះនាមថា លោកវិទូ  ព្រោះព្រះអង្គជ្រាប ច្បាស់នូវត្រៃលោក អនុត្តរោ ទ្រង់ព្រះនាមថា អនុត្តរោ ព្រោះព្រះអង្គប្រសើរដោយសីលាទិគុណរកបុគ្គល ណាមួយស្មើគ្មានបុរិសទម្ម​សារថិ ទ្រង់ព្រះនាមថាបុរិសទម្មសារថិ ព្រោះព្រះអង្គជាអ្នកទូន្មាន នូវបុរសបុគ្គល ដែល​មានឧបនិស្ស័យគួរនិងទូន្មានបាន   សត្ថាទេវមនុស្សានំ   ទ្រង់ព្រះនាមថា សត្ថាទេវ មនុស្សានំ ព្រោះព្រះអង្គជាសាស្តាចារ្យនៃទេវតានិង មនុស្សទាំងឡាយពុទ្ធោព្រះនាម​ថាពុទ្ធោ ព្រោះព្រះត្រាស់ ដឹងនូវចតុរារិយសច្ចហើយញ៉ាំងអ្នកដទៃអោយត្រាស់ដឹងផង ភគវា ទ្រង់ព្រះនាមថាភគវា ព្រោះ ព្រះអង្គមាន ដំណើរទៅកាន់ត្រៃភពខ្ជាក់ចោល​ហើយ​គឺ​ថាព្រះអង្គមិនត្រលប់កើតទៀតឡើយ តំ អរហាទិ  គុណ សំយុត្តំ  ពុទ្ធំ សិរសា  នមា​មិ     ខ្ញុំព្រះករុណាសូមថ្វាយបង្គំ នូវព្រះសម្មាសម្ពុទ្ធជាម្ចាស់ ព្រះអង្គ ប្រកប ព្រមហើយ​ដោយគុណ មានគុណថា អរហំ ជាដើមនោះដោយសិរសាគឺត្បូង តពា្ច ពុទ្ធំឥមេហិ​សក្កា​រេហិ អភិបូជយាមិ  ខ្ញុំព្រះករុណា សូមបូជាចំពោះនូវព្រះសម្មាសម្ពុទ្ធជាម្ចាស់នោះ ដោយគ្រឿង សក្ការៈទាំង ឡាយមានប្រមាណប៉ុណ្ណេះ។

(ថ្វាយបង្គំម្តង)

 

ធម្មរតនប្បណាម

 

                  ស្វាក្ខាតោ  ភគវតា ធម្មោ សន្ទិដ្ឋិកោ   អកាលិកោ    ឯហិបស្សិកោ  

                  ឱបនយិកោ   បច្ចត្តំ  វេទិតពោ្វ  វិញ្ញូហីតិ តំ    ស្វាក្ខាតាទិគុណសំយុត្តំ    

                  ធម្មំសិរសា   នមាមិ  តពា្ច  ធម្មំ  ឥមេហិ សក្តារេហិ អភិបូជយាមិ ។

          ប្រែថា  ស្វាក្ខាតោ ភគវតា ធម្មោ ព្រះបរិយត្តិធម៌គឺព្រះត្រៃបីដក ជាធម៌គឺព្រះដ៏​មាន​ព្រះភាគ ទ្រង់ ត្រាស់សំដែងហើយដោយល្អ ធម្មោ ព្រះនព្វលោកុត្តរធម៌មាន៩ប្រការ គឺមគ្គ៤ផល៤និព្វាន១ សន្ទិដ្ឋិកោ ជា ធម៌គឺព្រះអរិយបុគ្គលទាំងពួង​ដឹងពិត​ឃើញពិតដោយបច្ចវេក្ខណញាណ គឺថានឹងបាន ដឹងដោយស្តាប់ ដោយ ជឿបុគ្គលដទៃ​នោះៗក៏ទេ គឺឃើញច្បាស់ដោយខ្លួនឯង អកាលិកោ ជាធម៌អោយនូវផល មិនរង់ចាំ​កាល គឺថា កាលបើព្រះអរិយមគ្គកើតឡើងហើយព្រះអរិយផល ក៏កើតក្នុងលំដាប់គ្នា​មិនបានយឺនយូរឡើយ ឯហិ បស្សិកោ ជាធម៌គួរដល់ ឥហិបស្សវិធី គឺថាកាលបើព្រះ​អរិយ​បុគ្គលដែលបានសំរេចមគ្គផលហើយក៏គួរ និងហៅបុគ្គលដ៏ទៃ អោយចូលមក មើល​បាន ឱបនយិកោ ជាធម៌គឺព្រះអរិយបុគ្គលគប្បីបង្អោនចូលមក ទុកក្នុងខ្លួន ដោយ​អំណាច​នៃ​ភាវនា បច្ចត្តំ វេទិតពោ្វវិញ្ញូហិ ជាធម៌គឺប្រាជ្ញទាំងឡាយ មានឧត្ឃដិតញ្ញូ បុគ្គលជាដើម គប្បីដឹងគប្បីឃើញច្បាស់ក្នុងចិត្តនៃខ្លួន។ តំ ស្វាក្ខាតាទិគុណ សំយុត្តំ ធម្មំ សិរសា នមាមិ ខ្ញុំព្រះករុណាសូមថ្វាយបង្គំនូវព្រះធម៌ ជាម្ចាស់ ដ៏ប្រកបព្រម​ហើយ​ដោយគុណ មានគុណថាស្វាក្ខាតា ជាដើម នោះ ដោយសិរសាគឺត្បូង តពា្ច ធម្មំ អិមេហិ សក្ការេហិ អភិបូជយាមិ  ខ្ញុំព្រះករុណាសូម បូជាចំពោះនូវ ព្រះធម៌ជាម្ចាស់នោះ ដោយគ្រឿងសក្ការៈ ទាំងឡាយមានប្រមាណប៉ុណ្ណេះ។

(ថ្វាយបង្គំម្តង)

 

សង្ឃរតនប្បណាម

 

        សុបដិបន្នោ   ភគវតោ    សាវកសង្ឃោ ឧជុបដិបន្នោ      ភគវតោ សាវកសង្ឃោ

         ញាយបដិន្នោភគវតោ សាវកសង្ឃោ សាមីចិបដិបន្នោ ភគវតោ  ​សាវក​​សង្ឃោ

         យទិទំ ចត្តារិ  បុរិសយុគានិ អដ្ឋបុរិសបុគ្គលា ឯស   ភគវតោ  សាវកសង្ឃោ 

         អានុនេយ្យោ  បានុនេយ្យោ ទក្ខិណេយ្យោ អពា្ជលិករណីយោអនុត្តរំ បុញ្ញ​ក្ខេត្តំ

         លោកស្សាតិ ។​  តំ​ សុបដិបន្នាទិ   គុណសំយុត្តំ សង្ឃំ   សិរសា   នមាមិ   តពា្ច

         សង្ឃំ ឥមេហិ សក្ការេហិ អភិបូជយាមិ ។ 

            (ប្រែថា) សុបដិបន្នោ ភគវតោ សាវកសង្ឃោ ព្រះសង្ឃជាសាវ័ក នៃព្រះដ៏មាន​ព្រះភាគ លោក ប្រតិបត្តិហើយដោយប្រពៃ គឺប្រតិបត្តិតាមគន្លងព្រះនព្វលោកកុត្តរធម៌ ឧជុបដិបេន្នា ភគវតោ សាវក សង្ឃោ ព្រះសង្ឃជាសាវ័ក នៃព្រះដ៏មានព្រះភាគ លោក​ប្រតិបត្តិដោយត្រង់ គឺប្រតិបត្តិជាមជ្ឈិមបដិបទា ញាយបដិបន្នោ ភគវតោ សាវក​សង្ឃោ ព្រះសង្ឃជាសាវ័កនៃព្រះដ៏មានព្រះភាគ លោកប្រតិបត្តិដើម្បី ត្រាស់ដឹង​នូវព្រះនិព្វានជា ស្ថានក្សេមផុតចាកទុក្ខទាំងពួង សាមីចិ បដិបន្នោ ភគវតោ សាវក​សង្ឃោ ព្រះសង្ឃជាសាវ័កនៃព្រះដ៏មាន ព្រះភាគ លោកប្រតិបត្តិ​ដ៏សមគួរដល់សាមីចិ​កម្ម គឺប្រតិបត្តិគួរដល់សីល សមាធិ បញ្ញា យទិទំ ចត្តារិបុរិសយុគានិ ព្រះសង្ឃឯណា បើរាប់ជាគូនៃបុរសទាំងឡាយ មាន៤គូគឺ ព្រះ សង្ឃដែលបានសំរេចនូវសោតាបត្តិមគ្គ និងសោតាបត្តិផលជាគូ១ សកទាគាមិមគ្គ និងសកទាគាមិផលជាគូ១ អនាគាមិមគ្គ និងអនាគាមិផល ជាគូ១ អរហត្តមគ្គ និងអរហត្តផលជាគូ១ អដ្ឋបុរិសបុគ្គលា បើរាប់​ជាគូ នៃ បុរសបុគ្គលមាន៨គឺ ព្រះសង្ឃ ដែលបានសំរេចនូវសាតាបត្តិមគ្គ១ សោតាបត្តិ​ផល១ សកទាគាមិមគ្គ១ សកទាគាមិផល១អនាគាមិមគ្គ១ អនាគាមិផល១ អរហត្តមគ្គ១ អរហត្តផល១ ឯស ភគវតោ សាវកសង្ឃោ ព្រះសង្ឃទាំងនោះជាសង្ឃសាវ័ក​នៃព្រះដ៏​មានប្រភាគ អានុនេយ្យោ លោកគួរ ទទួល​នូវចតុប្បច្ច័យ ដែល បុគ្គលឧទិ្ទសចំពោះ​អ្នក​មានសីល ហើយនាំមកអំពីចម្ងាយចូលមកបូជា បានុនេយ្យោ លោកគួរទទួលនូវ អាគន្តុក​ទាន គឺទានដែល បុគ្គលតាក់តែងដើម្បីញាតិនិងមិត្រ ដែលមកអំពីទិសផ្សេងៗ ហើយចូលមកបូជា ទក្ខិណេយ្យោ លោកគួរទទួលនូវទានដែលបុគ្គលជឿនូវកម្មនិង​ផល​នៃកម្ម ហើយចូលមកបូជា អពា្ជលិ ករណីយោ លោកគួរដល់​អពា្ជលិកម្ម​ដែលសត្វ​លោក​​គប្បីធ្វើ​ អនុត្តរំ បុពា្ញក្ខេត្តំ លោកស្សាតិ លោក ជាបុញ្ញខេត្តគឺជាទីដុះឡើ​នៃ​ពូជ​គឺបុណ្យរកខេត្តដ៏ទៃកៃ្រលែងជាងគ្មាន តំ    សុបដិបន្នាទិគុណសំយុត្តំ សង្ឃំ សិរសា នមាមិ  ខ្ញុំព្រះករុណាសូមថ្វាយបង្គំ នូវព្រះសង្ឃជាម្ចាស់ ដ៏ប្រកបព្រមហើយ ដោយគុណ មានគុណថាសុបដិបន្នោជាដើមនោះ ដោយសិរសាគឺ​ត្បូង តពា្ច សង្ឃំ ឥមេ​ហិ  សក្កា​រេហិ   អភិបូជយាមិ ខ្ញុំព្រះករុណាសូមបូជាចំពោះនូវព្រះសង្ឃ ជាម្ចាស់នោះ ដោយ​គ្រឿង សក្ការៈទាំងឡាយ មានប្រមាណ ប៉ុណ្ណោះ។

(ក្រាបថ្វាយបង្គំម្ដង)

 

Advertisements

About SOTHEA YON

Siem Reap Province, Cambodia Education: BA: Public Administration MA: Buddhist studies Like: Humanitirian work Research Tel: +85516401645 Email: sesimereap@gmail.com https://www.facebook.com/sothea.yon

Posted on ខែ​ឧសភា 13, 2011, in ព្រះរតនត្រ័យនិងពុទ្ធប្រវត្តិ. Bookmark the permalink. 1 មតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

w

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: