ជីវិតនិងការតស៊ូ


 បទពាក្យប្រាំពីរ

1. ជីវិតរស់នៅសែនចត់ជូរ …………….. រស់នៅតស៊ូជាមួយគេ

រៀនផងធ្វើផងគ្មានទំនេរ …………….ពេលខ្លះត្រូវជេរស្ដីបន្ទោស។

2. នៅជាមួយគេមិនដូចម្ដាយ…………… មិនស្គាល់សប្បាយដូចជួបគ្រោះ

 តែខំប្រឹងរៀនយ៉ាងមុតមោះ …………. ដើម្បីឆ្លងហួសភាពក្រីក្រ។

 3. នៅជាមួយម្ដាយគាត់យល់ចិត្ត ………..មិនខ្វល់មិនគិតមិនតបត

ទោះកូនខុសត្រូវខ្មៅរឺស ………………គាត់តែងតែប្រដៅឡើងវិញ។

4. ឥឡូវរូបខ្ញុំបានស្គាល់ហើយ ………….រស់នៅឆ្ងាយត្រើយចិត្តទោម្នេញ

 ទោះបីយ៉ាងណាខាំមាត់ធ្មេញ………… ត្រឹមតែទន្ទេញថាអត់ធ្មត់។

5. ពេលខ្លះការរៀនក៏រវល់ ……………….គ្រូដាក់ចម្ងល់អោយកត់ធ្វើ

អស់ការងារនោះមានកំណត់ ………….បើមិនម៉តចត់ត្រូវបានសូន្យ។

 6. ប៉ុន្ដែដល់ផ្ទះគ្មានទំនេរ ……………….ការងារហូរហែរមកផ្ទួនៗ

មិនបានចាប់មើលតម្រាក្បួន….ញើសហូរពេញខ្លួនសែនហត់នឿយ។

7. ខ្លួនប្រុសធ្វើអស់ការងារស្រី ……………ខោអាវចានក្ដីតែងបោកលាង

ដាំបាយធ្វើម្ហូបយ៉ាងទាត់ទៀង…………. ខ្លួនវិញផ្អងផ្អៀងខិតខំធ្វើ។

8. សង្ឃឹមថ្ងៃមុខជួបសុខខ្លះ ………………អនាគតល្អល្អះបើស្មានមើល

សព្វថ្ងៃដូចខ្ញុំបាវបម្រើ ………………….តែវាប្រសើរព្រោះបានរៀន។

9. ខ្ញុំសូមប្រែប្រាប់បងប្អូនស្រីប្រុស …………រឿងខ្ញុំទាំងអស់សុទ្ធតែពិត

 គ្មានសោះឡើយដែលប្រឌិត ……………. នេះជាជីវិតខ្ញុំតស៊ូ។

និពន្ធដោយ លាងហេង សិស្សថ្នាក់ត្រៀម P3 នៃអង្គការដើម្បីភាព ញញឹមនៃកុមារ ប្រទេសកម្ពុជា

 កែសម្រួលដោយយី ឆេងអ៊ួ (ប៉េង) បណ្ណារក្សខ្មែរ(Chheng Uor Yi)

About SOTHEA YON

Siem Reap Province, Cambodia Education: BA: Public Administration MA: Buddhist studies Like: Humanitirian work Research Tel: +85516401645 Email: sesimereap@gmail.com https://www.facebook.com/sothea.yon

Posted on ខែ​ឧសភា 12, 2011, in សួនកំណាព្យ. Bookmark the permalink. មតិ​មួយ​.

  1. នេះហើយជីវិត ប្រឹងប្រែងប្រៀងប្រិត ខិតខំតស៊ូ
    ដើម្បីជីវិត និងភាពថ្លៃថ្នូរ ប្រឹងខំតស៊ូ
    ទ្វេរតទៅទៀត។
    មិនយូរប៉ុន្មាន ជីវិតថ្កើងថ្កាន បានសេរីភាព
    ចេញពីភាពក្រ អវិជ្ជាឃ្លាត គេចពីសម្ពាធ
    អន្លង់ជីវិត។
    បើបានថ្កើនថ្កាន មើលញាតិសន្ដាន ផៅវង្សឆ្ងាយជិត
    ជួយជ្រុំជួយជ្រែង ផ្ដល់ទ្រព្យគំនិត រស្មីជីវិត
    ដោយការសង្គ្រោះ។

    ដោយយន់សុធា
    ថ្ងៃទី១២ ឧសភា ២០១១

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: