ដន្ដ្រីបុរាណខ្មែរ


 

បទកាកគតិ
1. ពូជខ្មែរល្បាញល្បី …… ចេះប្រឌិតច្នៃ ….. ឧបករណ៍បុរាណ ….
តន្ត្រីច្រើនបែប …. តផៅសន្តាន …. សូមចាំគ្រប់ប្រាណ……
ជិតហាសិបមុខ។

2. មានមុខប្រើខ្សែ …មានប្រើខ្យល់ដែរ ….. រាយជាទំនុក…….
គោះដំតូងតាំង ………ឆូងឆាំងអែអុក ………. ផ្អើលអស់អ្នកស្រុក…………
ចូលមកទស្សនា។

3. មានទ្រច្រើនបែប សោធំអមអែប ……… ទ្រខ្មែរអស្ចារ្យ……….
ទ្រឆេទ្រអ៊ូ ………សោតូចសង្ហា …………ទ្រមានគ្រួសារ…………….
អ៊ូចំហៀងអម។

4. ឃឹមតូចឃឹមធំ ខ្សែដៀវក្រមុំ គងរីហែហម
ចាប៉ីដងវែង លាន់ឮថ្នាក់ថ្នម ដេញកូតតាមក្រម
ដូនតាចារទុក។

5. គែនស្នែងព្លយខ្លុយ………… ខ្យងស័ង្ខប្រថុយ ………….. ផ្លុំជាទំនុក…………..
ប៉ីអរអង្គួច ……… សុំខ្លួននាំមុខ ………… ស្រឡៃមិនសុខ………..
តូចធំស្ម័គ្រដែរ។

6. មានរនាតឯក………….. រនាតធុងមិនប្លែក ……. រនាតដែកកញ្ចែ…………..
កញ្ច្រាំឃ្មោះឡោ …………ក្រាប់ឆាបសុំស្នេហ៍ ……….ឈិងប៉ាន់មិនប្រែ…………..
ចូលជួយស្គរដៃ។

7. ស្គរយាមស្គរធំ……… គងវង់តូចមុំ ……… ស្គរឆៃយ៉ាំថ្លៃ……….
ឯកខ្លែងក្រពះ ………… ត្រដោកវាងវៃ ……….. កណ្តឹងខំច្នៃ……..
សំឡេងណេងណឹង។

8. គងឈ្មោលគងញី……… ស្គរយីកេសំភី …….. គងវង់តូចហ្នឹង………
ស្គរថូនរមនា ……….. ស្គរសាំងណាពឹង ………… មិមខ្មែរព្រលឹង……….
ខ្មែរយូរមកហើយ។

9. ដូច្នេះកូនខ្មែរ………. ត្រូវខំធួនថែ …….. ផ្សាយកុំកន្តើយ…..
រៀនដេញកូតផ្លុំ ………គោះដំឲ្យហើយ ………ស្ទួយខ្មែរឲ្យស្បើយ………..
ពីគ្រោះអន្តរាយ។

*****
និពន្ធដោយ យី ឆេងអ៊ួ (ប៉េង) (Chheng Uor Yi)បណ្ណារក្សខ្មែរ
ភ្នំពេញពរសៀល ថ្ងៃទី៦ ខែឧសភា ឆ្នាំ ២០១១

ឯកសារយោងពីប្រភេទឧបករណ៍តន្ត្រីបុរាណខ្មែរ៖ អង្គការUNESCO

អត្តសញ្ញាណតន្ត្រីបុរាណខ្មែរ
(រៀបចំ និង ទទួលស្គាល់ដោយអង្គការUNESCo)
១-ឧបករណ៍ប្រើខ្សែ (ដេញ កេះ វាយថើរៗ)
ទ្រសោធំ ទ្រសោតូច ទ្រអ៊ូ ទ្រអ៊ូចំហៀង ទ្រឆេ ទ្រខ្មែរ ខ្សែដៀវ ចាប៉ីដងវែង ក្រពើ/តៈខេ/តាខេ ឃឹមតូច ឃឹមធំ គងរី
២.ឧបករណ៍ប្រើខ្យល់ (ផ្លុំ បឺត)
ស្រឡៃតូច ស្រឡៃធំ ខ្លុយ ប៉ីអរ ស្នែង ខ្ចងស័ង្ក ព្លយ គេន អង្គួច
៣.ឧបករណ៍គោះដំ
រនាតឯក រនាតធុង រនាតដែក គងវង់ធំ គងវង់តូច គងឈ្មោល គងញី ឈិង ប៉ាន់ ក្រពះ កញ្ចែ កញ្ច្រាំ ឃ្មោះ ត្រឡោក កណ្តឹង ត្រដោក ក្រាប់ ឆាប ស្គរធំ សំភោរ ស្គរយាម ស្គរដៃ ស្គរថូនរមនា ស្គរសាំងណា ស្គរយីកេ ស្គរឆៃយ៉ាំ
៤.ឧបករណ៍ ឯកខ្លែង។

About SOTHEA YON

Siem Reap Province, Cambodia Education: BA: Public Administration MA: Buddhist studies Like: Humanitirian work Research Tel: +85516401645 Email: sesimereap@gmail.com https://www.facebook.com/sothea.yon

Posted on ខែ​ឧសភា 8, 2011, in សួនកំណាព្យ. Bookmark the permalink. បញ្ចេញមតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: