>សុភាសិតទី១១៧


>

កុំទុកចិត្តមេឃ កុំទុកចិត្តផ្កាយ កុំទុកចិត្តប្រពន្ធថាឥតសាហាយ កុំទុកចិត្តម្តាយ
ថាឥតបំណុល
អត្ថាធិប្បាយ
            អ្នកដែលសរសេរដំបូន្មាននេះប្រហែលជាមានពិសោធន៏ច្រើនក្នុងជីវិតរបស់គេ ទើបបានជាសរសេរពាក្យនេះទុកជាមេរៀនសម្រាប់មនុស្សជាន់ក្រោយ។
            ហេតុអ្វី បានជាគេមិនឲ្យទុកចិត្តមេឃ?
            រឿងមេឃគឺជារឿងទាក់ទងនឹងភ្លៀង ក្តៅត្រជាក់ ខ្យល់និងព្យុះ ។ រឿងទាំងនេះឥតមានអ្នកណាដឹងប្រាកដជាមុនទេ ទោះបីសម័យនេះ មានឧបករណ៏ទំនើបសម្រាប់ពិនិត្យដឹងជាមុនយ៉ាងណាក៏ដោយ ក៏ជូនកាលខុសទទេ ។
            ប្រពន្ធ ឬប្តីរស់នៅជាមួយគ្នារាល់ថ្ងៃ ជួនកាលប្រែជាផិតក្បត់ លបលួចមានសាហាយ ក៏មានព្រោះថា ចិត្តមនុស្សទូទៅ មិនសូវខុសគ្នាប៉ុន្មានទេ កាលណាឃើញអ្នកណាម្នាក់ដែលស្រស់ជាង សង្ហាជាង ចេះជាង ។ល។ តែងមានទឹកចិត្តស្ទុះកញ្ជ្រោលទៅរកអ្នកនោះ ។ ជួនកាលសុបិន្តរបស់គេ អាចក្លាយជាពិត ជួនកាល បានត្រឹមតែលួចស្រឡាញ់ ។ នេះជារឿងធម្មតារបស់មនុស្ស ដែលមានឋានៈ ជាបុថុជ្ជន ។ប្រហែលជាមានមនុស្សតិចគ្នាណាស់ ដែលមានភក្តី ភាព ដូច នាងកង្រីទៅលើគូជីវិត​ របស់ខ្លួន ។
            ម្តាយឪពុករបស់យើងក៏ជាមនុស្សដូចអ្នកឯទៀតដែរ គឺថាមិនមែនមាន គ្រប់គ្រាន់គ្រប់ពេលវេលានោះទេ ។ គាត់អាចនឹងមានបំណុល ។កុំជឿទុកចិត្ត ថាគ្មាននោះឲ្យសោះ ។
            អ្នកអានគួរពិចារណារកការពិតទៅតាមគំនិតរបស់ខ្លួន។ សុភាសិតនេះមិនមែននិយាយទំលាក់កំហុស ឬចោទប្រកាន់ថាមនុស្សទាំងអស់ សុទ្ធតែផិតក្បត់គ្នា ឬសុទ្ធតែមានបំណុលនោះ មិនមែនទេ ។

(រសជាតិភាសាខ្មែរ)

About SOTHEA YON

Siem Reap Province, Cambodia Education: BA: Public Administration MA: Buddhist studies Like: Humanitirian work Research Tel: +85516401645 Email: sesimereap@gmail.com https://www.facebook.com/sothea.yon

Posted on ខែ​មេសា 26, 2011, in ជីវិតតាមទស្សនៈព្រះធម៌. Bookmark the permalink. បញ្ចេញមតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: