>សុភាសិតទី១១២


>

ដើរឲ្យមានបី ស្រដីឲ្យមានបួន
អត្ថាធិប្បាយ
            នេះជាពាក្យប្រដៅកូនចៅណាដែលប្រាថ្នាចង់បានសេចក្តីសុខកាយសប្បាយចិត្ត គ្រប់ទីកន្លែងដែលខ្លួនរស់​ នៅ ។ 
សុខកើតពីយើងធ្វើ,មិនមែនកើតឡើងឯងៗ នោះទេ ។ យ៉ាងណាមិញបើយើងស្រឡាញ់ សុខហើយ​​ស្អប់ខ្ពើមទុក្ខតម្រាខាងលើនេះជាចម្លើយណែនាំផ្លូវទៅកាន់សុខយ៉ាងស័ក្តិសិទ្ធ មកដល់ខ្លួននិងគ្រួសារខ្លួន ។
ដើរឲ្យមានបី
            ទោះបីទៅរស់នៅទីណាក៏ដោយ ដើរទៅកន្លែងណាក៏ដោយ គប្បីកាន់សីលធម៌ ៣ ប្រការខាងក្រោម ឲ្យជាប់ (កុំឲ្យដាច់) គឺ៖
            .កុំកាប់សម្លាប់គេ
            .កុំលួច
            .កុំសេពកាមគុណជាមួយ កូនប្រពន្ធ ប្តីរបស់គេ ឬថាកុំលួចកូន ប្រពន្ធឬប្តីរបស់គេ ។
ស្រដីឲ្យមានបួន
សីលធម៌៣​ ប្រការខាងលើមិនទាន់គ្រប់គ្រាន់ទេ យើងត្រូវកាន់សីលធម៌ ៤ ប្រការទៀត សម្រាប់ មាត់ របស់យើង ទើបអាចទទួល សុខពេញលេញ បាន ។ សីលធម៌ទាំង ៤ នោះគឺ៖
កុំនិយាយកុហក (ភូតភរបោកប្រាស)
កុំញុះញង់ (ឲ្យគេបែកបាក់គ្នា)
កុំនិយាយដើមគេ
កុំនិយាយពាក្យរោយរាយ (ពាក្យឥតខ្លឹមសារ)
            នេះគឺជាច្បាប់ឬជាវិន័យដែលអាចនាំមកនូវសេចក្តីសុខកាយសប្បយចិត្ត ផុតក្តីបារម្ភគ្រប់យ៉ាងគ្រប់ទីកន្លែងដែលយើងស្នាក់អាស្រ័យ ។
(រសជាតិភាសាខ្មែរ)

About SOTHEA YON

Siem Reap Province, Cambodia Education: BA: Public Administration MA: Buddhist studies Like: Humanitirian work Research Tel: +85516401645 Email: sesimereap@gmail.com https://www.facebook.com/sothea.yon

Posted on ខែ​មេសា 26, 2011, in ជីវិតតាមទស្សនៈព្រះធម៌. Bookmark the permalink. បញ្ចេញមតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: