ក្តីស្រឡាញ់គឺសន្តិភាពពិភពលោក


ដោយ Sovath Thach

និយាយពីសន្តិភាពពិភពលោក ក្នុងសម័យចប្ចុប្បន្ន ដែលពិភពលោកកំពុងតែក្តៅដោយភ្លើងសង្គ្រាម ភ្លើងភេវរកម្ម ដែលមើលទៅហាក់បីដូចជានិយាយវែងឆ្ងាយអន្លាយទៅហួសនិស្ស័យពេក ។

សន្តិភាពពិភពលោក មិនមែនត្រឹមតែជាពិភពលោកនៃឧត្តមគតិនោះទេ ប្រសិនបើមនុស្សយើងគ្រប់គ្នាសាបព្រោះបណ្តុះគុណធម៌ ក្តីស្រឡាញ់ ក្តីមេត្តា ឲ្យឋិតនៅក្នុងចិត្ត ក្នុងស្មារតីជារៀងដរាប សាងតម្លៃនិយមដែលល្អ មិនវង្វេងស្រវឹងមួរម៉ៅក្នុងវត្ថុនិយម រហូតដល់ភ្លេចអប់រំ អភិវឌ្ឍន៍ចិត្តនោះ ពិភពលោកក៏មិនមែនដូចជាសព្វថ្ងៃនេះឡើយ ។

សន្តិភាពពិភពលោកចាប់ផ្តើមពីខ្លួនយើងរាល់គ្នា ដោយការផ្តល់ក្តីស្រឡាញ់ និងមេត្តាដល់ខ្លួនឯងជាមុនសិន ។ ស្រឡាញ់និងប្រាថ្នាល្អចំពោះខ្លួនឯងឲ្យបានត្រឹមត្រូវ មានហិរិឱត្តប្បៈ ជាអាវុធ តស៊ូបំផ្លាញ លោភៈ ទោសៈ មោហៈ មានហិរិឱត្តប្បៈទំលាយអារម្មណ៍យល់អាក្រក់ ។

 យើងរក្សាខ្លួនឯងឲ្យរួចផុតពីភាពសម្អប់ តាំងមាំនៅក្នុងសីល ៥ ប្រសិនបើមនុស្សមានសីលធម៌ប្រចាំចិត្តគ្រប់ ៗ គ្នាហើយ នឹងធ្វើឲ្យជីវិតគ្រប់ជីវិតមានគោលការណ៍ធានាថានឹងប្រាស់ចាកភ័យ ប្រាស់ចាកគ្រោះ មិនមានកង្វល់ ខ្វលខ្វាយក្រែងរអែងចំពោះរឿងរ៉ាវផ្សេង ៗ ទៀតទេ ។ មនុស្សរាល់គ្នារស់នៅរួមគ្នាក្នុងសង្គមបានយ៉ាងសុខដុមរមនា សន្តិភាពពិភពលោកចាប់ផ្តើមពីពួកយើងរាល់គ្នា ក្នុងទីនេះនិងឥឡូវនេះឯង ។

About SOTHEA YON

Siem Reap Province, Cambodia Education: BA: Public Administration MA: Buddhist studies Like: Humanitirian work Research Tel: +85516401645 Email: sesimereap@gmail.com https://www.facebook.com/sothea.yon

Posted on ខែ​មេសា 26, 2011, in ការអប់រំ, ជីវិតតាមទស្សនៈព្រះធម៌. Bookmark the permalink. បញ្ចេញមតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: