>សុភាសិតទី១០៨


>

ប្រាជ្ញាបុណ្យផង កើតដោយប្រតិបត្តិ
អត្ថាធិប្បាយ
            ពាក្យនេះ អាចមានន័យ ២ យ៉ាង , គឺ:
​ បើជនណាម្នាក់ ដែលប្រាថ្នាបុណ្យស័ក្តិ ឲ្យបានកាន់តែធំឡើងកាន់តែ ខ្ពស់ឡើង ជននោះ ត្រូវតែលុតក្រាបគោរពអោនលំទោនយកចិត្តផ្គាប់ចៅហ្វាយ គ្រប់ពេល , ធ្វើយ៉ាងណាឲ្យចៅហ្វាយពេញចិត្ត ។ ចៅហ្វាយចង់បានអ្វីត្រូវរកវត្ថុនោះមកជូនចៅហ្វាយឲ្យទាល់តែបាន ។ កុំទទឹងរឹងរូសចំពោះបទបញ្ជាទោះបី បញ្ជានោះ ខុសក្បួនយ៉ាងណាក៏ដោយ ។
            ពាក្យថា ប្រាជ្ញា គឺការឆ្លាតវាងវៃ ប៉ិនប្រសប់ឆាប់យល់ មិនងាយ គេបោកបាន ។ល។
           
            ឯពាក្យថា បុណ្យ គឺសំដៅទៅលើ​ :
            អំពើល្អ ដែលជនណាម្នាក់ បានធ្វើទៅលើអ្នកឯទៀត ហើយដោយសារអំពើនោះសេចក្តីសុខសប្បាយ ក៏កើតមានដល់ជននោះ ។
            ប្រាជ្ញា និងបុណ្យមិនដែលកើតមានជាស្វ័យប្រវត្តិ(កើតឯង) ម្តងណាឡើង ។ លុះត្រាតែគេ ប្រតិបត្តិ ទើបទទួលរបស់ទាំង ២ មុខនេះ ។ ពាក្យថា ប្រតិបត្តិមាន ន័យថា : ” ធ្វើ ឬ បង្កើត។ អ្វីក៏ដោយ បើគេមិនបង្កើតវាទេ ប្រហែលជាវាមិនអាចកើតបានឡើយ ។ ដូច្នេះហើយ​ បានជាព្រះពុទ្ធសាសនា មានគោលជំហរ , ក្នុងការប្រៀនប្រដៅ មនុស្សលោក , ទៅលើ កម្មផល
            កម្មគឺអ្វីទាំងអស់ ដែលយើងធ្វើ ដោយកា​​យ វិចា ចិត្ត ។ អំពើទាំងអស់ដែលយើងធ្វើ បើបំព្រួញឲ្យខ្លីបំផុត មានតែ ២ យ៉ាង, គឺ បុណ្យ និង បាប។ កាលណាយើង ធ្វើល្អ ទៅលើខ្លួនយើងក្តី​ ទៅលើអ្នកដទៃក្តី ឈ្មោះថា បានធ្វើបុណ្យ។ បើធ្វើអាក្រក់ ឈ្មោះថា ធ្វើបាន
            ផល គឺអ្វីមួយ ដែលចេញមកឲ្យយើង ដោយសារអំពើដែលយើងធ្វើនោះ ។ ឧទាហារណ៏ : ថ្ងៃណាមួយក្រោយមកយើងមានអាសន្នគេនឹងជួយយើងវិញ ។ ត្រង់នេះ ឯងហើយ ដែលគេហៅថា ធ្វើបុណ្យបុណ្យជួយ ។ ចុះបើយើងមិនដែលជួយអ្នកណាសោះ មិនដែលធ្វើទាន (អំណោយ) ដល់អ្នកណាសោះ តើអាចនឹងកើត បុណ្យ បានទេ? ។ គ្មានបុណ្យទេ ហើយប្រាកដជាគ្មានអ្នកណានឹកឃើញរូបយើងដែរ ។ មានសុខ ទុក្ខ យ៉ាងណាដោះស្រាយតែម្នាក់ឯងទៅ! ។
            ប្រាជ្ញា និងបុណ្យកើតមកពីប្រតិបត្តិ (ធ្វើ) , មិនដែលកើតឡើងឯងៗនោះទេ ។ បើយើងមិនព្រមលើកដៃទៅធ្វើអ្វីមួយទេ (កិច្ចការគ្រប់ជំពូក : កសិកម្ម ពាណិជ្ជកម្ម សិល្បះ ជំនាញ) ។ល។ យើងមុខជានៅល្ងង់អស់មួយជីវិត ។
            ក្បួនដែលនាំឲ្យកើតមានប្រាជ្ញា មាន ៤ គឺ :
                    សុ        ស្តាប់
                     ចិ          គិត
                     បុ          សួរ
                    លិ        កត់
ពាក្យទាំង ៤ នេះ ជាភាសាបាលី (ធាតុដើម) សម្រាប់ឲ្យងាយចាំ : សុចិបុលិ ។
       ស្តាប់: សម្តីដែលគេនិយាយមកកាន់យើង បើយើងមិនតាំងចិត្តស្តាប់ឲ្យ​មែនទែនទេ​ ប្រាដកជាចាប់ន័យមិនបានទាំងអស់ឡើង;
       គិត: ស្តាប់បានហើយ ត្រូវយកសម្តីនោះ មកពិចារណាមើល: តើគួរជឿ ឬមិនគួរ ។
       សួរ: បើបានស្តាប់ហើយ តែមិនយល់ , ត្រូវតែសួរឲ្យច្បាស់ មិនត្រូវនៅស្ងៀមទេ
       កត់: លុះយល់ច្បាស់ហើយ ត្រូវកត់រឿងនោះទុក ក្រែងលោភ្លេចទៅថ្ងៃក្រោយ។

(រសជាតិភាសាខ្មែរ)

About SOTHEA YON

Siem Reap Province, Cambodia Education: BA: Public Administration MA: Buddhist studies Like: Humanitirian work Research Tel: +85516401645 Email: sesimereap@gmail.com https://www.facebook.com/sothea.yon

Posted on ខែ​មេសា 25, 2011, in ជីវិតតាមទស្សនៈព្រះធម៌. Bookmark the permalink. បញ្ចេញមតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: