>សុភាសិតទី១០៦


>

កំណាញ់ក្រៅតម្រា សោតសឹងអាប់ប្រយោជន៍យស
អត្ថាធិប្បាយ
            នេះជាសុភាសិតឃ្លាទី២ បន្ទាប់ពីឃ្លាដែលបានរៀបរាប់ពីខាងដើម,នៅក្នុងច្បាប់កេរកាលដដែល​ ។
            មនុស្សកំណាញ់ហួសហេតុ(ក្រៅតម្រា)គឺសំដៅទៅលើមនុស្សដែលមានសម្បត្តិច្រើនឬតិច ហើយ មិនព្រមចំណាយ ស៊ីចាយ បំពេញក្រពះខ្លួន ឲ្យបានឆ្អែត និង​មិនព្រមចាយប្រាក់នោះ ដើម្បីបំពេញ ការ ស្រេកឃ្លានរបស់កូនប្រពន្ធ ទៅតាមយថាហេតុ , សុខចិត្តអត់… បែបនេះ ហៅថា កំណាញ់ក្រៅតម្រា ដែល បុព្វបុរសហាម ។
            មនុស្សកំណាញ់ច្រើនមានលក្ខណៈ ដូចខាងក្រោមនេះ ៖
       មិនងាយចំណាយប្រាក់ ឲ្យដល់អ្នកណាម្នាក់ សូម្បីបន្តិចបន្តួច ក៏មិន… ដែរ
       ចូលចិត្តកេងចំណេញពីគេសូម្បីបន្តិចបន្តួចក៏ស្រវាដែរ
       បើទៅបរិភោគអាហារ នៅភោជនីយដ្ឋានណាមួយជាមួយមិត្តភ័ក្តិ , មិន ងាយចេញប្រាក់ ប៉ាវ គេ ទេ ទោះបីគេធ្លាប់ចេញជួសខ្លួនប៉ុន្មានដង រួចមក ហើយក៏ដោយ
មនុស្សកំណាញ់ ច្រើនទទួលផលអាក្រក់ ដូចខាងក្រោម:
       ខ្វះមិត្រសម្លាញ់ , ច្រើនជាមនុស្សឯកោ
       បាត់បង់ប្រយោជន៏ដែលទទួលបាន ព្រោះគ្មានអ្នកណាប្រាប់ឲ្យដឹង ឬហៅទៅជាមួយ
       បាត់បង់កិត្តិយស (ចរិយាមិនថ្លៃ) , អ្នកផងមិនចូលចិត្ត

(រសជាតិភាសាខ្មែរ)

About SOTHEA YON

Siem Reap Province, Cambodia Education: BA: Public Administration MA: Buddhist studies Like: Humanitirian work Research Tel: +85516401645 Email: sesimereap@gmail.com https://www.facebook.com/sothea.yon

Posted on ខែ​មេសា 25, 2011, in ជីវិតតាមទស្សនៈព្រះធម៌. Bookmark the permalink. បញ្ចេញមតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: