>សុភាសិតទី១០១


>

ឃ្លោកលិច អំបែងអណ្តែត
អត្ថាធិប្បាយ
       ឃ្លោកគឺសំដៅទៅលើ អ្នកចេះដឹង , បណ្ឌិត , អ្នកប្រាជ្ញ
       អំបែងគឺសំដៅទៅលើមនុស្សឥតវិជ្ជា,ពាល , ល្ងង់
តាមធម្មតា,ឃ្លោកត្រូវតែអណ្តែត បើកាលណាគេដាក់ទៅក្នុងទឹក ។ ចុះហេតុអ្វី បែរជាលិចទៅវិញ? ហេតុអ្វីបានជាអំបែងដែលជាវត្ថុធ្ងន់បែរជាអណ្តែត?
លិចមានន័យថាអស់ពន្លឺ អស់រស្មីឥតមានការគោរពរាប់អានពីអ្នកផង​។អណ្តែតមានន័យថារុងរឿងត្រចះ​ចាំងពន្លឺ​មានគេគោរពលើក​ដំកើងថាជាអ្នកប្រាជ្ញ ។
សុភាសិតនេះនិយាយបញ្ឆិតបញ្ចៀងពីស្ថានភាពមនុស្សនៅក្នុងសតវត្សបច្ចុប្បន្ន ដែលមានការភ័ន្ត​ច្រឡំសជាខ្មៅ, ចេះជាល្ងង់ ច្របូកច្របល់ពេញនគរដោយសារសត្រូវដែលមានបំណងលេបទឹកដីនោះផង ដោយសារមនុស្សខ្វះការរៀនសូត្រនិងខ្វះមគ្គុទ្ទេសក៏ដ៏ត្រឹមត្រូវនោះផង ។
មនុស្សឥតវិជ្ជារួចឡើងកាន់មុខតំណែង ជាអ្នកដឹកនាំគេ ចាត់ទុកជាអំបែងអណ្តែត ។ អ្នកមានតំរិះ​ខ្ពង់​ខ្ពស់ព្រមទាំងមានចរិយាសម្បត្តិពេញលេញ រួចត្រូវគេទាត់ចោល មិនឲ្យកាន់កិច្ចការសំខាន់ៗ… ចាត់ទុក​ជា ឃ្លោកលិច
(រសជាតិភាសាខ្មែរ)

About SOTHEA YON

Siem Reap Province, Cambodia Education: BA: Public Administration MA: Buddhist studies Like: Humanitirian work Research Tel: +85516401645 Email: sesimereap@gmail.com https://www.facebook.com/sothea.yon

Posted on ខែ​មេសា 24, 2011, in ជីវិតតាមទស្សនៈព្រះធម៌. Bookmark the permalink. បញ្ចេញមតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: