>25.ភិក្ខុវគ្គ


>

២៥. ភិក្ខុវគ្គ
៣៦០.             ចក្ខុនា សំវរោ សាធុ,                សាធុ សោតេន សំវរោ;
ឃានេន សំវរោ សាធុ,              សាធុ ជិវ្ហាយ សំវរោ។
ការសង្រួមភ្នែកប្រពៃ ការសង្រួមត្រចៀកប្រពៃ ការសង្រួមច្រមុះប្រពៃ ការសង្រួមអណ្ដាតប្រពៃ។
៣៦១.             កាយេន សំវរោ សាធុ,             សាធុ វាចាយ សំវរោ;
មនសា សំវរោ សាធុ,                សាធុ សព្វត្ថ សំវរោ;
សព្វត្ថ សំវុតោ ភិក្ខុ,                 សព្វទុក្ខា បមុច្ចតិ។
ការសង្រួមកាយប្រពៃ ការសង្រួមវាចាប្រពៃ ការសង្រួមចិត្តប្រពៃ ការសង្រួមទាំងអស់ប្រពៃ ភិក្ខុសង្រួមហើយក្នុងទ្វារទាំងអស់ តែងរួចស្រឡះចាកទុក្ខទាំងពួង។
៣៦២.            ហត្ថសញ្ញតោ បាទសញ្ញតោ, វាចាយសញ្ញតោ សញ្ញតុត្តមោ;
អជ្ឈត្តរតោ សមាហិតោ, ឯកោ សន្តុសិតោ តមាហុ ភិក្ខុំ។
ជនណា សង្រួមដៃ សង្រួមជើង សង្រួមវាចា សង្រួមអត្តភាព ជាអ្នកត្រេតអរក្នុងការចំរើនកម្មដ្ឋានដែលមានក្នុងខ្លួន ជាហេតុមានចិត្តតម្កល់មាំ ជាអ្នកនៅឯកឯង តែងមានចិត្តត្រេតអរក្នុងធម៌ បណ្ឌិតទាំងឡាយហៅជននោះថាភិក្ខុ។
៣៦៣.          យោ មុខសញ្ញតោ ភិក្ខុ,           មន្តភាណី អនុទ្ធតោ;
អត្ថំ ធម្មញ្ច ទីបេតិ,                    មធុរំ តស្ស ភាសិតំ។
ភិក្ខុណា សង្រួមមាត់ ជាអ្នកពោលដោយបញ្ញា មានចិត្តមិនរាយមាយ សំដែងអត្ថផង ធម៌ផង បានភាសិតរបស់ភិក្ខុនោះទើបឈ្មោះថាពីរោះ។
៣៦៤.             ធម្មារាមោ ធម្មរតោ,                  ធម្មំ អនុវិចិន្តយំ;
ធម្មំ អនុស្សរំ ភិក្ខុ,                              សទ្ធម្មា ន បរិហាយតិ។
ភិក្ខុមានធម៌ជាទីត្រេតអរ ត្រេតអរហើយក្នុងធម៌ ពិចារណាធម៌ ឭកធម៌រឿយៗ រមែងមិនសាបសូន្យចាកព្រះសទ្ធម្មឡើយ។
៣៦៥.             សលាភំ នាតិមញ្ញេយ្យ,            នាញ្ញេសំ បិហយំ ចរេ;
អញ្ញេសំ បិហយំ ភិក្ខុ,              សមាធិំ នាធិគច្ឆតិ។
ភិក្ខុមិនគប្បីមើលងាយលាភរបស់ខ្លួន មិនគប្បីប្រព្រឹត្តចង់បានលាភរបស់ភិក្ខុដទៃ បើចង់បានលាភរបស់ភិក្ខុដទៃរមែងមិនបានសមាធិឡើយ។
៣៦៦.             អប្បលាភោបិ ចេ ភិក្ខុ,             សលាភំ នាតិមញ្ញតិ;
តំ វេ ទេវា បសំសន្តិ,                  សុទ្ធាជីវិំ អតន្ទិតំ។
បើភិក្ខុសូម្បីមានលាភតិច មិនមើលងាយលាភរបស់ខ្លួន ទេវតានិងមនុស្សទាំងឡាយ តែងសរសើរភិក្ខុនោះឯង ដែលជាអ្នកមានព្យាយាមជាគ្រឿងអាស្រ័យរស់នៅ ដោយបរិសុទ្ធិ ជាអ្នកមិនខ្ជិលច្រអូស។
៣៦៧.             សព្វសោ នាមរូបស្មិំ,                 យស្ស នត្ថិ មមាយិតំ;
អសតា ច ន សោចតិ,               ស វេ ភិក្ខូតិ វុច្ចតិ។
បុគ្គលណាមិនមានសេចក្ដីប្រកាន់ក្នុងនាមនិងរូបជារបស់អញ ដោយប្រការទាំងពួង មួយទៀត បុគ្គលណា មិនសោកស្ដាយ ព្រោះនាមនិងរូបមិនមាន បុគ្គលនោះឯងតថាគតហៅថា ភិក្ខុ។
៣៦៨.             មេត្តាវិហារី យោ ភិក្ខុ,              បសន្នោ ពុទ្ធសាសនេ;
អធិគច្ឆេ បទំ សន្តំ,                    សង្ខារូបសមំ សុខំ។
ភិក្ខុណានៅដោយអំណាចមេត្តា ជ្រះថា្លក្នុងព្រះពុទ្ធសាសនា ភិក្ខុនោះរមែងបានបទដ៍ស្ងប់ ជាទីរម្ងាប់នូវសង្ខារ នាំមកនូវសេចក្ដីសុខ។
៣៦៩.             សិញ្ច ភិក្ខុ ឥមំ នាវំ,                 សិត្តា តេ លហុមេស្សតិ;
ឆេត្វា រាគញ្ច ទោសញ្ច,             តតោ និព្វានមេហិសិ។
ម្នាលភិក្ខុ ចូរអ្នកស្ដារទូកគឺអត្តភាពនេះ ទូកដែលអ្នកស្ដារហើយ នឹងដល់ត្រើយឆាប់ អ្នកកាត់រាគៈ និងទោសៈបានហើយ អំពីនោះនឹងអាចដល់នូវព្រះនិព្វាន។
៣៧០.           បញ្ច ឆិន្ទេ បញ្ច ជហេ,               បញ្ច ចុត្តរិ ភាវយេ;
បញ្ច សង្គាតិគោ ភិក្ខុ,              ឱឃតិណ្ណោតិ វុច្ចតិ។
ភិក្ខុគាប់កាត់ ឱរម្ភាគិយសំយោជនៈ ផង គប្បីលះបង់ឧទ្ធម្ភាគិយសំយោជនៈ ផង គប្បីចំរើនឥន្ទ្រិយ តទៅ ភិក្ខុអ្នកកន្លងកិលេសជាគ្រឿងចំកាត់ (រាគៈ ទោសៈ     មោហៈ មានៈ ទិដ្ឋិ) បានហើយ ទើបតថាគតហៅថា អ្នកឆ្លងអន្លង់បាន។
៣៧១.          ឈាយ ភិក្ខុ មា បមាទោ , មា តេ កាមគុណេ ភមស្សុ ចិត្តំ;
មា លោហគុឡំ គិលី បមត្តោ, មា កន្ទិ ទុក្ខមិទន្តិ ឌយ្ហមានោ។
ម្នាលភិក្ខុ ចូរអ្នកពិនិត្យផង ចូរជាអ្នកកុំប្រមាទផង ចិត្តរបស់អ្នក ចូរកុំវិលទៅរកកាមគុណឡើយ អ្នកចូរកុំប្រមាទ ទំពាស៊ីនូវដុំលោហៈ កុំអោយជាអ្នកកាលភ្លើងឆេះហើយ កន្ទក់កន្ទេញថា នេះទុក្ខ ដូច្នេះឡើយ។
៣៧២.            នត្ថិ ឈានំ អបញ្ញស្ស,              បញ្ញា នត្ថិ អឈាយិនោ ;
យម្ហិ ឈានញ្ច បញ្ញា ច,           ស វេ និព្វានសន្តិកេ។
ការពិនិត្យមិនមានដល់បុគ្គលអ្នកមិនមានប្រាជ្ញា ជ្រាជ្ញាមិនមានដល់បុគ្គលអ្នកមិន      ពិនិត្យ ការពិនិត្យនិងប្រាជ្ញា មានក្នុងបុគ្គលណា បុគ្គលនោះឯង ឈ្មោះថា ឋិតនៅក្នុងទីជិតនៃព្រះនិព្វាន។
៣៧៣.           សុញ្ញាគារំ បវិដ្ឋស្ស,                  សន្តចិត្តស្ស ភិក្ខុនោ;
អមានុសី រតិ ហោតិ,                 សម្មា ធម្មំ វិបស្សតោ។
សេចក្ដីត្រេតអរ ដែលមិនមានជារបស់មនុស្ស រមែងមានដល់ភិក្ខុអ្នកចូលទៅកាន់ផ្ទះស្ងាត់ អ្នកមានចិត្តរម្ងាប់ អ្នកឃើញធម៌ដោយប្រពៃ។
៣៧៤.           យតោ យតោ សម្មសតិ,           ខន្ធានំ ឧទយព្វយំ;
លភតី បីតិបាមោជ្ជំ,                  អមតំ តំ វិជានតំ។
ភិក្ខុពិចារណាការកើតឡើងនិងការវិនាសខន្ធទាំងឡាយ ក្នុងកាលណា ក្នុងកាលនោះ ភិក្ខុនោះរមែងបានបីតិនិងបាមោជ្ជៈ បីតិនិងបាមោជ្ជៈនោះ ឈ្មោះថា ជាអមតធម៌ របស់បណ្ឌិត អ្នកដឹងធម៌ទាំងឡាយ។
៣៧៥.            តត្រាយមាទិ ភវតិ,                   ឥធ បញ្ញស្ស ភិក្ខុនោ;
ឥន្ទ្រិយគុត្តិ សន្តុដ្ឋិ,                    បាតិមោក្ខេ ច សំវរោ។
គុណ៣ប្រការនេះ គឺការរក្សាឥន្ទ្រិយ១ សេចក្ដីសន្ដោស១ ការសង្រួមក្នុងបាតិមោក្ខ១ ជាខាងដើមនៃព្រះនិព្វាននោះ តែងមានដល់ភិក្ខុអ្នកមានបញ្ញាក្នុងសាសនានេះ
៣៧៦.           មិត្តេ ភជស្សុ កល្យាណេ,         សុទ្ធាជីវេ អតន្ទិតេ;
បដិសន្ថារវុត្យស្ស ,                    អាចារកុសលោ សិយា;
តតោ បាមោជ្ជពហុលោ,                    ទុក្ខស្សន្តំ ករិស្សសិ។
ម្នាលភិក្ខុ អ្នកចូរគប់រកកល្យាណមិត្ត អ្នកមានព្យាយាមជាគ្រឿងរស់ដោយបរិសុទ្ធិ ជាអ្នកមិនខ្ជិលច្រអូស ភិក្ខុគប្បីជាអ្នកប្រព្រឹត្តធ្វើបដិសន្ថារៈ គប្បីជាអ្នកឈ្លាសក្នុងអាចារៈ ព្រោះហេតុទាំងពីរនោះ អ្នកនឹងមានបាមោជ្ជៈច្រើន នឹងធ្វើទីបំផុតទុក្ខបាន។
៣៧៧.
វស្សិកា វិយ បុប្ផានិ,                 មទ្ទវានិ [មជ្ជវានិ បមុញ្ចតិ;
ឯវំ រាគញ្ច ទោសញ្ច,                 វិប្បមុញ្ចេថ ភិក្ខវោ។
ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីជំរុះរាគៈ និងទោសៈចេញ ដូចម្លិះជំរុះផ្កាម្លិះទាំងឡាយ ដែលស្វិតហើយ ដូច្នោះ។
៣៧៨.           សន្តកាយោ សន្តវាចោ,           សន្តមនោ សុសមាហិតោ ;
វន្តលោកាមិសោ ភិក្ខុ,            ឧបសន្តោតិ វុច្ចតិ។
ភិក្ខុអ្នកមានកាយរម្ងាប់ហើយ មានវាចារម្ងាប់ហើយ មានចិត្តរម្ងាប់ហើយ មានចិត្តតម្កល់មាំហើយ មានអាមិសៈក្នុងលោក ខ្ជាក់ចោលហើយ ទើបតថាគតហៅថា អ្នកស្ងប់រម្ងាប់។
៣៧៩.             អត្តនា ចោទយត្តានំ,                បដិមំសេ តមត្តនា ;
សោ អត្តគុត្តោ សតិមា,             សុខំ ភិក្ខុ វិហាហិសិ។
អ្នកចូរដាស់តឿនខ្លួនឯងដោយខ្លួនឯង ចូរពិនិត្យខ្លួនដោយខ្លួនឯង ម្នាលភិក្ខុ អ្នកនោះបើមាន ស្មារតី រក្សាខ្លួនទុកហើយ នឹងនៅជាសុខ។
៣៨០.             អត្តា ហិ អត្តនោ នាថោ,           អត្តា ហិ អត្តនោ គតិ;
តស្មា សញ្ញមអត្តានំ ,               អស្សំ ភទ្រំវ វាណិជោ។
មែនពិតខ្លួនជាទីពឹងរបស់ខ្លួន ខ្លួនឯងជាគតិរបស់ខ្លួន ព្រោះហេតុនោះ អ្នកចូររវាំងខ្លួន ដូចពាណិជរវាំងសេះដ៏ល្អ។
៣៨១.             បាមោជ្ជពហុលោ ភិក្ខុ,            បសន្នោ ពុទ្ធសាសនេ;
អធិគច្ឆេ បទំ សន្តំ,                    សង្ខារូបសមំ សុខំ។
ភិក្ខុអ្នកក្រាស់ដោយសេចក្ដីរីករាយ ជ្រះថ្លាក្នុងព្រះពុទ្ធសាសនា រមែងបាននូវបទដ៏ស្ងប់ជាទីរម្ងប់នូវសង្ខារ នាំមកនូវសេចក្ដីសុខ។
៣៨២.            យោ ហវេ ទហរោ ភិក្ខុ, យុញ្ជតិ ពុទ្ធសាសនេ;
សោមំ លោកំ បភាសេតិ, អព្ភា មុត្តោវ ចន្ទិមា។
ភិក្ខុណានៅកម្លោះ ប្រឹងប្រែង ក្នុងព្រះពុទ្ធសាសនា ភិក្ខុនោះរមែងញ៉ាំងលោកនេះ    អោយភ្លឺ ស្វាងបាន ដូចព្រះចន្ទដែលរះផុតអំពីពពក។
ចប់ភិក្ខុវគ្គ។

About SOTHEA YON

Siem Reap Province, Cambodia Education: BA: Public Administration MA: Buddhist studies Like: Humanitirian work Research Tel: +85516401645 Email: sesimereap@gmail.com https://www.facebook.com/sothea.yon

Posted on ខែ​មេសា 20, 2011, in ជីវិតតាមទស្សនៈព្រះធម៌. Bookmark the permalink. បញ្ចេញមតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: