>៩.បាបវគ្គ


>

៩. បាបវគ្គ
១១៦.                                  អភិត្ថរេថ កល្យាណេ, បាបា ចិត្តំ និវារយេ;
ន្ធំ ហិ ករោតោ បុញ្ញំ, បាបស្មិំ រមតី មនោ។
បុគ្គលគូរប្រញាប់ប្រញាល់ធ្វើអំពើល្អ គួរឃាត់ចិត្តចាកបាប ព្រោះថាកាលបើបុគ្គលធ្វើបុណ្យយឺតយូរ ចិត្តរមែងត្រេតអរក្នុងបាប។
១១៧.                                 បាបញ្ចេ បុរិសោ កយិរា, ន នំ កយិរា បុនប្បុនំ;
ន តម្ហិ ឆន្ទំ កយិរាថ, ទុក្ខោ បាបស្ស ឧច្ចយោ។
បើបុរសធ្វើបាប កុំធ្វើបាបនោះរឿយៗឡើយ កុំគប្បីធ្វើសេចក្ដីពេញចិត្តក្នុងបាបនោះការសន្សំបាប តែងនាំសេចក្ដីទុក្ខមកអោយ។
១១៨.                                  បុញ្ញញ្ចេ បុរិសោ កយិរា, កយិរាថេនំ  បុនប្បុនំ;
តម្ហិ ឆន្ទំ កយិរាថ, សុខោ បុញ្ញស្ស ឧច្ចយោ។
បើបុគ្គលធ្វើបុណ្យ គួរធ្វើបុណ្យនោះអោយរឿយៗ គួរធ្វើសេចក្ដីពេញចិត្តក្នុងបុណ្យនោះការសន្សំបុណ្យតែងនាំសេចក្ដីសុខមកអោយ។
១១៩.                                  បាបោបិ បស្សតិ ភទ្រំ, យាវ បាបំ ន បច្ចតិ;
យទា ច បច្ចតិ បាបំ, អថ បាបោ បាបានិ បស្សតិ។
បាបមិនទាន់អោយផលត្រឹមណា មនុស្សបាបក៏នៅឃើញតែសេចក្ដីចំរើនត្រឹមណោះ លុះកាលណា បាបអោយផល មនុស្សបាបទើបឃើញបាប ក្នុងកាលនោះ។
១២០.                                  ភទ្រោបិ បស្សតិ បាបំ, យាវ ភទ្រំ ន បច្ចតិ;
យទា ច បច្ចតិ ភទ្រំ, អថ ភទ្រោ ភទ្រានិ  បស្សតិ។
អំពើល្អមិនទាន់អោយផលត្រឹមណា មនុស្សល្អ នៅឃើញតែបាបត្រឹមណោះ លុះកាលណា អំពើល្អអោយផល មនុស្សល្អទើបឃើញល្អក្នុងកាលនោះ។
១២១.                                  មាវមញ្ញេថ បាបស្ស, ន មន្តំអាគមិស្សតិ;
ឧទពិន្ទុនិបាតេន, ឧទកុម្ភោបិ បូរតិ;
អាបូរតិ ពាលោ បាបស្ស, ថោកំ ថោកំបិអាចិនំ។
បុគ្គលមិនគួរមើលងាយបាបថាមានប្រមាណតិច នឹងមិនអោយផលដូច្នេះឡើយ ប្រៀបដូចក្អមទឹករមែងពេញបានដោយដំណក់ទឹកដែលធ្លាក់ចុះ យ៉ាងណា បុគ្គលពាល កាលសន្សំបាប សូម្បីបន្ដិចម្ដងៗ គង់ពេញដោយបាប យ៉ាងនោះដែរ។
១២២.                                 មាវមញ្ញេថ បុញ្ញស្ស, ន មន្តំ អាគមិស្សតិ;
ឧទពិន្ទុនិបាតេន, ឧទកុម្ភោបិ បូរតិ;
អបូរតិ ធីរោ បុញ្ញស្ស, ថោកំ ថោកំ បិ អាចិនំ។
បុគ្គលមិនគួរមើលងាយបុណ្យថាមានប្រមាណតិច នឹងមិនអោយផលដូច្នេះឡើយ ប្រៀបដូចក្អបទឹក រមែងពេញបានដោយដំណក់ទឹកដែលធ្លាក់ចុះ យ៉ាងណា អ្នកមានប្រាជ្ញា កាលសន្សំបុណ្យបន្ដិចម្ដងៗ គង់ពេញបានដោយបុណ្យយ៉ាងនោះ។
១២៣.                                 វាណិជោវ ភយំ មគ្គំ, អប្បសត្ថោ មហទ្ធនោ;
វិសំ ជីវិតុកាមោវ, បាបានិ បរិវជ្ជយេ។
បុគ្គលគួរចៀសវាងបាបទាំងឡាយ អោយដូចពាណិជ ដែលមានទ្រព្យច្រើន តែមានគ្នាតិច ចៀសវាងផ្លូវគួរខ្លាច ឬដូចជាបុគ្គលប្រាថ្នារស់នៅ ចៀសវាងថ្នាំពិសដូច្នោះដែរ។
១២៤.                                  បាណិម្ហិ ចេ វណោ នាស្ស, ហរេយ្យ បាណិនា  វិសំ;
នាព្វណំ វិសមន្វេតិ, នត្ថិ បាបំ អកុព្វតោ។
បើដំបៅមិនមានក្នុងបាតដៃទេ បុគ្គលគប្បីនាំយកថ្នាំពិសដោយបាតដៃ ថ្នាំពិសតែងមិនជ្រាបចូលទៅកាន់បាតដៃដែលគ្មានដំបៅ យ៉ាងណា បាបរមែងមិនមានដល់បុគ្គលអ្នកមិនធ្វើ យ៉ាងនោះឯង។
១២៥.       យោ អប្បទុដ្ឋស្ស នរស្ស ទុស្សតិ, សុទ្ធស្ស បោសស្ស អនង្គណស្ស;
តមេវ ពាលំ បច្ចេតិ បាបំ, សុខុមោ រជោ បដិវាតំវ ខិត្តោ។
បុគ្គលណាប្រទូស្ដចំពោះអ្នកមិនប្រទូស្ដតប ជាសត្វស្អាត មិនមានកិលេសដូចជាទីទួល បាបរមែងត្រឡប់មករកបុគ្គលពាលនោះវិញដូចធូលីល្អិត ដែលបុគ្គលបាចទៅកាន់ទីច្រាសខ្សល់។
១២៦.                                  គព្ភមេកេ ឧប្បជ្ជន្តិ, និរយំ បាបកម្មិនោ;
សគ្គំ សុគតិនោ យន្តិ, បរិនិព្ពន្តិ អនាសវា។
ជនពួកខ្លះ កើតក្នុងគត៌មនុស្ស ពួកអ្នកមានអំពើអាក្រក់ទៅកាន់នរក ពួកអ្នកមានគតិល្អ ទៅកាន់ឋានសួគ៌ ពួកអ្នកមិនមានអាសវៈបរិព្វាន។
១២៧.                                 អន្តលិក្ខេ ន សមុទ្ទមជ្ឈេ, ន បព្វតានំ វិវរំ បវិសំ ;
វិជ្ជតី សោ ជគតិប្បទេសោ, យត្ថដ្ឋិតោ មុច្ចេយ្យ បាបកម្មា។
បុគ្គលអ្នកធ្វើបាបកម្មហើយ ទោះបីចូលទៅឰដ៏អាកាស ក្នុងកណ្ដាលសមុទ្រ កាន់ចន្លោះភ្នំទាំងឡាយ ក៏មិនគប្បីរួចចាកបាបកម្ម ព្រោះប្រទេសលើផែនដី ដែលបុគ្គលឋិតនៅហើយ គប្បីរួចចាបបាបកម្មបាន ទោះមិនដែលមានឡើយ។
១២៨.                                  ន អន្តលិក្ខេ ន សមុទ្ទមជ្ឈេ, ន បព្វតានំ វិវរំ បវិស្ស;
ន វិជ្ជតី សោ ជគតិប្បទេសោ, យត្ថដ្ឋិតំ នប្បសហេយ្យ មច្ចុ។
បុគ្គលទៅឰដ៏អាកាស ក្នុងកណ្ដាលសមុទ្រ កាន់ចន្លោះនៃភ្នំទាំងឡាយ ក៏មិនរួចចាកសេចក្ដីសា្លប់បាន ព្រោះប្រទេសលើផែនដី ដែលបុគ្គលឋិតនៅហើយ សេចក្ដីស្លាប់គ្របសង្កត់មិនបាននោះ មិនដែលមានឡើយ។

About SOTHEA YON

Siem Reap Province, Cambodia Education: BA: Public Administration MA: Buddhist studies Like: Humanitirian work Research Tel: +85516401645 Email: sesimereap@gmail.com https://www.facebook.com/sothea.yon

Posted on ខែ​មេសា 20, 2011, in ជីវិតតាមទស្សនៈព្រះធម៌. Bookmark the permalink. បញ្ចេញមតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: