>៤.បុប្ផវគ្គ


>

៤. បុប្ផវគ្គ
៤៤.                     កោ ឥមំ បថវិំ វិជេស្សតិ , យមលោកញ្ច ឥមំ សទេវកំ;
កោ ធម្មបទំ សុទេសិតំ, កុសលោ បុប្ផមិវ បចេស្សតិ។
អ្នកណានឹងដឹងច្បាស់នូវផែនដីគឺអត្ថភាពនេះ និងយមលោកគឺអបាយភូមិ និងមនុស្សលោកនេះព្រមទាំងទេវលោកបាន អ្នកណានឹងជ្រើសរើសនូវចំណែកនៃធម៌ ដែលព្រះតថាគតសំដែងប្រពៃហើយ ដូចមាលាការដែលឈ្លាសវៃ ជ្រើសរើសនូវផ្កាដូច្នោះឯង។
៤៥.                     សេខោ បថវិំ វិចេស្សតិ,    យមលោកញ្ច ឥមំ សទេវកំ;
សេខោ ធម្មបទំ សុទេសិតំ, កុសលោ បុប្ផមិវ បចេស្សតិ។
ព្រះសេក្ខបុគ្គលនឹងដឹងច្បាស់នូវផែនដីគឺអត្តភាពនេះ និងយមលោកគឺអបាយភូមិ៤និងមនុស្សលោកនេះព្រមទាំងទេវលោកបាន ព្រះសេក្ខបុគ្គលនឹងជ្រើសរើសនូវចំណែកនៃធម៌ ដែលព្រះតថាគតសំដែងប្រពៃហើយ ដូចមាលាការដែលឈ្លាសវៃ ជ្រើសរើសនូវផ្កាដូច្នោះ។
៤៦.                     ផេណូបមំ កាយមិមំ វិទិត្វា, មរីចិធម្មំ អភិសម្ពុធានោ;
ឆេត្វាន មារស្ស បបុប្ផកានិ , អទស្សនំ មច្ចុរាជស្ស គច្ឆេ។
ភិក្ខុនឹងដឹងច្បាស់នូវកាយនេះថា ដូចជាដុំពពុះទឹក ដឹងច្បាស់នូវកាយនេះថា មានសភាពដូចព្រេញថ្ងៃ គប្បីកាត់នូវផ្កាជាប្រធាននៃមារគឺវដ្ដៈ៣ទៅកាន់ស្ថានជាទីមិនឃើញនៃមច្ចុរាជ។
៤៧.                    បុប្ផានិ ហេវ បចិនន្តំ,       ព្យាសត្តមនសំ នរំ;
សុត្តំ គាមំ មហោឃោវ,   មច្ចុ អាទាយ គច្ឆតិ។
មច្ចុគឺសេចក្ដីស្លាប់តែងកៀរយកទៅនូវនរជន អ្នកមានចិត្តជាប់ជំពាក់ក្នុងអារម្មណ៍ផ្សេង កំពុងជ្រើសរើសនូវផ្កាគឺកាមគុណ នុះឯង ដូចទឹកជំនន់ធំ ដែលកួចយកអ្នកស្រុកកំពុងដេកលក់ទៅ ដូច្នោះឯង។
៤៨.                     បុប្ផានិ ហេវ បចិនន្តំ,       ព្យាសត្តមនសំ នរំ;
អតិត្តំយេវ កាមេសុ,       អន្តកោ កុរុតេ វសំ។
អ្នកធ្វើទីបំផុតគឺមរណៈ តែងក្រុងសត្វ ដែលមានចិត្តជាប់ជំពាក់ក្នុងអារម្មណ៍ផ្សេង កំពុងជ្រើសរើសនូវផ្កាគឺកាមគុណ មិនឆ្អែតឆ្អន់ក្នុងកាមទាំងឡាយនុះឯង ឲ្យនៅក្នុងអំណាចរបស់ខ្លួន។
៤៩.                     យថាបិ ភមរោ បុប្ផំ,         វណ្ណគន្ធំ អហេឋយំ ;
បលេតិ រសមាទាយ,       ឯវំ គាមេ មុនី ចរេ។
ភមរជាតិមិនធ្វើផ្កាឈើដែលមានពណ៌និងក្លិនឲ្យវិនាសទេ ក្រេបយកតែរស ហើរទៅ យ៉ាងណាមិញ អ្នកប្រាជ្ញគប្បីត្រាច់ទៅក្នុងស្រុកក៏យ៉ាងនោះឯង។
៥០.                     ន បរេសំ វិលោមានិ,        ន បរេសំ កតាកតំ;
អត្តនោវ អវេក្ខេយ្យ,        កតានិ អកតានិ ច។
ពាក្យចាក់ដោតទាំងឡាយរបស់ជនដទៃ បុគ្គលមិនគួរធ្វើទុកក្នុងចិត្តទេ កិច្ចដែលធ្វើ ហើយនឹងមិនទាន់ធ្វើហើយរបស់ជនដទៃ(ដែលមិនមែនជាមុខការរបស់ខ្លួន) បុគ្គលមិនគួរពិនិត្យមើលទេ បុគ្គលគួរពិនិត្យពិចារណា តែកិច្ចការទាំងឡាយ ដែលធ្វើហើយនឹងមិនទាន់ធ្វើហើយរបស់ខ្លួនតែម៉្យាង។
៥១.                     យថាបិ រុចិរំ បុប្ផំ,             វណ្ណវន្តំ អគន្ធកំ;
ឯវំ សុភាសិតា វាចា,       អផលា ហោតិ អកុព្ពតោ។
ផ្កាឈើមានទ្រង់ទ្រាយល្អ មានពណ៌(ល្អ) តែគ្មានក្លិន(ក្រអូប)​(រមែងមិនក្រអូបដល់អ្នកដែលទ្រទ្រង់)ដូចម្ដេចមិញ វាចាជាសុភាសិត រមែងគ្មានផលដល់អ្នកដែលមិនធ្វើតាមដូច្នោះ។
៥២.                    យថាបិ រុចិរំ បុប្ផំ,             វណ្ណវន្តំ សគន្ធកំ ;
ឯវំ សុភាសិតា វាចា,       សផលា ហោតិ កុព្ពតោ
ផ្កាឈើដែលមានទ្រង់ទ្រាយល្អ មានពណ៌ មានក្លិន(រមែងក្រអូបដល់អ្នកដែលទ្រទ្រង់)ដូចម្ដេចមិញ វាចាជាសុភាសិត រមែងមានផលដល់អ្នកដែលធ្វើតាមដោយគោរព ដូច្នោះឯង។
៥៣.                    យថាបិ បុប្ផរាសិម្ហា,        កយិរា មាលាគុឡេ ពហូ;
ឯវំ ជាតេន មច្ចេន,                    កត្តព្ពំ កុសលំ ពហុំ។
មាលាការចេះធ្វើសំណុំនៃកម្រផ្កា អំពីគំនរនៃផ្កា(ផ្សេងៗគ្នា) ឲ្យច្រើនបាន យ៉ាងណាមិញ កុសលដែលសត្វកើតមកហើយ គួរធ្វើឲ្យច្រើនយ៉ាងនោះ។
៥៤.                     ន បុប្ផគន្ធោ បដិវាតមេតិ, ​ន ចន្ទនំ តគរមល្លិកាវា;
សតញ្ច គន្ធោ បដិវាតមេតិសព្វា ទិសា សប្បុរិសោ បវាយតិ។
ក្លិនផ្កាឈើ ផ្សាយទៅច្រាស់ខ្យល់មិនបាន ក្លិនខ្លឹមច័ន្ទន៍ក្ដី ក្លិមខ្លឹមក្រស្នាក្ដី ក្លិនផ្កាម្លិះរួតក្ដី ក៏ផ្សាយទៅច្រាសខ្យល់មិនបាន ចំណែកក្លិនរបស់សប្បុរសទាំងឡាយ រមែងផ្សាយទៅច្រាសខ្យល់បាន ព្រោះសប្បុរសរមែងផ្សាយទៅគ្រប់ទិស។
៥៥.                     ចន្ទនំ តគរំ វាបិ,               ឧប្បលំ អថ វស្សិកី;
ឯតេសំ គន្ធជាតានំ,        សីលគន្ធោ អនុត្តរោ។
ក្លិននៃសីលជាគុណជាតិប្រសើរបំផុតជាងគន្ធជាតិទាំងនេះគឺ ខ្លឹមច័ន្ទន៍ ខ្លឹមប្រស្នា ផ្កាឧប្បល ផ្កាម្លិះលា។
៥៦.                     អប្បមត្តោ អយំ គន្ធោ,     យ្វាយំ តគរចន្ទនំ ;
យោ ច សីលវតំ គន្ធោ,    វាតិ ទេវេសុ ឧត្តមោ។
ក្លិនក្រស្នា និងក្លិនច័ន្ទន៍ណា ក្លិននេះក្រអូបមានប្រមាណតិចទេ ចំណែកក្លិននៃបុគ្គលមានសីលទាំងឡាយណា ក្លិននោះទើបក្រអូបលើសលប់ ផ្សាយទៅក្នុងទេវលោកនិងមនុស្សលោកបាន។
៥៧.                    តេសំ សម្បន្នសីលានំ,     អប្បមាទវិហារិនំ;
សម្មទញ្ញា វិមុត្តានំ,          មារោ មគ្គំ ន វិន្ទតិ។
មារាធិរាជ(ទុកជាខំស្វែងរក)ក៏មិនជួបនូវផ្លូវរបស់លោក អ្នកមានសីលបរិបូណ៌ អ្នកនៅដោយសេចក្ដីមិនប្រមាទ អ្នករួចស្រឡះ(ចាកធម៌ជាគ្រឿងសៅហ្មង) ព្រោះដឹងច្បាស់នូវហេតុ។
៥៨.                     យថា សង្ការធានស្មិំ ,     ឧជ្ឈិតស្មិំ មហាបថេ;
បទុមំ តត្ថ ជាយេថ,         សុចិគន្ធំ មនោរមំ។
ផ្កាឈូកទុកជាកើតក្នុងគំនរសម្រាម ដែលគេចាក់ចោលក្បែរផ្លូវធំនោះ ក៏គង់មានក្លិនក្រអូប ជាទីរីករាយនៃចិត្តបាន ដូចម្ដេចមិញ
៥៩.                     ឯវំ សង្ការភូតេសុ,           អន្ធភូតេ បុថុជ្ជនេ;
អតិរោចតិ បញ្ញាយ, សម្មាសម្ពុទ្ធសាវកោ។
បណ្ដាជនដែលដូចជាគំនរសម្រាម សាវ័ករបស់ព្រះសម្មាសម្ពុទ្ធរមែងរុងរឿងកន្លងផុតបុថុជ្ជនទាំងឡាយ ដែលល្ងិតល្ងង់ ដោយប្រាជ្ញា(របស់ខ្លួន) ដូច្នោះឯង។

About SOTHEA YON

Siem Reap Province, Cambodia Education: BA: Public Administration MA: Buddhist studies Like: Humanitirian work Research Tel: +85516401645 Email: sesimereap@gmail.com https://www.facebook.com/sothea.yon

Posted on ខែ​មេសា 20, 2011, in ជីវិតតាមទស្សនៈព្រះធម៌. Bookmark the permalink. បញ្ចេញមតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: