>៣.ចិត្តវគ្គ


>

៣. ចិត្តវគ្គ
៣៣.                   ផន្ទនំ ចបលំ ចិត្តំ,            ទូរក្ខំ ទុន្និវារយំ;
ឧជុំ ករោតិ មេធាវី,         ឧសុការោវ តេជនំ។
អ្នកប្រាជ្ញ តែងធ្វើចិត្តដែលញាប់ញ័រ ឃ្លេងឃ្លោង រក្សាបានដោយកម្រ ហាមឃាត់បានដោយលំបាក ឲ្យជាចិត្តត្រង់បានដូចអ្នកធ្វើព្រួញ ពត់ព្រួញឲ្យត្រង់។
៣៤.                    វារិជោវ ថលេ ខិត្តោ,        ឱកមោកតឧព្ភតោ;
បរិផន្ទតិទំ ចិត្តំ,                មារធេយ្យំ បហាតវេ។
ចិត្តនេះដែលបុគ្គលលើកឡើងចាកអាល័យគឺកាមគុណ៥បោះទៅក្នុងវិបស្សនាកម្មដ្ឋាន ដើម្បីលះបង់នូវវដ្ដៈជាទីនៅនៃមារ រមែងញាប់ញ័រ ដូចត្រីដែល​​គេលើកឡើងចាកទីនៅគឺទឹក បោះទីលើគោក ដូច្នោះឯង។
៣៥.                    ទុន្និគ្គហស្ស លហុនោ,    យត្ថកាមនិបាតិនោ;
ចិត្តស្ស ទមថោ សាធុ,     ចិត្តំ ទន្តំ សុខាវហំ។
ការទូន្មានចិត្ត ដែលសង្កត់សង្កិនបានដោយលំបាក ជាធម្មជាតិរហ័យ មានប្រក្រតីធ្លាក់ចុះទៅតាមសេចក្ដីប្រាថ្នាក្នុងអារម្មណ៍ណាមួយ រមែងជាគុណញ៉ាំងប្រយោជន៍ឲ្យសម្រេច(ព្រោះថា)ចិត្តដែលហ្វឹកហ្វឺនបានហើយ រមែងនាំមកនូវសេចក្ដីសុខ។
៣៦.                    សុទុទ្ទសំ សុនិបុណំ,       យត្ថកាមនិបាតិនំ;
ចិត្តំ រក្ខេថ មេធាវី,                    ចិត្តំ គុត្តំ សុខាវហំ។
អ្នកមានប្រាជ្ញាគួររក្សាចិត្តដែលឃើញដោយកម្រក្រៃពេក ដែលល្អិតពេកណាស់ មានប្រក្រតីធ្លាប់ចុះទៅតាមសេចក្ដីប្រាជ្នា ក្នុងអារម្មណ៍ណាមួ(ព្រោះថា)ចិត្តដែលគេរក្សាបានហើយ រមែងនាំមកនូវសេចក្ដីសុខ។
៣៧.                   ទូរង្គមំ ឯកចរំ,                អសរីរំ គុហាសយំ;
យេ ចិត្តំ សញ្ញមេស្សន្តិ,    មោក្ខន្តិ មារពន្ធនា។
អ្នកទាំងឡាយណា នឹងសង្រួមចិត្តដែលទៅឆ្ងាយ ជាចិត្តត្រាច់ទៅតែឯង មិនមានសរីរៈ មានគូហាគឺមហាភូតរូប ជាទីអាស្រ័យនៅ អ្នកទាំងនោះឯង រមែងរួចចាក ចំណងនៃមារ។
៣៨.                    អនវដ្ឋិតចិត្តស្ស,              សទ្ធម្មំ អវិជានតោ;
បរិប្លវបសាទស្ស,            បញ្ញា ន បរិបូរតិ។
ប្រាជា្ញរមែងមិនបរិបូណ៌ដល់បុគ្គលដែលមានចិត្តមិនខ្ជាប់ខ្ជួន មិនដឹងច្បាស់នូវព្រះសទ្ធម្ម មានសេចក្ដីជ្រះថ្លាអណ្ដែតទៅហើយ។
៣៩.                    អនវស្សុតចិត្តស្ស,           អនន្វាហតចេតសោ;
បុញ្ញបាបប្បហីនស្ស,       នត្ថិ ជាគរតោ ភយំ។
ភ័យរមែងមិនមានដល់បុគ្គលអ្នកមានចិត្តមិនទទឹកដោយរាគៈ មានចិត្តដែលទោសខ្ទាំងខ្ទប់មិនបាន មានបុណ្យនឹងបាបលះចោលហើយភ្ញាក់រឮកជានិច្ច។
៤០.                     កុម្ភូបមំ កាយមិមំ វិទិត្វា, នគរូបមំ ចិត្តមិទំ ឋបេត្វា;
យោធេថ មារំ បញ្ញាវុធេន, ជិតញ្ច រក្ខេ អនិវេសនោ        សិយា។
បុគ្គលគប្បីដឹងច្បាស់នូវកាយនេះថា ដូចជាឆ្នាំង គប្បីបិទនូវចិត្តនេះឲ្យដូចជាបិទទ្វារនគរ គប្បីច្បាំងនូវមារដោយអាវុធ គឺបញ្ញា គប្បីរក្សាទុកនូវធម៌ ដែលខ្លួនឈ្លះហើយ មិនគប្បីជាអ្នកដំអក់នៅ(ក្នុងធម៌)ឡើយ។
៤១.                     អចិរំ វតយំ កាយោ,       បថវិំ អធិសេស្សតិ;
ឆុទ្ធោ អបេតវិញ្ញាណោ,   និរត្ថំវ កលិង្គរំ។
ឱហ្ន៎ មិនយូរប៉ុន្មានទេតើ កាយនេះ មានវិញ្ញាណទៅប្រាស គេយកទៅចោលផុតហើយ មុខជានឹងដេកស្ដូកស្ដឹងលើផែនដី ដូចជាអង្កត់ឱស រកប្រយោជន៍គ្មាន។
៤២.                    ទិសោ ទិសំ យន្ដំ កយិរា, វេរី វា បន វេរិនំ;
មិច្ឆាបណិហិតំ ចិត្តំ,        បាបិយោ នំ តតោ ករេ។
ចោរក្រឡេកឃើញចោរផងគ្នាឬក៏បុគ្គលមានពៀរក្រឡេកឃើញបុគ្គលមានពៀរផងគ្នា គប្បីធ្វើនូវសេចក្ដីវិនាសណាមួយដល់គ្នា ចិត្តដែលបុគ្គលតាំងទុកខុសហើយ រមែងធ្វើបុគ្គលនោះឲ្យអាក្រក់ក្រៃលែង ជាងសេចក្ដីវិនាសនោះទៅទៀត។
៤៣.                    ន តំ មាតា បិតា កយិរា,          អញ្ញេ វាបិ ច ញាតកា;
សម្មាបណិហិតំ ចិត្តំ,      សេយ្យសោ នំ តតោ ករេ។
មាតាបិតា មិនគប្បីធ្វើហេតុនោះបាន ឬជនទាំងឡាយដទៃជាញាតិមិនគប្បីធ្វើនូវ ហេតុនោះបាន ចំណែកខាងចិត្ត ដែលបុគ្គលតាំងទុកត្រូវហើយ រមែងធ្វើបុគ្គលនោះ ឲ្យប្រសើរជាងហេតុនោះបាន។
ចប់ចិត្តវគ្គ

About SOTHEA YON

Siem Reap Province, Cambodia Education: BA: Public Administration MA: Buddhist studies Like: Humanitirian work Research Tel: +85516401645 Email: sesimereap@gmail.com https://www.facebook.com/sothea.yon

Posted on ខែ​មេសា 20, 2011, in ជីវិតតាមទស្សនៈព្រះធម៌. Bookmark the permalink. បញ្ចេញមតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: