>២.អប្បមាទវគ្គ


>

២. អប្បមាទវគ្គ
២១.                    អប្បមាទោ អមតំបទំ,      បមាទោ មច្ចុនោ បទំ;
                       អប្បមត្តា ន មីយន្តិ,         យេ បមត្តា យថា មតា។
សេចក្ដីមិនប្រមាទជាផ្លូវនៃសេចក្ដីមិនស្លាប់ សេចក្ដីប្រមាទជាផ្លូវនៃសេចក្ដីស្លាប់ ជនទាំងឡាយដែលមិនប្រមាទហើយ ឈ្មោះថាមិនស្លាប់ ជនទាំងឡាយដែលប្រមាទហើយ ទុកដូចជាមនុស្សស្លាប់ទៅហើយ។
២២.                    តំ វិសេសតោ ញត្វា,     អប្បមាទម្ហិ បណ្ឌិតា;
                       អប្បមាទេ បមោទន្តិ,       អរិយានំ គោចរេ រតា។
ពួកបណ្ឌិតបានជ្រាបនូវដំណើរនេះដោយប្លែកគ្នា(ទើបឋិតនៅ)ក្នុងសេចក្ដីមិនប្រមាទ រីករាយក្នុងសេចក្ដីមិនប្រមាទ បណ្ឌិតទាំងនោះ ជាអ្នកត្រេកអរក្នុងធម៌ជាគោចរ
២៣.                    តេ ឈាយិនោ សាតតិកា, និច្ចំ ទឡ្ហបរក្កមា;
                       ផុសន្តិ ធីរា និព្ពានំ,          យោគក្ខេមំ អនុត្តរំ។
អរិយបុគ្គលទាំងឡាយ មានការពិនិត្យជាប្រក្រតី មានព្យាយាមជាប់តគ្នា មានសេចក្ដីប្រឹងប្រែងមាំមួនជានិច្ច ជាអ្នកមានប្រាជ្ញាតែងប៉ះពាល់នូវព្រះនិពា្វន ជាទីក្សេមក្សាន្ដចាកយោគៈ ជាគុណជាតិដ៏ប្រសើរបំផុត។
២៤.                    ឧដ្ឋានវតោ សតីមតោ ,   សុចិកម្មស្ស និសម្មការិនោ;
                      សញ្ញតស្ស ធម្មជីវិនោ, អប្បមត្តស្ស យសោភិវឌ្ឍតិ។
យសតែងចំរើនកុះករ ដល់បុគ្គលអ្នកមានសេចក្ដីប្រឹងប្រែង មានស្មារតី មានការងារស្អាត(ឥតទោស) ជាអ្នកពិចារណា រួចហើយទើបធ្វើ ជាអ្នកសង្រួម រស់នៅដោយធម៌មិនមានសេចក្ដីប្រមាទ។
២៥.                    ឧដ្ឋានេនប្បមាទេន ,       សញ្ញមេន ទមេន ច;
                      ទីបំ កយិរាថ មេធាវី,      យំ ឱឃោ នាភិកីរតិ។
អ្នកប្រាជ្ញគប្បីសាងកោះ គឺអរហត្តផល ជាកោះដែលជំនន់គឺកិលេសជន់ពន្លិចមិនបាន ដោយសេចក្ដីប្រឹងប្រែងផង ដោយសេចក្ដីមិនប្រមាទផង ដោយសេចក្ដីសង្រួមផង ដោយសេចក្ដីសង្រួមក្នុងចតុប្បារិសុទ្ធិសីលផល ដោយការទូន្មានឥន្ទ្រិយផង។
២៦.                    បមាទមនុយុញ្ជន្តិ,                    ពាលា ទុម្មេធិនោ ជនា;
                      អប្បមាទញ្ច មេធាវី,        ធនំ សេដ្ឋំវ រក្ខតិ។
ពួកពាលជនអប្បឥតប្រាជ្ញា តែងប្រកបរឿយៗ នូវសេចក្ដីប្រមាទ ចំណែកអ្នកប្រាជ្ញ រមែងរក្សាទុកនូវសេចក្ដីមិនប្រមាទ ដូចទ្រព្យយ៉ាងប្រសើរ។
២៧.                    មា បមាទមនុយុញ្ជេថ,    មា កាមរតិសន្ថវំ;
                      អប្បមត្តោ ហិ ឈាយន្តោ, បប្បោតិ វិបុលំ សុខំ។
អ្នកទាំងឡាយ ចូរកុំប្រកបរឿយៗនូវសេចក្ដីប្រមាទ ចូរកុំប្រកបរឿយៗនូវសេចក្ដីរីករាយត្រេកអរក្នុងកាមឡើយ ដ្បិតបុគ្គលអ្នកមិនប្រមាទ ខំសង្កេតពិនិត្យ រមែងបានសេចក្ដីសុខដ៏ទូលាយ។
២៨.                    បមាទំ អប្បមាទេន,         យទា នុទតិ បណ្ឌិតោ;
                      បញ្ញាបាសាទមារុយ្ហ,      អសោកោ សោកិនិំ បជំ;
                      បព្ពតដ្ឋោវ ភុម្មដ្ឋេ,            ធីរោ ពាលេ អវេក្ខតិ។
កាលណាបណ្ឌិតបន្ទោបង់នូវសេចក្ដីប្រមាទដោយសេចក្ដីមិនប្រមាទ កាលនោះ លោកនឹងឡើងកាន់ប្រាសាទគឺបញ្ញាជាបុគ្គលមិនសោក រមែងឃើញពួកសត្វដែល មានសោក ធីរជនតែងឃើញពួកជនពាល ដូចបុគ្គលដែលឈរលើកំពួលភ្នំ ហើយ ក្រឡេកមើលពួកជនដែលឋិតនៅលើផែនដី ដូន្នោះឯង។
២៩.                    អប្បមត្តោ បមត្តេសុ,        សុត្តេសុ ពហុជាគរោ;
                      អពលស្សំវ សីឃស្សោ,   ហិត្វា យាតិ សុមេធសោ។
បណ្ឌិតមានប្រាជ្ញាមុះមុត កាលពួកបុគ្គលកំពុងប្រមាទ លោកមិនប្រមាទ កាលពួក បុគ្គលកំពុងដេកលក់ លោកភ្ញាក់រឮកច្រើន លោករមែងលះបង់ចោលនូវបុគ្គលបែបនោះ ដូចសេះលឿន ដែលទៅចោលនូវសេះមានកំលាំងទន់ទាប ដូច្នោះឯង។
៣០.                    អប្បមាទេន មឃវា,         ទេវានំ សេដ្ឋតំ គតោ;
                      អប្បមាទំ បសំសន្តិ,         បមាទោ គរហិតោ សទា។
មឃមានពដល់នូវភាពជាបុគ្គលប្រសើរបំផុតជាងទេវតាទាំងឡាយ ព្រោះតែសេចក្ដីមិនប្រមាទ អ្នកប្រាជ្ញទាំងឡាយតែងសរសើរនូវសេចក្ដីមិនប្រមាទ ត្មះតិះដៀលនូវសេចក្ដីប្រមាទសព្វៗកាល។
៣១.                    អប្បមាទរតោ ភិក្ខុ,         បមាទេ ភយទស្សិ វា;
                      សំយោជនំ អណុំ ថូលំ,   ឌហំ អគ្គីវ គច្ឆតិ។
ភិក្ខុអ្នកត្រេកអរក្នុងសេចក្ដីមិនប្រមាទ ឬឃើញភ័យក្នុងសេចក្ដីប្រមាទ តែងដុតចោលសំយោជនៈ ទាំងតូចទាំងធំ ដូចភ្លើងឆេះ(រាល់នូវកំទេចទាំងតូចទាំងធំ) ដូច្នោះឯង។
៣២.                    អប្បមាទរតោ ភិក្ខុ,         បមាទេ ភយទស្សិ វា;
                       អភព្ពោ បរិហានាយ,       និព្ពានស្សេវ សន្តិកេ។
ភិក្ខុអ្នកត្រេកអរក្នុងសេចក្ដីមិនប្រមាទ ឬឃើញភ័យក្នុងសេចក្ដីប្រមាទជាអ្នកមិនគួរនឹង​​សាបសូន្យចាកគុណធម៌ ឈ្មោះថា ឋិតនៅក្នុងទីជិតនៃព្រះនិព្វាន។
ចប់អប្បមាទវគ្គ

About SOTHEA YON

Siem Reap Province, Cambodia Education: BA: Public Administration MA: Buddhist studies Like: Humanitirian work Research Tel: +85516401645 Email: sesimereap@gmail.com https://www.facebook.com/sothea.yon

Posted on ខែ​មេសា 20, 2011, in ជីវិតតាមទស្សនៈព្រះធម៌. Bookmark the permalink. បញ្ចេញមតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: