>២១.បកិណ្ណកវគ្គ


>

២១. បកិណ្ណកវគ្គ
២៩០.             មត្តាសុខបរិច្ចាគា ,                   បស្សេ ចេ វិបុលំ សុខំ;
ចជេ មត្តាសុខំ ធីរោ,                 សម្បស្សំ វិបុលំ សុខំ។
បើឃើញសេចក្ដីសុខដ៏ធំទូលាយព្រោះលះបង់សុខល្មមប្រមាណអ្នកមានប្រាជ្ញាកាលឃើញសុខធំទូលាយគប្បីលះសុខល្មមប្រមាណចេញ។
២៩១.             បរទុក្ខូបធានេន,                      យោ អត្តនោ សុខមិច្ឆតិ;
វេរសំសគ្គសំសដ្ឋោ,                  វេរា សោ ន បរិមុច្ចតិ។
ជនប្រាថ្នាសេចក្ដីសុខដើម្បីខ្លួនដោយបង្កទុក្ខអោយអ្នកដទៃជននោះឈ្មោះថាច្របូកច្របល់ហើយដោយការជាប់ចំពាក់គឺពៀររមែងមិនរួចចាកពៀរទេ។
២៩២.             យញ្ហិកិច្ចំ តទបវិទ្ធំ ,                អកិច្ចំ បន កយិរតិ;
ឧន្នឡានំ បមត្តានំ,                   តេសំ វឌ្ឍន្តិ អាសវា។
របស់ណាដែលខ្លួនគួរធ្វើរបស់នោះពួកភិក្ខុណាលះបង់ចោលហើយតែរបស់ដែលមិនគួរធ្វើត្រឡប់ជាធ្វើវិញអាសវៈទាំងឡាយតែងចំរើនឡើងដល់ពួកភិក្ខុនោះជាអ្នកមានសេចក្ដីប្រមាទមានមានះដូចជាដើមបុសលើកឡើយហើយ។
២៩៣.            យេសញ្ច សុសមារទ្ធា,             និច្ចំ កាយគតា សតិ;
អកិច្ចន្ដេន សេវន្តិ,                   កិច្ចេ សាតច្ចការិនោ;
សតានំ សម្បជានានំ,               អត្ថំ គច្ឆន្តិ អាសវា។
លុះតែសតិប្រព្រឹត្តទៅក្នុងកាយជានិច្ចដែលពួកភិក្ខុណាបានប្រារឰប្រពៃហើយភិក្ខុទាំងនោះរមែងជាអ្នកធ្វើការដែលគួរធ្វើរឿយៗមិនធ្វើការដែលមិនគួរធ្វើអាសវៈទាំងឡាយរបស់ពួកភិក្ខុនោះដែលជាអ្នកមានសតិមានសម្បជញ្ញៈរមែលដល់នូវការអស់ទៅ។
២៩៤.             មាតរំបិតរំ ហន្ត្វា,                     រាជានោ ទ្វេ ចខត្តិយេ;
រដ្ឋំ សានុចរំ ហន្ត្វា,                   អនីឃោ យាតិ ព្រាហ្មណោ។
បុគ្គលសម្លាប់តណ្ហាដូចមាតាផងសម្លាប់អស្មិមានៈដូចមិតាផងសម្លាប់សស្សតទិដ្ឋិនិងឧច្ឆេទទិដ្ឋិដូចសេ្ដចជាក្ស័ត្រពីរព្រះអង្គផងសម្លាប់អាយតនៈដូចផែនដែនប្រព្រឹត្តទៅមួយអន្លើដោយបុរសអ្នកដើរតាមគឺស្មៀនផងរមែងបានទៅជាខីណាសវព្រាហ្មណ៍ជាអ្នកមិនមានទុក្ខ។
២៩៥.          មាតរំ បិតរំ ហន្ត្វា,                     រាជានោ ទ្វេ ច សោត្ថិយេ;
វេយគ្ឃបញ្ចមំ ហន្ត្វា,                អនីឃោ យាតិ ព្រាហ្មណោ។
បុគ្គលសម្លាប់តណ្ហាដូចមាតាផងសម្លាប់អស្មិមានះដូចបិតាផងសម្លាប់សស្សតទិដ្ឋិនិងឧច្ឆេទទិដ្ឋដូចជាសេ្ដចជាព្រាហ្មណ៍ទាំងពីរផងសម្លាប់វិចិកច្ឆាដូចជាខ្លាធំជាគំរប់៥ផងបានហើយរមែងបានទៅជាខីណាសវព្រាហ្មណ៍ជាអ្នកមិនមានទុក្ខ។
២៩៦.             សុប្បពុទ្ធំ បពុជ្ឈន្តិ,                    សទា គោតមសាវកា;
យេសំ ទិវា ច រត្តោ ច,               និច្ចំ ពុទ្ធគតា សតិ។
សតិរបស់ជនណាដែលឋិតនៅក្នុងព្រះពុទ្ធគុណអស់កាលជានិច្ចទាំងថ្ងៃទាំងយប់ជននោះឈ្មោះថាសាវ័ករបស់ព្រះគោតមរមែងភ្ញាក់រឰកៗដោយប្រពៃសព្វកាល។
២៩៧.           សុប្បពុទ្ធំ បពុជ្ឈន្តិ,                    សទា គោតមសាវកា;
យេសំ ទិវា ច រត្តោ ច,               និច្ចំ ធម្មគតា សតិ។
សតិរបស់ជនណាដែលឋិតនៅក្នុងព្រះធម្មគុណអស់កាលជានិច្ចទាំងថ្ងៃទាំងយប់ជនពួកនោះឈ្មោះថាសាវ័ករបស់ព្រះគោតមរមែងភ្ញាក់រឰកដោយប្រពៃសព្វកាល។
២៩៨.             សុប្បពុទ្ធំបពុជ្ឈន្តិ,                    សទា គោតមសាវកា;
យេសំ ទិវា ច រត្តោ ច,               និច្ចំ សង្ឃគតា សតិ។
សតិរបស់ជនណាដែលឋិតនៅក្នុងព្រះសង្ឃគុណអស់កាលជានិច្ចទាំងថ្ងៃទាំងយប់ជនពួកនោះឈ្មោះថាសាវ័ករបស់ព្រះគោតមរមែងភ្ញាក់រឰកដោយប្រពៃសព្វ    កាល។
២៩៩.             សុប្បពុទ្ធំ បពុជ្ឈន្តិ,                    សទា គោតមសាវកា;
យេសំ ទិវា ច រត្តោ ច,               និច្ចំ កាយគតា សតិ។
សតិរបស់ជនពួកណា  ដែលឋិតនៅក្នុងកាយអស់កាលជានិច្ចទាំងថ្ងៃទាំងយប់ជនពួកនោះឈ្មោះថាសាវ័ករបស់ព្រះគោតមរមែងភ្ញាក់រឰកដោយប្រពៃសព្វកាល។
៣០០.             សុប្បពុទ្ធំ បពុជ្ឈន្តិ,                    សទា គោតមសាវកា;
យេសំ ទិវា ច រត្តោ ច,               អហិំសាយ រតោ មនោ។
ចិត្តរបស់ជនពួកណាត្រេតអរហើយក្នុងការបៀតបៀនគេទាំងថ្ងៃទាំងយប់ជនពួកនោះឈ្មោះថាសាវ័ករបស់ព្រះគោតមរមែងភ្ញាក់រឰកដោយប្រពៃសព្វកាល។
៣០១.             សុប្បពុទ្ធំ បពុជ្ឈន្តិ,                    សទា គោតមសាវកា;
យេសំទិវា ច រត្តោ ច,               ភាវនាយ រតោ មនោ។
ចិត្តរបស់ជនពួកណាត្រេតអរហើយក្នុងមេត្តាភាវនាទាំងយប់ទាំងថ្ងៃជនពួកនោះឈ្មោះថាសាវ័ករបស់ព្រះគោតមរមែងភ្ញាក់រឰកៗដោយប្រពៃសព្វកាល។
៣០២.           ទុប្បព្វជ្ជំ ទុរភិរមំ,                       ទុរាវាសា ឃរា ទុខា;
ទុក្ខោសមានសំវាសោ,            ទុក្ខានុបតិតទ្ធគូ;
តស្មា ន ចទ្ធគូ សិយា,              ន ចទុក្ខានុបតិតោ សិយា
ការចេញបួសបានដោយកម្រការត្រេតអរត្រូវបានដោយក្រផ្ទះទាំងឡាយមានការនៅគ្រប់គ្រងដោយលំបាកជាការក្រការនៅរួមដោយជនស្មើគ្នាជាការក្រជនអ្នកដើរផ្លូវឆ្ងាយគឺវដ្ដៈតែងត្រូវសេចក្ដីទុក្ខធ្លាក់ជាប់តាមព្រោះហេតុនោះបុគ្គលមិនគប្បីជាអ្នកដើរផ្លូវឆ្ងាយផងមិនគប្បីជាអ្នកត្រូវសេចក្ដីទុក្ខធ្លាក់ជាប់តាមផង។
៣០៣.           សទ្ធោ សីលេន សម្បន្នោ,         យសោភោគសមប្បិតោ;
យំ យំ បទេសំ ភជតិ,                តត្ថ តត្ថេវ បូជិតោ។
បុគ្គលអ្នកមានសទ្ធាបរិបូណ៌ដោយសីលស្កប់ស្កល់ដោយយសនិងភោគសម្បត្តិគប់រកប្រទេសណាៗគេតែងបូជាក្នុងប្រទេសនោះៗ។
៣០៤.             ទូរេ សន្តោ បកាសេន្តិ,             ហិមវន្តោវ បព្វតោ;
អសន្តេត្ថ ន ទិស្សន្តិ,                  រត្តិំ ខិត្តា យថា សរា។
ពួកសប្បុរសរមែងប្រាកដក្នុងទីឆ្ងាយដូចភ្នំហិមពាន្ដដូច្នោះពួកអសប្បុរសទុកជាឋិតនៅក្នុងទីជិតក៏រមែងមិនប្រាកដដូចព្រួញដែលបុគ្គលបាញ់ក្នុងវេលាយប់។
៣០៥.             ឯកាសនំឯកសេយ្យំ, ឯកោ ចរមតន្ទិតោ;
ឯកោ ទមយមត្តានំ, វនន្តេ រមិតោ សិយា។
បុគ្គលគួរគប់រកទីអង្គុយម្នាក់ឯងទីដេកម្នាក់ឯងជាអ្នកត្រាច់ទៅម្នាក់ឯងមិនជាអ្នកខ្ជិលច្រអូសជាអ្នកម្នាក់ឯងទូន្មានខ្លួនគួរជាអ្នកត្រេតអរក្នុងព្រៃស្ងាង់។
ចប់បកិណ្ណកវគ្គ។

About SOTHEA YON

Siem Reap Province, Cambodia Education: BA: Public Administration MA: Buddhist studies Like: Humanitirian work Research Tel: +85516401645 Email: sesimereap@gmail.com https://www.facebook.com/sothea.yon

Posted on ខែ​មេសា 20, 2011, in ជីវិតតាមទស្សនៈព្រះធម៌. Bookmark the permalink. មតិ 4.

  1. ទុខា ត្រង់លេខ ៣០២​ ខុស​ហើយ

  2. សូមថ្លែលអំណរគុណដែលប្រាប់ចំនុចនេះ ។ខ្ញុំព្យាយាមហើយតែរកមិនឃើញ តែក្នុង គម្ពីរព្រះត្រិបិដក សុ.ខុធ. ៥២ ទំព័រ ៨៤ គឹត្រឹមត្រូវតាមសេចក្ដីនិងអក្ខរខាងលើ។ ដូច្នេះ សូមមេត្តាត្រួតពិនិត្យម្ដងទៀត។ ដោយបំណងពីម្ចាស់វេបសាយ។​

  3. សូមកែពាក្យថាត្រិបិដក មកជាត្រៃបិដកវិញ។​

  4. ដល់ពេល ដែលដាក់ពាក្យថា ទុខា ប្រែថាម៉េចទៅតេជគុណ? ករុណាថា ទុក្ខា ត្រូវជាងទេដឹង? នេះយោងតាមភាសាបាលី ប្រសិនបើពាក្យថា ទុខា ករុណាអត់ចេះប្រែទេតេជគុណ។ អរគុណ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: