>១៣.លោកវគ្គ


>

១៣. លោកវគ្គ
១៦៧.             ហីនំ ធម្មំ ន សេវេយ្យ,               បមាទេន ន សំវសេ;
មិច្ឆាទិដ្ឋិំ ន សេវេយ្យ,                ន សិយា លោកវឌ្ឍនោ។
បុគ្គលមិនគួរសេពធម៌ថោកទាប មិនគួរនៅដោយសេចក្ដីប្រមាទ មិនគួរសេពមិច្ឆាទិដ្ឋិ មិនគួរជាមនុស្សចង្អៀតលោក។
១៦៨.             ឧត្តិដ្ឋេ នប្បមជ្ជេយ្យ,                 ធម្មំ សុចរិតំ ចរេ;
ធម្មចារី សុខំ សេតិ,                   អស្មិំ លោកេ បរម្ហិ ច។
បុគ្គលមិនគួរប្រមាទក្នុងដុំបាយដែលខ្លួនគប្បីក្រោកឡើងទទួល គប្បីប្រព្រឹត្តធម៌អោយ សុចរិត បុគ្គលអ្នកប្រព្រឹត្តធម៌ជាប្រក្រតីរមែងដេកជាសុខ ក្នុងលោកនេះផង ក្នុងលោកខាងមុខផង។
១៦៩.             ធម្មំ ចរេ សុចរិតំ,                       ន នំ ទុច្ចរិតំ ចរេ;
ធម្មចារី សុខំ សេតិ,                   អស្មិំ លោកេ បរម្ហិ ច។
បុគ្គលគួរប្រព្រឹត្តធម៌អោយជាប្រក្រតី រមែងដេកជាសុខ ក្នុងលោកនេះផង ក្នុងលោកខាងមុខផង
១៧០.             យថា បុព្វុឡកំ បស្សេ, យថា បស្សេ មរីចិកំ;
ឯវំ លោកំ អវេក្ខន្តំ, មច្ចុរាជា ន បស្សតិ។
បុគ្គលឃើញពពុះទឹកយ៉ាងណា ឃើញព្រេញថ្ងៃយ៉ាងណា សេ្ដចម្ឫត្យុមិនឃើញអ្នកពិចារណា ខន្ធលោកជាដើម យ៉ាងនោះទេ។
១៧១.             ឯថ បស្សថិមំ លោកំ,               ចិត្តំ រាជរថូបមំ;
យត្ថ ពាលា វិសីទន្តិ,                 នត្ថិ សង្គោ វិជានតំ។
អ្នកទាំងឡាយចូរមកមើលលោកនេះដ៏ត្រកាលដូចរាជរថ ជនពាលទាំងឡាយរមែងលិចលង់ក្នុងលោកណា សេចក្ដីជាប់ជំពាក់ក្នុងលោកនេះរមែងមិនមានដល់ជនជាបណ្ឌិតទាំងឡាយ ដែលខ្លួនដឹងច្បាស់ទេ។
១៧២.                        យោ ច បុព្វេ បមជ្ជិត្វា,               បច្ឆា សោ នប្បមជ្ជតិ;
សោមំ លោកំ បភាសេតិ,         អព្ភា មុត្តោវ ចន្ទិមា។
បុគ្គលណាមួយ កាលពីមុខប្រមាទហើយ លុះកាលជាខាងក្រោយ គេមិនប្រមាទវិញ បុគ្គលនោះឈ្មោះថា ញ៉ាំខន្ធាទិលោកនេះអោយភ្លឺច្បាស់ ដូចព្រះចន្ទ្ររះផុតចាកពពក។
១៧៣.         យស្ស បាបំ កតំ កម្មំ,             កុសលេន បិថីយតិ ;
សោមំ លោកំ បភាសេតិ,         អព្ភា មុត្តោវ ចន្ទិមា។
បុគ្គលណាធ្វើអំពើបាបហើយ បិទខ្ទប់អំពើបាបនោះដោយកុសលគឺអរហត្តមគ្គបាន បុគ្គលនោះឈ្មោះថាញ៉ាំងខន្ធាទិលោកនេះអោយភ្លឺច្បាស់ ដូចព្រះចន្ទ្ររះផុតចាកពពក។
១៧៤.             អន្ធភូតោ អយំ លោកោ,          តនុកេត្ថ វិបស្សតិ;
សកុន្ដោ ជាលមុត្តោវ,              អប្បោ សគ្គាយ គច្ឆតិ។
លោកិយមហាជននេះជាមនុស្សងងឹតបណ្ដាជនទាំងនេះ ជនតិចគ្នាដែលឃើញច្បាស់(នូវ ខន្ធាទិលោកនេះដោយអំណាចអនិច្ចលក្ខណៈជាដើម) ជនតិចគ្នា ដែលទៅកាន់សួគ៌ ដូចសត្វស្លាប (ដែលជាប់សំណាញ់របស់ព្រានហើយ)តិចណាស់ដែលរួចអំពីសំណាញ់ដូច្នោះ។
១៧៥.             ហំសាទិច្ចបថេ យន្តិ,                អាកាសេ យន្តិ ឥទ្ធិយា;
នីយន្តិ ធីរា លោកម្ហា,              ជេត្វា មារំ សវាហនំ ។
ពួកហង្សតែងហើរទៅក្នុងគន្លងផ្លូវព្រះអាទិត្យ អ្នកមានឫទ្ធិតែងហោះទៅក្នុងអាកាសដោយឫទ្ធិ អ្នកប្រាជ្ញផ្ចាញ់កិលេសមារព្រមទាំងវាហនៈគឺតណ្ហាបានហើយ រមែងរលាស់ខ្លួនចេញចាកលោកបាន។
១៧៦.             ឯកំ ធម្មំ អតីតស្ស,                   មុសាវាទិស្ស ជន្តុនោ;
វិតិណ្ណបរលោកស្ស,                នត្ថិ បាបំ អការិយំ។
បុគ្គលប្រព្រឹត្តកន្លង(ពាក្យសច្ចៈ)ដែលជាធម៌ឯក និយាយតែពាក្យកុហក មានបរលោកលះចោល​​ហើយ ឈ្មោះថាមិនធ្វើអំពើបាប មិនមែនឡើយ។
១៧៧.                        វេ កទរិយា ទេវលោកំ វជន្តិ, ពាលា ហវេ នប្បសំសន្តិ ទានំ;
ធីរោ ច ទានំ អនុមោទមានោ,   តេនេវ សោ ហោតិ សុខី បរត្ថ។
បុគ្គលកំណាញ់ស្វិតស្វាញ មិនបានទៅកាន់ទេវលោកទេ ជនពាលទាំងឡាយមិនសរសើរទានឡើយ ចំណែកអ្នកប្រាជ្ញតែងអនុមោទនាទាន ព្រោះហេតុនោះលោកតែងបានសេចក្ដីសុខក្នុង លោកខាងមុខ។
១៧៨.             បថវ្យា ឯករជ្ជេន,                     សគ្គស្ស គមនេន វា;
សព្វលោកាធិបច្ចេន,               សោតាបត្តិផលំ វរំ។
សោតាបត្តិផល ជាគុណជាតដ៌ប្រសើរ ជាងភាពនៃឯករាជ្យលើផែនដីផង ជាងដំណើរទៅកាន់ឋានសួគ៌ផង ជាងភាពជាធំក្នុងលោកទាំងមូលផង។

About SOTHEA YON

Siem Reap Province, Cambodia Education: BA: Public Administration MA: Buddhist studies Like: Humanitirian work Research Tel: +85516401645 Email: sesimereap@gmail.com https://www.facebook.com/sothea.yon

Posted on ខែ​មេសា 20, 2011, in ជីវិតតាមទស្សនៈព្រះធម៌. Bookmark the permalink. បញ្ចេញមតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: