>២៦.ព្រាហ្មណវគ្គ


>

២៦. ព្រាហ្មណវគ្គ
៣៨៣.            ឆិន្ទ សោតំ បរក្កម្ម,                   កាមេ បនុទ ព្រាហ្មណ;
សង្ខារានំ ខយំ ញត្វា,               អកតញ្ញូសិ ព្រាហ្មណ។
ម្នាលព្រាហ្មណ៍ អ្នកចូរខំប្រឹងកាត់តណ្ហាដូចខ្សែទឹក ចូរបន្ទោបង់កាមទាំងឡាយចេញ ម្នាលព្រាហ្មណ៍ អ្នកស្គាល់ច្បាស់នូវការអស់សង្ខារទាំងឡាយហើយ ឈ្មោះថាជាអ្នកដឹងព្រះនិព្វានដែលបច្ច័យតាក់តែងមិនបាន។
៣៨៤.             យទា ទ្វយេសុ ធម្មេសុ,             បារគូ ហោតិ ព្រាហ្មណោ;
អថស្ស សព្វេសំយោគា,           អត្ថំ គច្ឆន្តិ ជានតោ។
កាលណាព្រាហ្មណ៍អ្នកដល់ត្រើយ ក្នុងធម៌ពីរប្រការគឺ សមថធម៌និងវិបស្សនាធម៌ ក្នុងកាលណោះ កិលេសគ្រឿងប្រកបសត្វទុកទាំងអស់របស់ព្រាហ្មណ៍ អ្នកដឹងនោះ រមែងដល់នូវការតាំងនៅមិនបាន។
៣៨៥.             យស្ស បារំ អបារំ វា,                 បារាបារំ ន វិជ្ជតិ;
វីតទ្ទរំ វិសំយុត្តំ,                         តមហំ ព្រូមិ ព្រាហ្មណំ។
ត្រើយក្ដី ទីមិនមែនត្រើយក្ដី ត្រើយនិងទីមិនមែនត្រើយក្ដី មិនមានដល់បុគ្គលណា តថាគតហៅបុគ្គលនោះ ដែលជាអ្នកមានសេចក្ដីក្រវល់ក្រវាយអស់ហើយ ជាអ្នកប្រាសចាកកិលេស ថាជាព្រាហ្មណ៍។
៣៨៦.             ឈាយិំ វិរជមាសីនំ,                  កតកិច្ចមនាសវំ;
ឧត្តមត្ថមនុប្បត្តំ,                        តមហំ ព្រូមិ ព្រាហ្មណំ។
តថាគតហៅបុគ្គលអ្នកចំរើនឈាន មានធូលីគឺកាមអស់ហើយ អ្នកអង្គុយនៅឯកឯង អ្នកមានសោឡសកិច្ចធ្វើស្រេចហើយ មិនមានអាសវៈដល់នូវប្រយោជន៍ដ៏ខ្ពង់ខ្ពស់ដោយលំដាប់ហើយនោះ ថាជាព្រាហ្មណ៍។
៣៨៧.                        ទិវា តបតិ អាទិច្ចោ,                  រត្តិមាភាតិ ចន្ទិមា;
សន្នទ្ធោ ខត្តិយោ                   តបតិ, ឈាយី តបតិ ព្រាហ្មណោ;
អថ សព្វមហោរត្តិំ ,                   ពុទ្ធោ តបតិ តេជសា។
ព្រះអាទិត្យរុងរឿង ក្នុងវេលាថ្ងៃ ព្រះចន្ទរុងរឿងក្នុងវេលាយប់ ក្សត្រទ្រង់ប្រដាប់ពេញយសហើយ រមែងរុងរឿង សមណព្រាហ្មណ៍អ្នកមានឈាន រមែងរុងរឿង ឯព្រះសម្ពុទ្ធរមែងរុងរឿងដោយតេជៈរហូតថ្ងៃនិងយប់ទាំងអស់។
៣៨៨.             ពាហិតបាបោតិ ព្រាហ្មណោ, សមចរិយា សមណោតិ វុច្ចតិ;
បព្វាជយមត្តនោ មលំ,              តស្មា បព្វជិតោតិ វុច្ចតិ។
អ្នកដែលមានបាបបន្សាត់ហើយ ឈ្មោះថាព្រាហ្មណ៍ អ្នកដែលតថាគតហៅថាសមណៈ ព្រោះការប្រព្រឹត្តិរម្ងាប់ អ្នកដែលដេញមន្ទិលនៃខ្លួន ហេតុនោះទើបតថាគតហៅថាបព្វជិត។
៣៨៩.             ព្រាហ្មណស្ស បហរេយ្យ,     នាស្ស មុញ្ចេថ ព្រាហ្មណោ;
ធិ ព្រហ្មណស្ស ហន្តារំ,            តតោ ធិ យស្ស មុញ្ចតិ។
ព្រាហ្មណ៍មិនគប្បីប្រហារប្រហារព្រាហ្មណ៍ទេ ព្រាហ្មណ៍មិនគប្បីចងពៀរចំពោះព្រាហ្មណ៍នោះ តថាគតតិះដៀលព្រាហ្មណ៍ ដែលប្រហារព្រហ្មណ៍ ព្រាហ្មណ៍ណា ចងពៀរចំពោះព្រាហ្មណ៍នោះ តថាគតតិះដៀលព្រាហ្មណ៍នោះ ក្រៃលែងជាងនោះទៅ  ទៀត។
៣៩០.             ន ព្រាហ្មណស្សេតទកិញ្ចិ សេយ្យោ, យទា និសេធោ មនសោ បិយេហិ; យតោ យតោ ហិំសមនោ និវត្តតិ, តតោ តតោ សម្មតិមេវ ទុក្ខំ។
ការហាមឃាត់ចិត្ត ចាកអារម្មណ៍ជាទីស្រឡាញ់ របស់ព្រាហ្មណ៍នោះ មិនមែនប្រសើរ បន្ដិចបន្ដួចទេ ចិត្តដែលគិតបៀតបៀនគេ ងាកចេញចាកវត្ថុណា សេចក្ដីទុក្ខព្រោះវត្ថុនោះៗ ក៏រម្ងាប់ទៅបាន។
៣៩១.
យស្ស កាយេន វាចាយ,          មនសា នត្ថិ ទុក្កដំ;
សំវុតំ តីហិ ឋានេហិ,                 តមហំ ព្រូមិ ព្រាហ្មណំ។
អំពើអាក្រក់ដោយទ្វារកាយ ទ្វារវាចា ទ្វារចិត្តរបស់បុគ្គលណា មិនមានទេ តថាគតហៅបុគ្គល ដែលបានសង្រួមដោយឋានទាំង៣នោះ ថាជាព្រាហ្មណ៍។
៣៩២.            យម្ហា ធម្មំ វិជានេយ្យ,               សម្មាសម្ពុទ្ធទេសិតំ;
សក្កច្ចំ តំ នមស្សេយ្យ,             អគ្គិហុត្តំវ ព្រាហ្មណោ។
បុគ្គលចេះធម៌អាថ៌ ដែលព្រះសម្មាសម្ពុទ្ធទ្រង់សំដែងហើយ អំពីសំណាក់គ្រូណា គប្បីនមស្ការគ្រូនោះ ដោយគោរព ដូចព្រាហ្មណ៍ដែលគោរពការបូជាភ្លើងដូច្នោះដែរ។
៣៩៣.            ន ជដាហិ ន គោត្តេន, ន ជច្ចា ហោតិ ព្រាហ្មណោ;
យម្ហិ សច្ចញ្ច ធម្មោ ច, សោ សុចី សោ ច ព្រាហ្មណោ។
បុគ្គលដែលឈ្មោះថាព្រាហ្មណ៍ ព្រោះផ្នូងសក់ក៏មិនមែន ព្រោះគោត្រក៏មិនមែន ព្រោះជាតិក៏មិនមែន សច្ចះផង ធម៌ផង មានក្នុងបុគ្គលណា បុគ្គលនោះឈ្មោះថា អ្នកស្អាតផង បុគ្គលនោះឈ្មោះថា ព្រាហ្មណ៍ផង។
៣៩៤.             កិន្ដេ តេ ជដាហិ ទុម្មេធ,                    កិន្ដេ តេ អជិនសាដិយា;
អព្ភន្តរន្ដេ គហនំ,                      ពាហិរំ បរិមជ្ជសិ។
នៃអ្នកអ័ប្បប្រាជ្ញាអើយ អ្នកមានប្រយោជន៍អ្វី ដោយការទុកផ្នួងសក់ អ្នកមានប្រយោជន៍អ្វី ដោយការទ្រទ្រង់សំពត់ស្បែកខ្លា បើសន្ដានខាងក្នុងរបស់ខ្លួន សឹងសាំញ៉ាំដោយរាគាទិក្កិលេស អ្នកឈ្មោះថាដុសខាត់តែកាយខាងក្រៅទេ។
៣៩៥.             បំសុកូលធរំ ជន្តុំ,                     កិសន្ធមនិសន្ថតំ;
ឯកំ វនស្មិំ ឈាយន្តំ,               តមហំ ព្រូមិ ព្រាហ្មណំ។
តថាគតហៅបុគ្គលអ្នកទ្រទ្រង់សំពត់បំសុកូល មានកាយស្គម មានខ្លួនរវាមដោយសរសៃ ជាបុគ្គលឯកឯង ចំរើនឈានក្នុងព្រៃនោះ ថាជាព្រាហ្មណ៍។
៣៩៦.             ចាហំ ព្រាហ្មណំ ព្រូមិ,          យោនិជំ មត្តិសម្ភវំ;
ភោវាទិ នាម សោ ហោតិ,         សចេ ហោតិ សកិញ្ចនោ;
អកិញ្ចនំ អនាទានំ,                  តមហំ ព្រូមិ ព្រាហ្មណំ។
តថាគតនឹងហៅអ្នកកើត អំពីកំណើត អ្នកកើតក្នុងផ្ទៃនៃព្រាហ្មណ៍ជាមាតា ថាជាព្រាហ្មណ៍ក៏ទេ បុគ្គលនោះគ្រាន់តែបាននាមថា ភោវាទី ព្រោះបុគ្គលនោះឯង ជាអ្នកមានកិលេសគ្រឿង កង្វល់នៅឡើយ តថាគតហៅបុគ្គលអ្នកមិនមានកិលេសគ្រឿងកង្វល់អ្នកមិនមានសេចក្ដីប្រកាន់មាំនោះឯង ថាជាព្រាហ្មណ៍។
៣៩៧.            សព្វសំយោជនំ ឆេត្វា,              យោ វេ ន បរិតស្សតិ;
សង្គាតិគំ វិសំយុត្តំ,                   តមហំ ព្រូមិ ព្រាហ្មណំ។
បុគ្គលណា កាត់សញ្ញោជនៈទាំងអស់បាន មិនតក់ស្លុត តថាគតហៅបុគ្គលនោះ ដែលគ្មានកិលេសជាគ្រឿងចំពាក់ អ្នករួចស្រឡចាកកិលេសថាជាព្រាហ្មណ៍។
៣៩៨.             ឆេត្វា នទ្ធិំ វរត្តញ្ច,                     សន្ទានំ សហនុក្កមំ;
ឧក្ខិត្តបលិឃំ ពុទ្ធំ,                   តមហំ ព្រូមិ ព្រាហ្មណំ។
តថាគតហៅបុគ្គលដែលកាត់សេចក្ដីក្រោធ ដូចពួរផង កាត់តណ្ហាដូចព្រ័ត្រផង កាត់ទិដ្ឋិ ៦២ ដូចទឹក ព្រមទាំងអនុស័យ ដូចអ្នកដើរតាមផង អ្នកមានអវិជ្ជា ដូចសរសរខឿនដកចោលហើយ អ្នកត្រាស់ដឹងសច្ចៈ៤ នោះឯង ថាជាព្រាហ្មណ៍។
៣៩៩.             អក្កោសំ វធពន្ធញ្ច,                  អទុដ្ឋោ យោ តិតិក្ខតិ;
ខន្តីពលំ ពលានីកំ,                  តមហំ ព្រូមិ ព្រាហ្មណំ។
បុគ្គលណាមិនប្រទូស្ដ អត់សង្កក់ពាក្យជេរផង ការបៀតបៀននិងការចងផងបាន ទើបតថាគតហៅបុគ្គលដែលមានខន្ដិជាពលៈ មានខន្ដិជារេហ៍ពលនោះផង ថាជា          ព្រាហ្មណ៍។
៤០០.             អក្កោធនំ វតវន្តំ,                      សីលវន្តំ អនុស្សទំ;
ទន្តំ អន្តិមសារីរំ,                        តមហំ ព្រូមិ ព្រាហ្មណំ។
តថាគតហៅបុគ្គល ដែលមិនមានសេចក្ដីក្រោធ មានធុតង្គវត្ត មានចតុប្បារិសុទ្ធិសីល មិនមានតណ្ហាគ្រោះងប៉ោងចិត្តមានឥន្ទ្រីយទូន្មានហើយ មានសរីរះឋិតនៅ  ក្នុងទីបំផុតនោះ ថាជាព្រាហ្មណ៍។
៤០១.             វារិ បោក្ខរបត្តេវ,                       អារគ្គេរិវ សាសបោ;
យោ ន លិម្បតិ កាមេសុ,         តមហំ ព្រូមិ ព្រាហ្មណំ។
បុគ្គលណាមានចិត្តមិនបានជាប់នៅក្នុងកាមទាំងឡាយ ដូចទឹកលើស្លឹកឈូក ឬដូចគ្រាប់ស្ពៃលើចុងដែកស្រួច តថាគតហៅបុគ្គលនោះថាជាព្រាហ្មណ៍។
៤០២.             យោ ទុក្ខស្ស បជានាតិ,           ឥធេវ ខយមត្តនោ;
បន្នភារំ វិសំយុត្តំ,                      តមហំ ព្រូមិ ព្រាហ្មណំ។
បុគ្គលណាក្នុងសាសនានេះឯង ដឹងច្បាស់នូវការអស់ទុក្ខរបស់ខ្លួន តថាគតហៅបុគ្គលនោះ ដែលមានខន្ធភារដាក់ចុះហើយ ដែលរួចស្រឡះចាកកិលេសទាំងឡាយ ថាជាព្រាហ្មណ៍។
៤០៣.             គម្ភីរបញ្ញំ មេធាវិំ,                      មគ្គាមគ្គស្ស កោវិទំ;
ឧត្តមត្ថមនុប្បត្តំ,                        តមហំ ព្រូមិ ព្រាហ្មណំ។
តថាគតហៅបុគ្គលអ្នកមានប្រាជ្ញាជ្រៅ មានប្រាជ្ញាជាគ្រឿងទំលាយកិលេស អ្នកឈ្លាស ក្នុងផ្លូវនិងមិនមែនផ្លូវ បានសម្រេចប្រយោជន៍ដ័ខ្ពង់ខ្ពស់នោះ ថាជាព្រាហ្មណ៍។
៤០៤.             អសំសដ្ឋំ គហដ្ឋេហិ,                 អនាគារេហិ ចូភយំ;
អនោកសារិមប្បិច្ឆំ,                  តមហំ ព្រូមិ ព្រាហ្មណំ។
តថាគតហៅបុគ្គលដែលមិនច្រឡំ ដោយជនទាំងឡាយពីរពួក គឺគ្រហស្ថ១ បព្វជិត១ ជាអ្នកត្រាច់ទៅដោយមិនមានសេចក្ដីអាល័យ មានសេចក្ដីប្រាថ្នាតិចនោះ ថាជា      ព្រាហ្មណ៍។
៤០៥.             និធាយ ទណ្ឌំ ភូតេសុ,              តសេសុ ថាវរេសុ ច;
យោ ន ហន្តិ ន ឃាតេតិ,                    តមហំ ព្រូមិ ព្រាហ្មណំ។
បុគ្គលណាដាក់ចុះនូវអាជ្ញា ក្នុងសត្វទាំងឡាយ ដែលនៅតក់ស្លុតក្ដី ដែលមាំមួន គឺមិនមានតក់ស្លុតក្ដី មិនបៀតបៀនដោយខ្លួនឯង មិនប្រើគេអោយបៀតបៀន តថាគតហៅបុគ្គលនោះ ថាជាព្រាហ្មណ៍។
៤០៦.             អវិរុទ្ធំ វិរុទ្ធេសុ,                           អត្តទណ្ឌេសុ និព្វុតំ;
សាទានេសុ អនាទានំ,             តមហំ ព្រូមិ ព្រាហ្មណំ។
តថាគតហៅបុគ្គលអ្នកដែលមិនខឹង ចំពោះពួកជនដែលខឹងហើយ អ្នករំលត់ចំពោះពួកជនដែលមានអាជ្ញាក្នុងខ្លួន អ្នកមិនមានសេចក្ដីប្រកាន់ ចំពោះពួកជនដែលមានសេចក្ដីប្រកាន់នោះ ថាជាព្រាហ្មណ៍។
៤០៧.             យស្ស រាគោ ច ទោសោ ច,       មានោ មក្ខោ ច បាតិតោ;
សាសបោរិវ អារគ្គា,                  តមហំ ព្រូមិ ព្រាហ្មណំ។
រាគៈ ទោសៈ មានៈ និងមក្ខៈ ដែលបុគ្គលណា បានជម្រុះចេញហើយ ដូចគ្រាប់ស្ពៃដែលជ្រុះចុះអំពីចុងដែកស្រួច តថាគតហៅបុគ្គលនោះ ថាជាព្រាហ្មណ៍។
៤០៨.              អកក្កសំ វិញ្ញាបនិំ,                  គិរំ សច្ចមុទីរយេ;
យាយ នាភិសជេ កញ្ចិ ,          តមហំ ព្រូមិ ព្រាហ្មណំ។
បុគ្គលណា ពោលពាក្យមិនអាក្រក់ ពាក្យជាហេតុអោយដឹងសេចក្ដីបានជាពាក្យពិត ជាពាក្យដែលមិនធ្វើអ្នកណាអោយទាស់ចិត្ត តថាគតហៅបុគ្គលនោះ ថាជាព្រាហ្មណ៍។
៤០៩.             យោធ ទីឃំ វ រស្សំ វា,               អណុំ ថូលំ សុភាសុភំ;
លោកេ អទិន្នំ នាទិយតិ ,         តមហំ ព្រូមិ ព្រាហ្មណំ។
បុគ្គលណា មិនកាន់យករបស់វែងឬខ្លី តូចឬធំ ល្អឬអាក្រក់ ដែលគេមិនបានអោយហើយក្នុងលោកនេះ ថាជាព្រាហ្មណ៍។
៤១០.             អាសា យស្ស ន វិជ្ជន្តិ,              អស្មិំ លោកេ បរម្ហិ ច;
និរាសយំ  វិសំយុត្តំ,                  តមហំ ព្រូមិ ព្រាហ្មណំ។
អ្នកណា មិនមានសេចក្ដីប្រាថ្នាក្នុងលោកនេះផង ក្នុងលោកខាងមុខផង តថាគតហៅបុគ្គលនោះ ដែលមិនមានសេចក្ដីប្រាថ្នា ដែលផុតស្រឡះចាកកិលេស ថាជា           ព្រាហ្មណ៍។
៤១១.             យស្សាលយា ន វិជ្ជន្តិ,              អញ្ញាយ អកថំកថី;
អមតោគធមនុប្បត្តំ,                  តមហំ ព្រូមិ ព្រាហ្មណំ។
អ្នកណាមិនមានសេចក្ដីអាល័យគឺតណ្ហា មិនមានសេចក្ដីសង្ស័យក្នុងអ្វីសោះ ព្រោះដឹងច្បាស់ធម៌ តថាគតហៅបុគ្គលនោះ ដែលមិនមានចិត្តចុះស៊ប់កាន់ព្រះនិព្វាន ដែលមានព្រះអរហន្ដដល់ហើយ ដោយលំដាប់ ថាជាព្រាហ្មណ៍។
៤១២.             យោធ បុញ្ញញ្ច បាបញ្ច,            ឧភោ សង្គមុបច្ចគា;
អសោកំ វិរជំ សុទ្ធំ,                   តមហំ ព្រូមិ ព្រាហ្មណំ។
បុគ្គលណាក្នុងលោកនេះ លះបង់បុណ្យនិងបាបទាំងពីរ និងកិលេសជាគ្រឿងចំពាក់ចេញហើយ តថាគតហៅបុគ្គលនោះដែលជាអ្នកមិនមានសេចក្ដីសោក មានធូលីគឺកិលេសអស់ ហើយជាអ្នកបរិសុទ្ធ ថាជាព្រាហ្មណ៍។
៤១៣.             ចន្ទំវ វិមលំ សុទ្ធំ,                       វិប្បសន្នមនាវិលំ;
នន្ទីភវបរិក្ខីណំ,                       តមហំ ព្រូមិ ព្រាហ្មណំ។
តថាគតហៅបុគ្គលដេលមិនមានសេចក្ដីសៅហ្មង ដូចព្រះចន្ទ្រប្រាសចាកមន្ទិល ជាអ្នកបរិសុទ្ធ មានចិត្តជ្រះថ្លា មិនកករល្អក់ អស់សេចក្ដីត្រេតអរក្នុងភពហើយនោះ ថាជាព្រាហ្មណ៍។
៤១៤.             យោមំ បលិបថំ ទុគ្គំ,                 សំសារំ មោហមច្ចគា;
តិណ្ណោ បារគតោ ឈាយី,        អនេជោ អកថំកថី;
អនុបាទាយ និព្វុតោ,                តមហំ ព្រូមិ ព្រាហ្មណំ។
បុគ្គលណាកន្លងផ្លូវវាងគឺរាគៈ និងភក់ដែលគេឆ្លងបានដោយកម្រ គឺកិលេស និងសង្សារវដ្ដ និងមោហៈទាំងនេះបាន ជាអ្នកឆ្លងកន្លងអន្លង់ទាំង៤បានដល់ត្រើយគឺព្រះនិព្វាន ជាអ្នកមាន ឈាន មិនញាប់ញ័រដោយតណ្ហា មិនមានសេចក្ដីសង្ស័យ មិនប្រកាន់មាំ ជាអ្នករលត់កិលេសហើយ តថាគតហៅបុគ្គលនោះ ថាជាព្រាហ្មណ៍។
៤១៥.             យោធ កាមេ បហន្ត្វាន,           អនាគារោ បរិព្វជេ;
កាមភវបរិក្ខីណំ,                    តមហំ ព្រូមិ ព្រាហ្មណំ
បុគ្គលណា ក្នុងលោកនេះ បានលះបង់កាមទាំងឡាយ ជាអ្នកមិនមានផ្ទះ គេចចេញចាកកាម បាន តថាគតហៅបុគ្គលនោះ ដែលអស់កាមភពហើយ ថាជាព្រាហ្មណ៍។
៤១៦.             យោធ តណ្ហំ បហន្ត្វាន,            អនាគារោ បរិព្វជេ;
តណ្ហាភវបរិក្ខីណំ ,                 តមហំ ព្រូមិ ព្រាហ្មណំ។
បុគ្គលណាក្នុងលោកនេះ បានលះបង់តណ្ហាហើយ ជាអ្នកមិនមានផ្ទះ គេចចេញចាកតណ្ហាបាន តថាគតហៅបុគ្គលដែលអស់តណ្ហា និងភពហើយនោះ ថាជាព្រាហ្មណ៍។
៤១៧.             ហិត្វា មានុសកំ យោគំ,           ទិព្វំ យោគំ ឧបច្ចគា;
សព្វយោគវិសំយុត្តំ,                  តមហំ ព្រូមិ ព្រាហ្មណំ។
បុគ្គលណាលះកិលេសជាគ្រឿងប្រកប ដែលជារបស់មនុស្សកន្លងកិលេសជាគ្រឿងប្រកប ដែលជារបស់ទិព្វបានហើយ តថាគតហៅបុគ្គល ដែលផុតស្រឡះ ចាកកិលេសជាគ្រឿងប្រកបទាំងពួងនោះថាជាព្រាហ្មណ៍។
៤១៨.             ហិត្វា រតិញ្ច អរតិញ្ច,                សីតិភូតំ និរូបធិំ;
សព្វលោកាភិភុំ វីរំ,                  តមហំ ព្រូមិ ព្រាហ្មណំ។
តថាគតហៅបុគ្គលដែលលះបង់សេចក្ដីត្រេតអរក្នុងកាមគុណនិងមិនត្រេតអរក្នុងកិរិយានៅក្នុងព្រៃ ជាអ្នកមានចិត្តត្រជាក់មិនមានឧបក្កិលេស គ្របសង្កត់លោកទាំងពួង មានសេចក្ដីព្យាយាមនោះ ថាជាព្រាហ្មណ៍។
៤១៩.             ចុតិំ យោ វេទិ សត្តានំ,               ឧបបត្តិញ្ច សព្វសោ;
អសត្តំ សុគតំ ពុទ្ធំ,                    តមហំ ព្រូមិ ព្រាហ្មណំ។
បុគ្គលណាដឹងច្បាស់ចុតិនិងបដិសន្ធិរបស់ពួងសត្វ ដោយអាការទាំងពួងបាន តថាគតហៅបុគ្គលដែលជាអ្នកមិនជាប់ក្នុងកាម អ្នកមានដំណើរល្អ ដោយសេចក្ដីប្រតិបត្តិ អ្នកត្រាស់ដឹងនូវ សច្ចៈ នោះ ថាជាព្រាហ្មណ៍។
៤២០.             យស្ស គតិំ ន ជានន្តិ,                ទេវា គន្ធព្វមានុសា;
ខីណាសវំ អរហន្តំ,                   តមហំ ព្រូមិ ព្រាហ្មណំ។
ទេវតា គន្ធព និងពួកមនុស្សទាំងឡាយ មិនដឹងគតិ របស់បុគ្គលណា តថាគតហៅបុគ្គល ដែលជាអ្នកមានអាសវៈអស់ហើយ ជាព្រះអរហន្ដនោះ ថាជាព្រាហ្មណ៍។
៤២១.
យស្ស បុរេ ច បច្ឆា ច,               មជ្ឈេ ច នត្ថិ កិញ្ចនំ;
អកិញ្ចនំ អនាទានំ,                  តមហំ ព្រូមិ ព្រាហ្មណំ។
បុគ្គលណា មិនមានសេចក្ដីកង្វល់ក្នុងកាលមុនផង ក្នុងកាលជាខាងក្រោយផង ក្នុងកាលជាកណ្ដាលផង តថាគតហៅបុគ្គលដែលជាអ្នកមិនមានសេចក្ដីកង្វល់ មិនមានសេចក្ដីប្រកាន់នោះ ថាជាព្រាហ្មណ៍។
៤២២.             ឧសភំ បវរំ វីរំ,                           មហេសិំ វិជិតាវិនំ;
អនេជំ ន្ហាតកំ ពុទ្ធំ,                   តមហំ ព្រូមិ ព្រាហ្មណំ។
តថាគតហៅវីរបុរស អ្នកអង់អាច អ្នកប្រសើរ អ្នកស្វែងរកគុណដ៏ធំឈ្នះមារ មិនមានកិលេស ជាគ្រឿងញាប់ញ័រ ងូតលាងកិលេស ត្រាស់ដឹងសច្ចៈនោះ ថាជាព្រាហ្មណ៍។
៤២៣.            បុព្វនិវាសំ យោ វេទិ,                 សគ្គាបាយញ្ច បស្សតិ,
អថោ ជាតិក្ខយំ បត្តោ,             អភិញ្ញាវោសិតោ មុនិ;
សព្វវោសិតវោសានំ,                 តមហំ ព្រូមិ ព្រាហ្មណំ។
បុគ្គលណាដឹងច្បាស់ខន្ធបញ្ចកៈ ដែលខ្លួនធ្លាប់អាស្រ័យក្នុងកាលមុនផង ឃើញច្បាស់នូវឋានសួគ៌ និងអបាយភូមិផង មួយទៀត បានសម្រេចធម៌ជាគ្រឿងអស់ជាតិ ជាអ្នកប្រាជ្ញ សេ្រចកិច្ច ហើយ ព្រោះអភិញ្ញា តថាគតហៅបុគ្គល ដែលជាអ្នកប្រព្រឹត្តព្រហ្មចរិយធម៌ចប់សព្វគ្រប់ហើយ នោះ ថាជាព្រាហ្មណ៍។
ចប់ព្រាហ្មណវគ្គ។

About SOTHEA YON

Siem Reap Province, Cambodia Education: BA: Public Administration MA: Buddhist studies Like: Humanitirian work Research Tel: +85516401645 Email: sesimereap@gmail.com https://www.facebook.com/sothea.yon

Posted on ខែ​មេសា 20, 2011, in ជីវិតតាមទស្សនៈព្រះធម៌. Bookmark the permalink. បញ្ចេញមតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: