>២៣.នាគវគ្គ


>

២៣. នាគវគ្គ
៣២០.             អហំ នាគោវ សង្គាមេ,              ចាបតោ បតិតំ សរំ;
អតិវាក្យន្ដិតិក្ខិស្សំ,                  ទុស្សីលោ ហិ ពហុជ្ជនោ។
តថាគតនឹងអត់ទ្រាំពាក្យល្មើស ដូចដំរីកាល់អត់ទ្រាំចំពោះព្រួញដែលរបូតចេញអំពីធ្នូ ក្នុងសង្រាមដូច្នេះ ព្រោះថា ជនទ្រុស្ដសីលមានច្រើននាក់។
៣២១.             ទន្តំ នយន្តិ សមិតិំ,                    ទន្តំ រាជាភិរូហតិ;
ទន្តោ សេដ្ឋោ មនុស្សេសុ,         យោតិវាក្យន្ដិតិក្ខតិ។
ពួកជនតែងនាំវាហនៈ ដែលទូន្មានហើយទៅកាន់ទីប្រជុំ ព្រះរាជាតែងសេ្ដចឡើយកាន់វាហនៈ ដែលទូន្មានហើយ បណ្ដាមនុស្សទាំងឡាយ មនុស្សណា អត់សង្កត់នឹងពាក្យល្មើសបាន មនុស្សនោះជាអ្នកមានខ្លូនទូន្មានហើយ ឈ្មោះថា បុគ្គលប្រសើរបំផុត។
៣២២.             វរមស្សតរា ទន្តា,                      អាជានីយា វ សិន្ធវា;
កុញ្ជរាវ មហានាគា,                អត្តទន្តោ តតោ វរំ។
ពួកសេះអស្សតរក្ដី សេះអាជានេយ្យក្ដី សេះសិន្ធពក្ដី ដំរីកុញ្ជរដ៏ប្រសើរក្ដី ដែលបុគ្គលប្រៀន ប្រដៅបានបទហើយ រាប់ថាជាសត្វប្រសើរ បុគ្គលដែលមានខ្លួនទូន្មានបានបទហើយ ប្រសើរ ជាងសត្វទាំងអស់នោះ។
៣២៣.            ហិ ឯតេហិ យានេហិ,            គច្ឆេយ្យ អគតំ ទិសំ;
យថាត្តនា សុទន្តេន,                ទន្តោ ទន្តេន គច្ឆតិ។
បុគ្គលទូន្មានខ្លួនបានបទហើយ ទូន្មានខ្លួនល្អហើយ ឈ្មោះថាទូន្មានហើយ ទើបទៅកាន់ទិសដែលខ្លួនមិនធ្លាប់ទៅគឺព្រះនិព្វានបាន ពុំមែនដូចបុគ្គលទៅកាន់ទិស ដែលខ្លួនមិនធ្លាប់ទៅ ដោយសារយានទាំងឡាយនោះឡើយ។
៣២៤.            ធនបាលកោ នាម កុញ្ជរោ, កដុកប្បភេទនោ ទុន្និវារយោ;
ពទ្ធោ កពឡំ ន ភុញ្ជតិ,            សុមរតិ នាគវនស្ស កុញ្ជរោ។
ដំរីឈ្មោះធនបាល ជាសត្វចុះប្រេង ក្លៀវក្លា នាយហត្ថាចារ្យឃាត់បានដោយលំបាក ហើយនាយហត្ថាចារ្យ ចងភ្ជាប់ មិនស៊ីស្មៅទេ ព្រោះរឰកដល់ព្រៃខ្ទឹង ដែលដំរីនោះធ្លាប់ទៅ។
៣២៥.             មិទ្ធី យទា ហោតិ មហគ្ឃសោ ច, និទ្ទាយិតា សម្បរិវត្តសាយី;
មហាវរាហោវ និវាបបុដ្ឋោ,        បុនប្បុនំ គព្ភមុបេតិ មន្ទោ។
កាលណា បុគ្គលអ្នកមានសេចក្ដីងោកងុយផង អ្នបរិភោគភោជនមានប្រមាណច្រើនផង អ្នកដេកលក់ផង អ្នកដេកបម្រះននៀលផង ដូចជ្រូកស្រុក ដែលបុគ្គលចិញ្ចឹមដោយសុករភត្ត កាលនោះបុគ្គលនោះ ជាមនុស្សខ្លៅ រមែងចូលទៅកាន់គត៌រឿយៗ។
៣២៦.     ឥទំ បុរេ ចិត្តមចារិ ចារិកំ, យេនិច្ឆកំ យត្ថកាមំ យថាសុខំ;
             តទជ្ជហំ និគ្គហេស្សាមិ យោនិសោ, ហត្ថិប្បភិន្នំ វិយ អំកុសគ្គហោ។
ក្នុងកាលមុនអំពីកាននេះ ចិត្តនេះបានត្រាច់ទៅកាន់ចារិក តាមអាការដែលខ្លួនប្រាថ្នា តាមអារម្មណ៍ដែលខ្លួនប្រាថ្នា តាមសេចក្ដីសប្បាយក្នុងថ្ងៃនេះ អញនឹងសង្កត់សង្កិនចិត្តនោះ ដោយឧបាយ ដូចហ្មដំរីកាន់កង្វេរសង្កត់សង្កិនដំរីចុះប្រេង ដូន្នោះដែរ។
៣២៧.            អប្បមាទរតា ហោថ,                 សចិត្តមនុរក្ខថ;
ទុគ្គា ឧទ្ធរថត្តានំ,                      បង្កេ សន្នោវ កុញ្ជរោ។
អ្នកទាំងឡាយចូរត្រេតអរ ក្នុងសេចក្ដីមិនប្រមាទ ចូររក្សាចិត្តរបស់ខ្លួន ចូររើខ្លួនចេញចាកភក់ គឺកិលេស ដែលឆ្លងបានដោយកម្រ ដូចដំរីដែលជាប់នៅក្នុងភក់ រើខ្លួនអោយរួចបាន។
៣២៨.           សចេ លភេថ និបកំ សហាយំ, សទ្ធិំ ចរំ សាធុវិហារិធីរំ;
អភិភុយ្យ សព្ពានិ បរិស្សយានិ, ចរេយ្យ តេនត្តមនោ សតីមា។
បើបុគ្គលបានសំឡាញ់ ដែលមានប្រាជ្ញាជាគ្រឿងរក្សាខ្លួន មានប្រាជ្ញាចងចាំ មានគុណធម៌ជាគ្រឿងនៅញ៉ាំប្រយោជន៍អោយសម្រេច ជាអ្នកត្រាច់ទៅជាមួយ គួរជាអ្នកមានចិត្តត្រេតអរ មានស្មារតី គ្របសង្កត់សេចក្ដីអន្ដរាយទាំងពួង ហើយត្រាច់ទៅជាមួយនឹងសំឡាញនោះឯង។
៣២៩.           នោ ចេ លភេថ និបកំ សហាយំ, សទ្ធិំ ចរំ សាធុវិហារិធីរំ;
រាជាវ រដ្ឋំ វិជិតំ បហាយ, ឯកោ ចរេ មាតង្គរញ្ញេវ នាគោ។
បើស្វែងរកមិនបានសំឡាញ់ ដែលមានប្រាជ្ញាជាគ្រឿងរក្សាខ្លួន មានប្រាជ្ញាចងចាំ មានគុណធម៌ជាគ្រឿងញ៉ាំងប្រយោជន៍អោយសម្រេច ជាអ្នកត្រាច់ទៅជាមួយទេ គួរត្រេតទៅតែឯកឯងវិញ ដូចព្រះរាជាលះបង់រដ្ឋដែលទ្រង់ឈ្នះហើយ ស្ដេចទៅតែឯកអង្គ ពុំ នោះសោត ដូចដំរីឈ្មោះមាតង្គៈ ដែលលះហ្វូងត្រាច់ទៅជាឯកឯងក្នុងព្រៃ ដូច្នោះដែរ។
៣៣០.   ឯកស្ស ចរិតំ សេយ្យោ, នត្ថិ ពាលេ សហាយតា;
         ឯកោ ចរេ ន ច បាបានិ កយិរា, អប្បោស្សុក្កោ មាតង្គរញ្ញេវ នាគោ។
ការត្រាច់ទៅរបស់បុគ្គលឯកឯង ជាគុណជាតប្រសើរបំផុត ព្រោះថាសហាយតាគុណ រមែង មិនមាន ក្នុងជនពាលឡើយ បុគ្គលនោះគប្បីជាអ្នកមិនសេចក្ដីខ្វល់ខ្វាយ ត្រាច់ទៅតែម្នាក់ឯងផង មិនគប្បីធ្វើអំពើបាបទាំងឡាយផង ដូចដំរីឈ្មោះមាតង្គៈ ជាសត្វមិនមានសេចក្ដីខ្វល់ខ្វាយ លះបង់ហ្វូង ត្រាច់ទៅតែឯងក្នុងព្រៃ ដូច្នោះដែរ។
៣៣១.             អត្ថម្ហិ ជាតម្ហិ សុខា សហាយា, តុដ្ឋី សុខា យា ឥតរីតរេន;
បុញ្ញំ សុខំ ជីវិតសង្ខយម្ហិ, សព្វស្ស ទុក្ខស្ស សុខំ បហានំ។
កាលបើសេចក្ដីត្រូវការ កើតឡើយហើយ សំឡាញ់ទាំងឡាយនាំសេចក្ដីសុខមកអោយ សេចក្ដីត្រេតអរដោយបច្ច័យ តាមមានតាមបាន ជាហេតុនាំសេចក្ដីសុខមកអោយ បុណ្យនាំ សេចក្ដីសុខមកអោយ ក្នុងកាលទៀបក្ស័យជីវិត ការលះបង់ទុក្ខទាំងអស់បាន ជាហេតុនាំសេចក្ដីសុខមកអោយ។
៣៣២.              សុខា មត្តេយ្យតា លោកេ, អថោ បេត្តេយ្យតា សុខា;
សុខា សាមញ្ញតា លោកេ, អថោ ព្រហ្មញ្ញតា សុខា។
សេចក្ដីប្រត្រិបត្តិលល្អក្នុងមាតា នាំសេចក្ដីសុខមកអោយក្នុងលោក មួយទៀតសេចក្ដីប្រតិបត្តិល្អក្នុងបិតា នាំសេចក្ដីសុខមកអោយ សេចក្ដីប្រតិបត្តិកល្អក្នុងព្រាហ្មណ៍ នាំសេចក្ដីសុខមកអោយ។
៣៣៣.           សុខំ យាវ ជរា សីលំ, សុខា សទ្ធា បតិដ្ឋិតា;
សុខោ បញ្ញាយ បដិលាភោ, បាបានំ អករណំ សុខំ។
សីលនាំសេចក្ដីសុខមកអោយដរាបដល់ចាស់ សទ្ធាដែលបុគ្គលតម្កល់ស៊ប់ហើយ នាំសេចក្ដី សុខមកអោយ ការបានប្រាជ្ញា នាំសេចក្ដីសុខមកអោយ ការមិនធ្វើបាបទាំងឡាយ នាំសេចក្ដីសុខមកអោយ។
ចប់នាគវគ្គ។
Advertisements

About SOTHEA YON

Siem Reap Province, Cambodia Education: BA: Public Administration MA: Buddhist studies Like: Humanitirian work Research Tel: +85516401645 Email: sesimereap@gmail.com https://www.facebook.com/sothea.yon

Posted on ខែ​មេសា 20, 2011, in ជីវិតតាមទស្សនៈព្រះធម៌. Bookmark the permalink. បញ្ចេញមតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

w

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: