>២២.និរយវគ្គ


>

២២. និរយវគ្គ
៣០៦.             អភូតវាទី និរយំ ឧបេតិ,   យោ វាបិ កត្វា ន ករោមិ ចាហ;
ឧភោបិ តេ បេច្ច សមា ភវន្តិ, និហីនកម្មា មនុជា បរត្ថ។
បុគ្គលពោលពាក្យមិនពិត ឬបុគ្គលណាធ្វើអំពើអាក្រក់ហើយនិយាយថា អញមិនធ្វើទេ បុគ្គលនោះ រមែងទៅកាន់នរក ជនទាំងពីរនាក់ ដែលមានអំពើទាបថោកស្មើគ្នានោះ លុះលះលោកនេះទៅហើយ រមែងជាអ្នកស្មើគ្នា ដោយគតិក្នុងលោកខាងមុខទៀត។
៣០៧.            កាសាវកណ្ឋា ពហវោ,          បាបធម្មា អសញ្ញតា;
បាបា បាបេហិ កម្មេហិ,           និរយន្ដេ ឧបបជ្ជរេ។
ពួកជនច្រើននាក់ដែលមានកព័ន្ធព័ទ្ធដោយសំពត់កាសាវៈ តែប្រព្រឹត្តធម៌ដ៌លាមក មិនបានសង្រួម ពួកជនលាមកទាំងនោះរមែងទៅកើតក្នុងនរក ដោយសារកម្មទាំងឡាយ ដ៏លាមកនោះ។
៣០៨.             សេយ្យោ អយោគុឡោ ភុត្តោ,   តត្តោ អគ្គិសិខូបមោ;
យញ្ចេ ភុញ្ជេយ្យ ទុស្សីលោ,      រដ្ឋបិណ្ឌមសញ្ញតោ។
បព្វជិតទ្រុស្ដសីល សូវបរិភោកដុំដែក ដែលកំពុងក្ដៅ មានពណ៌ដូចអណ្ដាតភ្លើង ប្រសើរជាង បព្វជិតទ្រុស្ដសីល មិនសង្រួមបរិភោគដុំបាយអ្នកដែនឹងប្រសើរ ដូចម្ដេចបាន។
៣០៩.             ចត្តារិ ឋានានិ នរោ បមត្តោ,      អាបជ្ជតិ បរទារូបសេវី;
អបុញ្ញលាភំ ន និកាមសេយ្យំ, និន្ទំ តតីយំ និរយំ ចតុត្ថំ។
នរជន អ្នកប្រមាទហើយ សេពប្រពន្ធរបស់បុគ្គលដទៃ រមែងដល់នូវហេតុនៃសេចក្ដីទុក្ខ៤យ៉ាង គឺទី១បានរបស់មិនមែនជាបុណ្យ ទី២កមិនបានតាមប្រាថ្នា ទី៣ការតិះដៀល  ទី៤ការធ្លាក់នរក។
៣១០.      អបុញ្ញលាភោ ច គតី ច បាបិកា, ភីតស្ស ភីតាយ រតី ច ថោកិកា;
រាជា ច ទណ្ឌំ គរុកំ បណេតិ, តស្មា នរោ បរទារំ ន សេវេ។
ហេតុនៃសេចក្ដីទុក្ខ៤យ៉ាងផ្សេងទៀតគឺ បានរបស់មិនជាបុណ្យ១ មានធម៌អាក្រក់១ តម្រេករបស់បុរសអ្នកខ្លាចជាមួយនឹងស្ដ្រីដែលខ្លាច ដែរមានប្រមាណតិច១ ព្រះរាជានឹងដាក់អាជ្ញាយ៉ាងធ្ងន់១ ព្រោះហេតុនោះបុរសមិនគួរសេពប្រពន្ធរបស់បុគ្គលដទែ   ឡើយ។
៣១១.             កុសោ យថា ទុគ្គហិតោ,          ហត្ថមេវានុកន្តតិ;
សាមញ្ញំ ទុប្បរាមដ្ឋំ,                  និរយាយុបកឌ្ឍតិ។
ស្បូវភ្លាំងដែលបុគ្គលកាន់មិនចំណាប់ រមែងលះដៃយ៉ាងណាមិញ ភាពជាសមណៈដែលបុគ្គល កាន់មិនស៊ប់សួនហើយ រមែងទាញបព្វជិតនោះទៅនរក យ៉ាងនោះឯង។
៣១២.            យំ កិញ្ចិ សិថិលំ កម្មំ,             សង្កិលិដ្ឋញ្ច យំ វតំ;
សង្កស្សរំ ព្រហ្មចរិយំ,               ន តំ ហោតិ មហប្ផលំ។
កម្មណាមួយដែលធូរថយក្ដី វ័តណាមួយដែលសៅហ្មងក្ដី ព្រហ្មចរិយៈដែលបុគ្គលរឰកដោយសេចក្ដីរង្កៀសក្ដី កម្មទាំង៣ នោះ ជារបស់មិនមានផលច្រើនឡើយ។
៣១៣.            កយិរា ចេ កយិរាថេនំ,            ទឡ្ហមេនំ បរក្កមេ;
សិថិលោ ហិ បរិព្វាជោ,             ភិយ្យោ អាកិរតេ រជំ។
បើបុគ្គលធ្វើ គប្បីធ្វើកិច្ចនោះអោយមែនទែន គប្បីប្រឹងប្រែងធ្វើកិច្ចនោះអោយមាំមួន ព្រោះថាសមណធម៌ជាគ្រឿងវៀរចាកកិលេសធូរថយ រមែងរោលធូលីគឺរាគាទិក្កិលេសដល់បុគ្គលដោយក្រៃលែង។
៣១៤.             អកតំ ទុក្កដំ សេយ្យោ,            បច្ឆា តប្បតិ ទុក្កតំ;
កតញ្ច សុកតំ សេយ្យោ,         យំ កត្វា នានុតប្បតិ។
អំពើអាក្រក់ ដែលបុគ្គលមិនធ្វើប្រសើរជាង ព្រោះថា អំពើអាក្រក់រមែងធ្វើអោយក្ដៅក្រហាយ ក្នុងកាលខាងក្រោយ បុគ្គលធ្វើអំពើណាហើយ រមែងមិនក្ដៅក្រហាយក្រោយ អំពោះនោះ ជាអំពើល្អ បើបុគ្គលធ្វើហើយ ឈ្មោះថា បុគ្គលប្រសើរ។
៣១៥.             នគរំ យថា បច្ចន្តំ,                     គុត្តំ សន្តរពាហិរំ;
ឯវំ គោបេថ អត្តានំ,                   ខណោ វោ មា ឧបច្ចគា;
ខណាតីតា ហិ សោចន្តិ,                    និរយម្ហិ សមប្បិតា។
នគរនៅទីបំផុតដែន ដែលគេគ្រប់គ្រងហើយ ទាំងខាងក្នុង ទាំងខាងក្រៅយ៉ាងណា អ្នកទាំងឡាយ គួររក្សាខ្លួនយ៉ាងណា កុំអោយខណៈកន្លងអ្នកទាំងឡាយបានឡើយ ព្រោះថាជនទាំង ឡាយ ដែលអោយខណៈកន្លងហើយ រមែងសោកស្ដាយក្នុងនរក មីរដេសដាស។
៣១៦.             អលជ្ជិតាយេ លជ្ជន្តិ,                 លជ្ជិតាយេ ន លជ្ជរេ;
មិច្ឆាទិដ្ឋិសមាទានា,                 សត្តា គច្ឆន្តិ ទុគ្គតិំ។
សត្វទាំងឡាយដែលប្រកាន់មិច្ឆាទិដ្ឋិ រមែងខ្មាសក្នុងហេតុដែលគេមិនត្រូវខ្មាស រមែងមិនខ្មាស ក្នុងហេតុដែលតែត្រូវខ្មាស សត្វទាំងនោះ តែងទៅកាន់ទុគ្គតិ។
៣១៧.            អភយេ ភយទស្សិនោ,              ភយេ ច អភយទស្សិនោ;
មិច្ឆាទិដ្ឋិសមាទានា,                 សត្តា គច្ឆន្តិ ទុគ្គតិំ។
សត្វទាំងឡាយ ដែលប្រកាន់មិច្ឆាទិដ្ឋិ រមែលយល់ឃើញក្នុងហេតុដែលគេត្រូវខ្លាច ថាជាហេតុដែលគេមិនត្រូវខ្លាចផង សត្វទាំងនោះតែងទៅកាន់ទុគ្គតិ។
៣១៨.             អវជ្ជេ វជ្ជមតិនោ,                       វជ្ជេ ច អវជ្ជទស្សិនោ;
មិច្ឆាទិដ្ឋិសមាទានា,                 សត្តា គច្ឆន្តិ ទុគ្គតិំ។
សត្វទាំងឡាយ ដែលប្រកាន់មិច្ឆាទិដ្ឋិ រមែងយល់ឃើញ ក្នុងហេតុដែលឥតទោស ថាជាហេតុមានទោសផង យល់ឃើញក្នុងហេតុដែលមានទោស ថាជាហេតុឥតទោសផង សត្វទាំងនោះតែងទៅកាន់ទុគ្គតិ។
៣១៩.             ជ្ជញ្ច វជ្ជតោ ញត្វា,                  អវជ្ជញ្ច អវជ្ជតោ;
សម្មាទិដ្ឋិសមាទានា,                សត្តា គច្ឆន្តិ សុគ្គតិំ។
សត្វទាំងឡាយដែលប្រកាន់សម្មាទិដ្ឋិ ដឹងរបស់មានទោស ថាជារបស់មានទោសផង ដឹងរបស់មិនមានទោស ថាជារបស់មិនមានទោសផង សត្វទាំងនោះ តែងទៅកាន់    សុគតិ។
និរយវគ្គ។
Advertisements

About SOTHEA YON

Siem Reap Province, Cambodia Education: BA: Public Administration MA: Buddhist studies Like: Humanitirian work Research Tel: +85516401645 Email: sesimereap@gmail.com https://www.facebook.com/sothea.yon

Posted on ខែ​មេសា 20, 2011, in ជីវិតតាមទស្សនៈព្រះធម៌. Bookmark the permalink. បញ្ចេញមតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

w

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: