>១៩.ធម្មដ្ឋ


>

១៩. ធម្មដ្ឋវគ្គ
២៥៦.          តេន ហោតិ ធម្មដ្ឋោ,              យេនត្ថំ សាហសា នយេ;
យោ ច អត្ថំ អនត្ថញ្ច,                ឧភោ និច្ឆេយ្យ បណ្ឌិតោ។
បុគ្គលកាត់សេចក្ដីដោយអាក្រក់ ដោយសារហេតុណា ឈ្មោះថាជាអ្នកតាំងនៅក្នុងធម៌ ដោយហេតុនោះ មិនទាន់បានទេ លុះត្រាតែបុគ្គលណា ជាបណ្ឌិតកាត់សេចក្ដីទាំង   ពីរ
២៥៧.             អសាហសេន ធម្មេន,               សមេន នយតី បរេ;
ធម្មស្ស គុត្តោ មេធាវី,                ធម្មដ្ឋោតិ បវុច្ចតិ។
គឺសេចក្ដីពិត និងសេចក្ដីមិនពិត ណែនាំជនទាំងឡាយដទៃ ដោយមិនអាក្រក់ ដោយសារធម៌តាមសមគួរ បុគ្គលនោះ ឈ្មោះថាជាអ្នកមានប្រាជ្ញា រក្សាធម៌ ទើបហៅថា អ្នកតាំងនៅក្នុងធម៌។
២៥៨.             ន តេន បណ្ឌិតោ ហោតិ,          យាវតា ពហុ ភាសតិ;
ខេមី អវេរ អភយោ,                   បណ្ឌិតោតិ បវុច្ចតិ។
បុគ្គលនិយាយច្រើន ដោយហេតុមានប្រមាណប៉ុណ្ណា ឈ្មោះថាជាបណ្ឌិត ដោយហេតុមានប្រមាណប៉ុណ្ណោះ មិនទាន់បានទេ លុះត្រាតែបុគ្គលដែលមានសេចក្ដីក្សេម មិនមានពៀរ មានភ័យ ទើបហៅថា បណ្ឌិតបាន។
២៥៩.             ន តាវតា ធម្មធរោ,                    យាវតា ពហុ ភាសតិ;
យោ ច អប្បម្បិ សុត្វាន,            ធម្មំ កាយេន បស្សតិ;
ស វេ ធម្មធរោ ហោតិ,               យោ ធម្មំ នប្បមជ្ជតិ។
បុគ្គលនិយាយច្រើន ដោយហេតុមានប្រមាណប៉ុណ្ណោះ ឈ្មោះថាជាអ្នកទ្រទ្រង់ធម៌ ដោយហេតុមានប្រមាណប៉ុណ្ណោះមិនទាន់បានទេ លុះត្រាតែបុគ្គលណា ស្ដាប់ពុទ្ធ       វចនៈ សូម្បីមានប្រមាណតិចហើយឃើញធម៌ដោយនាមកាយគឺចិត្តបាន បុគ្គលនោះទើបឈ្មោះថាជាអ្នកទ្រទ្រង់ធម៌ បុគ្គលណា មិនមើលងាយធម៌ បុគ្គលនោះឯងឈ្មោះថាជាអ្នកទ្រទ្រង់ធម៌។
២៦០.             តេន ថេរោ សោ ហោតិ ,        យេនស្ស បលិតំ សិរោ;
បរិបក្កោ វយោ តស្ស,               មោឃជិណ្ណោតិ វុច្ចតិ។
បុគ្គលមានក្បាលស្កូវហើយ ដោយហេតុណា ឈ្មោះថាជាថេរៈដោយហេតុនោះមិនទាន់បានទេ វ័យរបស់បុគ្គលនោះចាស់ជ្រុលហើយ ហៅថាចាស់ជាមោឃៈ។
២៦១.             យម្ហិ សច្ចញ្ច ធម្មោ ច,              អហិំសា សំយមោ ទមោ;
ស វេ វន្តមលោ ធីរោ,                 ថេរោតិ បវុច្ចតិ។
លុះត្រាតែ សច្ចៈផង ធម៌ផង ការមិនបៀតបៀនផង ការសង្រួមផង ការទូន្មានខ្លួនឯងផង មានក្នុងបុគ្គលណា បុគ្គលនោះឯងជាអ្នកមានមន្ទិលខ្ជាក់ចោលហើយ ជាអ្នកមានប្រាជ្ញា ទើបហៅថា ថេរៈ។
២៦២.             ន វាក្ករណមត្តេន,                   វណ្ណបោក្ខរតាយ វា;
សាធុរូបោ នរោ ហោតិ,             ឥស្សុកី មច្ឆរី សឋោ។
បុគ្គលមានសេចក្ដីឫស្យា មានសេចក្ដីកំណាញ់ ជាអ្នកអួតអាង ឈ្មោះថាជាមនុស្សល្អ ដោយហេតុត្រឹមតែធ្វើការនិយាយពាក្យល្អ។
២៦៣.            យស្ស ចេតំ សមុច្ឆិន្នំ,                មូលឃច្ចំ សមូហតំ;
ស វន្តទោសោ មេធាវី,              សាធុរូបោតិ វុច្ចតិ។
លុះត្រាតែទោសជាតិ មានឫស្យាជាដើមនេះ បុគ្គលណាបានផ្ដាច់ផ្ដល់ដកឡើងធ្វើអោយមាន ឫសគល់ដាច់ហើយ បុគ្គលនោះជាអ្នកមានទោសខ្ជាក់ចោលហើយ ជាអ្នកមានប្រាជ្ញា ទើបថាជាមនុស្សល្អបាន។
២៦៤.             ន មុណ្ឌកេន សមណោ,         អព្ពតោ អលិកំ ភណំ;
ឥច្ឆាលោភសមាបន្នោ,             សមណោ កិំ ភវិស្សតិ។
បុគ្គលមិនបានឈ្មោះថាជាសមណៈដោយភាពជាអ្នកមានក្បាលត្រងោលទេ បុគ្គលអ្នកមិនមានសីលវ័តនិងធុតង្គវត្ត ពោលតែពាក្យឡេះឡោះ ប្រកបដោយសេចក្ដីប្រាថ្នានឹងលោភៈ ឈ្មោះថាជាសមណៈដូចម្ដេចបាន។
២៦៥.             យោ ច សមេតិ បាបានិ,            អណុំ ថូលានិ សព្វសោ;
សមិតត្តា ហិ បាបានំ,               សមណោតិ បវុច្ចតិ។
លុះត្រាតែបុគ្គលណា រម្ងាប់បាបទាំងឡាយ ទាំងតូចទាំងធំ ដោយប្រការទាំងពួងបាន ទើបហៅថាសមណៈ ព្រោះបាបទាំងឡាយដែលបុគ្គលនោះរម្ងាប់បានហើយ។
២៦៦.             តេន ភិក្ខុ សោ ហោតិ,          យាវតា ភិក្ខតេ បរេ;
វិស្សំ ធម្មំ សមាទាយ,               ភិក្ខុ ហោតិ ន តាវតា។
បុគ្គលណា ដើរសូមជនទាំងឡាយដទៃ ដោយហេតុត្រឹមណា បុគ្គលនោះ មិនបានឈ្មោះថាជាភិក្ខុ ដោយហេតុត្រឹមណោះទេ បុគ្គលសមាទានធម៌ជាពិស ឈ្មោះថាជាភិក្ខុ ដោយហេតុត្រឹមតែការដើរសូមប៉ុណ្ណោះមិនទាន់បានទេ។
២៦៧.          ​យោធ បុញ្ញញ្ច បាបញ្ច,            ពាហេត្វា ព្រហ្មចរិយវា;
សង្ខាយ លោកេ ចរតិ,             ស វេ ភិក្ខូតិ វុច្ចតិ។
លុះត្រាតែបុគ្គលណា ក្នុងលោកនេះបន្សាត់បុណ្យនិងបាបចេញហើយ ជាអ្នកមានការប្រព្រឹត្តដ៏ប្រសើរ ត្រាច់ទៅក្នុងលោកដោយសេចក្ដីចេះដឹង បុគ្គលនោះឯង ទើបហៅថាជាភិក្ខុ។
២៦៨.             ន មោនេន មុនី ហោតិ,              មូឡ្ហរូបោ អវិទ្ទសុ;
យោ ច តុលំវ បគ្គយ្ហ,                វរមាទាយ បណ្ឌិតោ។
បុគ្គលមានសេចក្ដីវង្វេងជាធម្មតា មិនមានការចេះដឹងមិនបានឈ្មោះថាជាមុនី ដោយភាពជាអ្នកស្ងៀមទេ លុះត្រាតែបុគ្គលណាជាបណ្ឌិតកាន់យកធម៌ដ៏ប្រសើរ វៀរចាកបាបទាំងឡាយ
២៦៩.             បាបានិ បរិវជ្ជេតិ,                      ស មុនី តេន សោ មុនិ;
យោ មុនាតិ ឧភោ លោកេ,      មុនិ តេន បវុច្ចតិ។
ដូចបុគ្គលកាន់ជញ្ជីងហើយថ្លឹងដូច្នោះ បុគ្គលនោះទើបឈ្មោះថាជាមុនី ដោយភាពជាអ្នកស្ងៀមនោះបាន បុគ្គលណា ដឹងប្រយោជន៍ទាំងពីរ ក្នុងលោកបុគ្គលនោះ ហៅថាមុនី ដោយហេតុនោះ។
២៧០.           ន តេន អរិយោ ហោតិ,              យេន បាណានិ ហិំសតិ;
អហិំសា សព្វបាណានំ,           អរិយោតិ បវុច្ចតិ។
បុគ្គលបៀតបៀនសត្វទាំងឡាយ ដោយហេតុណា មិនបានឈ្មោះថាជាអរិយៈ ដោយហេតុនោះទេ បុគ្គលដែលតថាគតហៅថា អរិយៈព្រោះមិនបៀតបៀនសត្វទាំងពួង។
២៧.           ន សីលព្ពតមត្តេន,                    ពាហុសច្ចេន វា បន;
អថ វា សមាធិលាភេន,             វិវិត្តសយនេន វា។
មា្នលភិក្ខុ បើភិក្ខុមិនទាន់ដល់នូវការអស់អាសវៈទេ កុំអាលទុកចិត្តដោយគុណត្រឹមតែសីលនិងវត្ត ឬដោយភាពជាអ្នកចេះដឹងច្រើនឡើយ។
២៧២.            ផុសាមិ នេក្ខម្មសុខំ,                 អបុថុជ្ជនសេវិតំ;
ភិក្ខុ វិស្សាសមាបាទិ,               អប្បត្តោ អាសវក្ខយំ។
មួយទៀត ដោយការបានសមាធិ ឬដោយការដេកក្នុងទីស្ងាត់ ឬក៏ដោយគុណមានប្រមាណប៉ុណ្ណេះថា អាត្មាអញ ពាល់ត្រូវនេក្ខម្មសុខ ដែលបុថុជ្ជនមិនដែលជួបប្រសព្វ ដូន្នេះឡើយ។
                                                   ចប់ធម្មដ្ឋវគ្គ
Advertisements

About SOTHEA YON

Siem Reap Province, Cambodia Education: BA: Public Administration MA: Buddhist studies Like: Humanitirian work Research Tel: +85516401645 Email: sesimereap@gmail.com https://www.facebook.com/sothea.yon

Posted on ខែ​មេសា 20, 2011, in ជីវិតតាមទស្សនៈព្រះធម៌. Bookmark the permalink. បញ្ចេញមតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

w

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: