>សុភាសិតទី៩៨


>

ក្រមុំ​មិន​ដែល​ស្លូត ចង្កូត​មិន​ដែល​នឹង

 

និយមន័យៈ កិច្ច​ការពារ​ខ្លួន និង​ការពារ​លំនឹង​ខ្លួន 

អត្ថាធិប្បាយ

 

 

អត្ថានុរូប

 

ធម្មតា ស្រី​ក្រមុំ​ខ្មែរ ជា​ស្រី​ដែល​ស្ថិត​នៅ​ក្នុង​ឥរិយាបថ​ប្រពៃណី​និយម គឺ​មិន​និយាយ​លេង​ឡេះឡោះ មិន​លេង​សើច​ខុស​បែប​បទ​ប្រាស​ចាក​ប្រពៃណី និង​ទំនៀម​ទម្លាប់​ពី​ដូនតា​មក  ម្ល៉ោះ​ហើយ បើ​មាន​កំលោះ​ណា​មក​លលេង ញ៉េះញ៉ោះ​លែបខាយ សើច​លេង​នាយ​អាយ នាង​តែង​តែ​មាន​ពាក្យ​ពុំ​ពីរោះ​ខ្លះ ដើម្បី​ការពារ​កិត្តិយស​ខ្លួន​ជា​ស្រី​ក្រមុំ ។ ជា​ការ​ពិត​ណាស់​ហើយ អ្នក​ដែល​ត្រូវ​ការពារ​ខ្លួន​តែងតែ​ម៉ឺងម៉ាត់​ខែងរ៉ែង​ទើប​អាច​ការពារ​ខ្លួន​បាន  ត្រង់​ហ្នឹង​ហើយ​ជា​ហេតុ​នាំ​ឲ្យ​គេ​ថា ស្រី​ក្រមុំ​ខ្មែរ​បែប​រាង​កាចៗ​បន្តិច 
រីឯ​ចង្កូត​យាន​ទាំង​អស់ ទោះ​ជើង​ទឹក ជើង​គោក និង​ជើង​អាកាស សុទ្ធ​តែ​មិន​នៅ​នឹង​តែ​មួយ​ចំណុច​ទេ  ព្រោះ​ចង្កូត​នេះ​សម្រាប់​បត់បែន​យាន​ឲ្យ​ទៅ​តាម​កំណោង​ផ្លូវ ឬ​ទៅ​តាម​ទិស​ដៅ​ដែល​គេ​ចង់​ទៅ ។ ទោះ​ផ្លូវ​ត្រង់​ណា​ក៏​ដោយ ក៏​គេ​កាច់​ចង្កូត​ទៅ​ឆ្វេង​ទៅ​ស្ដាំ​បន្តិចៗ​ជានិច្ច​ដើម្បី​ទប់​លំនឹង​ល្បឿន​យាន 

 

អត្ថប្បដិរូប

 

ធម្មតា​អ្នក​ដែល​មាន​នាទី​ជា​អ្នកការពារ តែង​តែ​មាន​អាជ្ញាសិទ្ធ​អំណាច​ខ្លះ បើ​មិន​ច្រើន​ក៏​តិច ទើប​អាច​ការពារ​បាន  បើ​អ្នកការពារ​មាន​ចរិត​ស្លូត​បូត អ្នកណា​យក​អ្វី​ធ្វើ​អ្វី​ក៏​បាន គេ​មិន​ចាំ​បាច់​ឲ្យ​មាន​អ្នក​ការពារ​ទេ 
រីឯ​អ្នក​ដឹកនាំ​រដ្ឋ ឬ​អង្គភាព បើ​មិន​ចេះ​បត់បែន​ឲ្យ​ត្រូវ​តាម​កាលៈទេសៈ​ទេ ។ ប្រទេស​ជាតិ ឬ​អង្គភាព​នឹង​ប៉ះទង្គិច​នឹង​អ្វី​ដែល​កើត​ឡើង​ជា​យថាហេតុ​មិន​ខាន  អ្នក​ដឹកនាំ​ល្អ និង​ឆ្លាត​វាងវៃ តែង​បត់​បែន​នយោបាយ​ឲ្យ​បាន​មុន​សភាព​ការណ៍​ដែល​បម្រុង​កើត​ឡើង​ជានិច្ច 

ដោយឈូកខ្មែរ

About SOTHEA YON

Siem Reap Province, Cambodia Education: BA: Public Administration MA: Buddhist studies Like: Humanitirian work Research Tel: +85516401645 Email: sesimereap@gmail.com https://www.facebook.com/sothea.yon

Posted on ខែ​មេសា 17, 2011, in ជីវិតតាមទស្សនៈព្រះធម៌. Bookmark the permalink. បញ្ចេញមតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: