>សុភាសិតទី៩៧


>

ក្របី​បាត់​ទើប​ធ្វើ​របង ពេល​ប្រឡង​ទើប​ស្វាធ្យាយ មាន​ដំណើរ​ទើប​រៀប​សម្ពាយ ទាំង​បី​រលាយ​អសារ​បង់

 

និយមន័យៈ ដល់​ពេល​ទើប​ធ្វើ គ្មាន​ប្រយោជន៍​អ្វី​ឡើយ 

អត្ថាធិប្បាយ

 

សុភាសិត​នេះ លោក​ពោល​ប្រាប់​ត្រង់ៗ​តែ​ម្ដង គឺ​កិច្ចការ​ កាល​ណា​ដល់​ពេល​ត្រូវ​ការ ទើប​រៀបចំ​ធ្វើ​កិច្ចការ​នោះ រមែង​ពុំ​បាន​សម្រេច​ផល​សម​ស្រប​ទេ 

 

ក្របី​បាត់​ទើប​ធ្វើ​របង

 

ពេល​ក្របី​នៅ​មាន មិន​គិត​ធ្វើ​របង​ទេ ដល់​ពេល​ក្របី​បាត់​អស់ ទើប​ធ្វើ​របង​ការពារ តើ​ការពារ​អ្វី តើ​មាន​ប្រយោជន៍​អ្វី​ទៀត 

 

ពេល​ប្រលង​ទើប​ស្វាធ្យាយ

 

ដល់​ពេល​ប្រលង​ទៅ​ហើយ ទើប​ខំ​រៀន ខំ​ទន្ទេញ ខំ​សូត្រ  បើ​ទុក​ជា​ខំ​យ៉ាង​ណា ក៏​មិន​ទាន់​ពេល​វេលា​ដែរ ។ តើ​ខំ​មាន​ប្រយោជន៍​អ្វី បើ​រៀប​ចំ​ខ្លួន​ចូល​ប្រលង​ទៅ​ហើយ 

 

មាន​ដំណើរ​ទើប​រៀប​សម្ពាយ

 

ដល់​ពេល​ចេញ​ដំណើរ​ទៅ​ហើយ ទើប​ងាយ​មក​រៀបចំ​ឥវ៉ាន់​វេច​ជា​សម្ពាយ ចាប់​យក​នេះ​ខ្លះ នោះ​ខ្លះ  ដោយ​ប្រញាប់​ពេក អាច​ធ្វើ​ឲ្យ​គេ​ភាន់ច្រឡំ​មុខ​ក្រោយ ភ្លេច​នេះ​ភ្លេច​នោះ ពុំ​បាន​សព្វគ្រប់ 
ករណី​ទាំង​បី​ខាងលើ​នេះ លោក​ពោល​ថា រលាយ​អសារបង់​ គឺ​គ្មាន​បាន​ផល​ល្អ​ទេ ។ ពី​ព្រោះ​វេលា​ខ្លី​ណាស់​ទៅ​ហើយ ធ្វើ​អ្វី​ក៏​ពុំ​ទាន់​ដែរ ។ ម្យ៉ាងទៀត របស់​បាត់​អស់​ហើយ ទើប​ចាក់​សោរ ឬ​មនុស្ស​ស្លាប់​បាត់​ទៅ​ហើយ ទើប​នាំ​យក​ទៅ​មន្ទីរពេទ្យ តើ​មាន​ប្រយោជន៍​អ្វី​ទៀត 

ដោយឈូកខ្មែរ

About SOTHEA YON

Siem Reap Province, Cambodia Education: BA: Public Administration MA: Buddhist studies Like: Humanitirian work Research Tel: +85516401645 Email: sesimereap@gmail.com https://www.facebook.com/sothea.yon

Posted on ខែ​មេសា 17, 2011, in ជីវិតតាមទស្សនៈព្រះធម៌. Bookmark the permalink. បញ្ចេញមតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: