>សុភាសិតទី៧៧


>

និយមន័យៈ ជន​ល្មួច​នៅ​ត្រង់​ណា​លួច​នៅ​ត្រង់​នោះ 
អត្ថាធិប្បាយ
អត្ថានុរូប
ក្ដាម ជា​សត្វ​ចង្រៃ បើ​វា​នៅ​ត្រង់​ណា វា​កាត់​បំផ្លាញ​ត្រង់​នោះ ។ ហេតុ​នេះ​ហើយ បាន​ជា​គេ​ឃើញ​ស្រែ​ណា​ដែល​សម្បូរ​ក្ដាម​ច្រើន ស្រែ​នោះ​ពុំ​សូវ​បាន​ភោគផល​ល្អ​ទេ  ព្រោះ​ក្ដាម​កាត់​ស៊ី​ពន្លក​ស្រូវ​ខ្ចីៗ​ខ្ទេចខ្ទីរ​អស់​ហើយ 
គេ​មិន​ដែល​ឃើញ​ក្ដាម​ដើរ​កាត់​ស្រូវ​នៅ​ស្រែ​ណា​ឆ្ងាយៗ​ពី​កន្លែង​វា​រស់​នៅ​ទេ 
អត្ថប្បដិរូប
ក្ដាម លោក​ប្រៀប​ទៅ​នឹង​មនុស្ស​ល្មួច ។ ធម្មតា មនុស្ស​ល្មួច បើ​នៅ​ក្នុង​ស្រុក​ភូមិ​ណា វា​តែង​លួច​ក្នុង​ស្រុក​ភូមិ​នោះ ។ ម្យ៉ាងទៀត មនុស្ស​ល្មួច​នេះ បើ​នៅ​ក្នុង​អង្គភាព​វិញ គេ​ឲ្យ​កាន់​អង្ករ លួច​អង្ករ បើ​ឲ្យ​កាន់​សាំង លួច​សាំង ។ល។
សព្វ​ថ្ងៃ​នេះ​ ដោយ​វិទ្យាសាស្ត្រ​ជឿនលឿន ជន​ល្មួច​នេះ​ក៏​ជឿនលឿន​ដែរ គឺ​វា​មិន​នៅ​តែ​មួយ​កន្លែង​ទេ  វា​ធ្វើ​ការ​បន្លាស់​ទី​កន្លែង​មួយ​ទៅ​ទី​កន្លែង​មួយ​ទៀត រហូត​ដល់​ផ្លាស់​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​ទៀត​ផង  ព្រោះ​ការ​លួច​នេះ​គឺ​ជា​អាជីព​សម្រាប់​ពួកវា​ទៅ​ហើយ 

ដោយឈូកខ្មែរ

About SOTHEA YON

Siem Reap Province, Cambodia Education: BA: Public Administration MA: Buddhist studies Like: Humanitirian work Research Tel: +85516401645 Email: sesimereap@gmail.com https://www.facebook.com/sothea.yon

Posted on ខែ​មេសា 17, 2011, in ជីវិតតាមទស្សនៈព្រះធម៌. Bookmark the permalink. បញ្ចេញមតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: