>សុភាសិតទី៧៦


>

និយមន័យៈ ការ​ទុក​ចិត្ត​ដែល​ឥត​ខ្លឹមសារ 
អត្ថាធិប្បាយ
មនុស្ស​ដែល​រងា​តែង​រក​អាវ​ក្រាស់ៗ​មក​ពាក់​ដើម្បី​ឲ្យ​កក់​ក្ដៅ  បើ​គ្មាន​អាវ​ពាក់​ការពារ​ទេ គេ​តែង​បង្កាត់​ភ្លើង​អាំង​ឲ្យ​កក់​ក្ដៅ 
មនុស្ស​រងា​ពេល​នេះ លោក​និយាយ​ប្រៀប​ប្រដូច​នឹង​មនុស្ស​គ្មាន​ទីពឹង  ដូច្នេះ​មនុស្ស​នេះ​ត្រូវ​ស្វែង​រក​ទីពឹង គ្រាន់​ជា​បង្អែក​ពឹង​ពាក់​ពំនាក់​អាស្រ័យ ។ ការ​ដែល​ស្វែង​រក​ទីពឹង​នេះ ជួនកាល​ក៏​ពឹង​ទៅ​លើ​អ្វី​ដែល​គ្មាន​ផលប្រយោជន៍​គ្មាន​ខ្លឹមសារ​បន្តិច​សោះ 
ឧទាហរណ៍ៈ នាយ «» បាន​ទៅ​ពឹង​ពាក់​លោក «» ឲ្យ​ជួយ​រក​ការងារ​ធ្វើ ឬ​រក​មុខ​របរ​អ្វី​មួយ​ដើម្បី​ចិញ្ចឹម​ជីវិត  តាំង​ពី​ថ្ងៃ​នោះ​មក នាយ «» ចេះ​តែ​សង្ឃឹម និង​កក់​ក្ដៅ​ចិត្ត​ជាប់​ជានិច្ច​ថា គេ​មុខ​ជា​ជួយ​រក​មុខ​របរស ឬ​ការងារ​អ្វី​មួយ​ឲ្យ​ខ្លួន​មិន​ខាន ។ តែ​តាម​ពិត​លោក «» គ្រាន់​តែ​បាន​ទទួល​អ៊ឺ‑អើ តែ​បបូរ​មាត់​ប៉ុណ្ណោះ គឺ​ឥត​បាន​ជួយ​រក​អ្វី​បន្តិច​ឡើយ 
ម្យ៉ាងទៀត ប្រជាពលរដ្ឋ​រស់​នៅ​ក្នុង​ស្រុក​ភូមិ​មួយ​ដែល​មាន​ចោរ​លួច ចោរ​ប្លន់​ជា​ញឹកញាប់  ប៉ុន្តែ​សមត្ថកិច្ច​បង្ក្រាប​ហាក់​ដូចជា​គ្មាន​ប្រសិទ្ធភាព​សោះ ។ ដូច្នេះ ប្រជាពលរដ្ឋ​ហាក់​ដូចជា​គ្មាន​ជំនឿ​ទៅ​លើ​សមត្ថកិច្ច​សោះ គឺ​គេ​កក់​ក្ដៅ​ដូច​អាំង​ផេះ​ដែរ 

ដោយឈូកខ្មែរ

About SOTHEA YON

Siem Reap Province, Cambodia Education: BA: Public Administration MA: Buddhist studies Like: Humanitirian work Research Tel: +85516401645 Email: sesimereap@gmail.com https://www.facebook.com/sothea.yon

Posted on ខែ​មេសា 17, 2011, in ជីវិតតាមទស្សនៈព្រះធម៌. Bookmark the permalink. បញ្ចេញមតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: