>សុភាសិតទី៧១


>

កាត់​ទឹក​មិន​ដាច់ កាត់​សាច់​វា​ឈឺ

និយមន័យៈ វិប្បដិសារី​នៅ​ពេល​កាត់​កាល់​កូន​ចៅ 
អត្ថាធិប្បាយ
អត្ថានុរូប
ធម្មតា​ទឹក គេ​មិន​អាច​កាត់​ដាច់​ទេ​ព្រោះ​វា​ជា​វត្ថុ​រាវ  ឯ​សាច់​មនុស្ស​ជា​សាច់​រស់ បើ​មាន​របួស ឬ​កាត់​ត្រង់​ណាមួយ​ដុំ​ឲ្យ​ដាច់ ទោះបី​ជា​តូច​ប៉ុណ្ណា​ក៏​ដោយ ក៏​ប្រាកដ​ជា​ឈឺ​មិន​ខាន 
អត្ថប្បដិរូប
ពាក្យ​ថា កាត់​ទឹក​មិន​ដាច់ លោក​លើក​យក​មក​គ្រាន់​តែ​ជា​ការ​ឧបមា និង​ប្រៀប​ធៀប​ប៉ុណ្ណោះ ។ តាម​ការពិត លោក​និយាយ​ទៅ​ដល់​ឪពុក​ម្ដាយ​ខ្លះ​ដែល​ខឹង​ក្រេវ​ក្រោធ​ជា​ខ្លាំង​នឹង​កូន​ចៅ​ដែល​ប្រព្រឹត្ត​អនាចារ អសីលធម៌ និង​ប្រព្រឹត្ត​ខុស​នឹង​ច្បាប់​រដ្ឋ  ជា​ពិសេស​គឺ​កូន​មិន​លុះ​ដោយ​ដំបូន្មាន​ឪពុក​ម្ដាយ ឬ អាណាព្យាបាល  ទីបំផុត​ដោយ​ទ្រាំ​មិន​បាន គាត់​ក៏​សម្រេ​ចិត្ត​កាត់​កាល់​វា​ចោល​ទៅ  ប៉ុន្តែ​លុះ​ដល់​ថ្ងៃ​ក្រោយ ពេល​រំសាយ​កំហឹង គាត់​ក៏​មាន​វិប្បដិសារី នឹក​អាណិត​អាសូរ​កូន​ចៅ​តាម​ក្រោយ 
ដោយ​ព្រហ្មវិហារធម៌​ដែល​គាត់​ធ្លាប់​មាន និង​មិន​អាច​កាត់​ផ្ដាច់​បាន​នោះ ចេះ​តែ​ធ្វើ​ឲ្យ​អារម្មណ៍​គាត់​នឹក​មមៃ​ពី​សុខទុក្ខ​របស់​កូន​ចៅ​ដែល​ឃ្លាត​មិន​ដឹង​ទៅ​ទី​ណា 
ទោះ​គាត់​ខំប្រឹង​បំភ្លេច ឬ​ខំ​ប្រឹង​យក​ជ័យជំនះ​លើ​ចិត្ត​របស់​គាត់​យ៉ាងណា​ក៏​គាត់​មិន​អាច​កាត់​ផ្ដាច់​មនោសញ្ចេតនា​បាន​ដែរ  បើ​ទុក​ណា​ជា​គាត់​មិន​សម្ដែង​អាការៈ​ឲ្យ​គេ​ដឹង​ក៏​ដោយ 
ដោយឈូកខ្មែរ

About SOTHEA YON

Siem Reap Province, Cambodia Education: BA: Public Administration MA: Buddhist studies Like: Humanitirian work Research Tel: +85516401645 Email: sesimereap@gmail.com https://www.facebook.com/sothea.yon

Posted on ខែ​មេសា 17, 2011, in ជីវិតតាមទស្សនៈព្រះធម៌. Bookmark the permalink. បញ្ចេញមតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: