>សុភាសិតទី៦៦


>

កុំ​ស្លាប់​ដូច​ពស់​រស់​ដូច​កង្កែប

 
និយមន័យៈ កុំ​ធ្វើ​ខ្លួន​ឲ្យ​គេ​ខ្លាច​គ្រប់​កាល និង​រស់​គ្មាន​ន័យ ។

អត្ថាធិប្បាយ

ធម្មតា​សត្វ​សាហាវ​យ៉ាងណា​ក៏​ដោយ ពេល​ងាប់​ទៅ​គេ​លែង​ខ្លាច​វា​អស់​ហើយ ។ ប៉ុន្តែ​សត្វ​ពស់​វិញ​ងាប់​ក៏​ដោយ ក៏​គេ​នៅ​តែ​ខ្លាច​ដដែល ។

អត្ថានុរូប

ពស់​នៅ​ពេល​នេះ លោក​សំដៅ​យក​ពស់​ដែល​មាន​ពឹស ។ ពេល​វា​នៅ​រស់ អ្នក​ផង​ទាំង​ពួង​តែងតែ​ខ្លាច​រអា​គ្រប់ៗ​គ្នា​ទាំង​ក្មេង​ទាំង​ចាស់ ។ លុះ​ពេល​វា​ងាប់​ទៅ​ក៏​គេ​នៅ​តែ​ខ្លាច​វា​ដដែល ។ កម្លាច​នេះ​ដោយ​គិត​ថា​វា​មិន​ទាន់​ងាប់​មែន​ទែន ។ បើ​ឃើញ​វា​ហើម​ស្អុយ​រលួយ​ក៏​នៅ​គិត​ថា​ក្រែង​ពឹស​វា​នៅ​ជាប់​តាម​ឆ្អឹង​ឆ្អែង​ទៀត ។
រីឯ​សត្វ​កង្កែប​គឺ​ជា​សត្វ​ស្លូត​ហើយ​ល្ងង់ ។ វា​ខ្លាច​គេ​ណាស់ ។ វា​គ្មាន​អាវុធ​សម្រាប់​ការពារ​ខ្លួន​ទេ ។ ធម្មជាតិ​បាន​ធ្វើ​អំណោយ​ដល់​វា​ដោយ​មាន​ការ​ផ្លាស់ប្ដូរ​ពណ៌​សម្បុរ​ស្បែក​ទៅ​តាម​ទី​កន្លែង​វា​រស់​នៅ​សម្រាប់​បន្លំ​ខ្លួន និង​ឲ្យ​ជើង​ក្រោយ​វែង​មាន​សាច់​ដុំ​ខ្លាំង​ក្លា​សម្រាប់​ចាក់​លោត​បាន​ឆ្ងាយ​ដើម្បី​គេច​ខ្លួន​ពី​អន្តរាយ​ផ្សេងៗ ។
ម្យ៉ាងទៀត​ដោយ​សារ​វា​ជា​សត្វ​ល្ងង់​ខ្លៅ​យ៉ាង​នេះ​ហើយ​បាន​ជា​វា​មិន​ចេះ​កាយ​រូង​ធ្វើ​ជម្រក​ទេ គឺ​វា​ដើរ​ជ្រក​ជាមួយ​រូង​ក្ដាម ។ វា​សប្បាយ​ចិត្ត​ណាស់​ក៏​ស្រែក​វ៉ែបៗ​នាំ​ឲ្យ​អ្នក​នេសាទ​ឮ​ក៏​ខ្វារ​យក​វា​ដោយ​ទាំង​ក្ដាម​ម្ចាស់​រូង​ទៀត ។

អត្ថប្បដិរូប

សត្វ​ពស់​ក្នុង​ន័យ​ខាងលើ​នេះ លោក​ប្រៀបធៀប​ទៅ​មនុស្ស​ពាល​យង់​ឃ្នង​កាច​សាហាវ ។ មនុស្ស​ពាល​នេះ​កាល​បើ​រស់​នៅ​ត្រង់​ណា អ្នក​ផង​ទាំង​ពួង​តែង​មាន​ការ​ភ័យ​ខ្លាច​រអា​ជា​ខ្លាំង ។ ព្រោះ​វា​បង្ក​អសន្តិសុខ និង​គ្រោះ​មហន្តរាយ ។ វា​គ្មាន​មនោសញ្ចេតនា អាណិតអាសូរ​ដល់​អ្នក​ណា​ម្នាក់​ឡើយ សូម្បី​តែ​ឪពុក​ម្ដាយ បងប្អូន ញាតិមិត្ត​វា​ក៏​ដោយ ។
ដូច្នេះ ពួក​វា​ជា​ទី​ស្អប់​ខ្ពើម​នៃ​សង្គម​មនុស្ស និង​សង្គម​ជាតិ ។ លុះ​ដល់​ពួក​វា​ស្លាប់​ទៅ មនុស្ស​ផង​ទាំង​ពួង​ក៏​នៅ​តែ​ស្អប់​ខ្ពើម មិន​ហ៊ាន​ទៅ​ជិត​ខ្មោច​វា​ដដែល ព្រោះ​គេ​យល់​ថា ខ្មោច​វា​លង​សាហាវ​ណាស់ ហើយ​គេ​ក៏​ពុំ​ចូល​បុណ្យ​ដែរ ។ គេ​ខ្លាច​កើត​ឡើង​ជួប​វា​ទៀត ។
រីឯ​សត្វ​កង្កែប លោក​ប្រៀប​ទៅ​នឹង​មនុស្ស​អាប់​ឥត​ប្រាជ្ញា គ្មាន​ចេះ​គ្មាន​យល់​អ្វី​ទាំង​អស់ គឺ​ជា​មនុស្ស​កំសោយ ។ ប្រសិនបើ​មនុស្ស​នេះ​ស្លូត​ក៏​គ្មាន​ប្រយោជន៍​អ្វី​ប៉ុន្មាន​ដល់​សហគមន៍​ជាតិ​ដែរ ។ គេ​រស់​នៅ​ដោយ​គ្មាន​ន័យ គឺ​រស់​នៅ​បាន​ត្រឹម​តែ​មាន​ឈ្មោះ​ថា​បាន​រស់​ជា​មនុស្ស​នឹង​គេ​ដែរ​ប៉ុណ្ណោះ ៕

ដោយឈូកខ្មែរ

About SOTHEA YON

Siem Reap Province, Cambodia Education: BA: Public Administration MA: Buddhist studies Like: Humanitirian work Research Tel: +85516401645 Email: sesimereap@gmail.com https://www.facebook.com/sothea.yon

Posted on ខែ​មេសា 17, 2011, in ជីវិតតាមទស្សនៈព្រះធម៌. Bookmark the permalink. បញ្ចេញមតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: