>សុភាសិតទី៦៤


>

កាន់​ក​ពស់​កាន់​ឲ្យ​ជាប់​ប្រយ័ត្ន​ក្រឡាប់​ខាំ​ឯ​ប្រាណ

 

និយមន័យៈ ការ​កាន់​ក្ដីក្ដាំ​ត្រូវ​ក្ដាប់​ឲ្យ​ណែន ប្រយ័ត្ន​គ្រោះ​ថ្នាក់​ដល់​ខ្លួន 
អត្ថាធិប្បាយ
អត្ថានុរូប
ពស់​ក្នុង​ពេល​នេះ លោក​សំដៅ​យក​ពស់​ដែល​មាន​ពឹស​ខ្លាំង ។ លោក​ចង់​និយាយ​ប្រាប់​ថា បើ​បាន​ជា​ជ្រុល​កាន់​ក​ពស់​ហើយ ត្រូវ​ក្ដាប់​ឲ្យ​ណែន​ជាប់​ក្នុង​ដៃ  ព្រោះ​បើ​ធ្វេស​តែ​បន្តិច ពស់​នោះ​នឹង​ក្រឡាស់​បែរ​មក​ចឹក​អ្នក​កាន់​វិញ​មិន​ខាន 
អត្ថប្បដិរូប
ពំនោល​ខាងលើ​នេះ លោក​ចង់​និយាយ​ថា មុន​នឹង​ចោទ​ប្រកាន់​ទៅ​លើ​ភាគី​ណា​មួយ អ្នក​ដើម​ចោទ​តោង​ត្រិះរិះ​ពិចារណា​ឲ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ និង​ឲ្យ​បាន​ហ្មត់ចត់​ល្អិតល្អន់​ជាមុន​សិន  ព្រោះ​ថា​ការ​ចោទ​ប្រកាន់​ដែល​គ្មាន​ភ័ស្តុតាង​គ្រប់គ្រាន់ និង​មិន​ត្រឹមត្រូវ វា​នឹង​មាន​ផល​អាក្រក់​ស្រោច​មក​លើ​ដើម​ចោទ​វិញ ជា​ហេតុ​នាំ​ឲ្យ​មាន​ផល​វិបាក​ជា​ខ្លាំង 
ដោយឈូកខ្មែរ

About SOTHEA YON

Siem Reap Province, Cambodia Education: BA: Public Administration MA: Buddhist studies Like: Humanitirian work Research Tel: +85516401645 Email: sesimereap@gmail.com https://www.facebook.com/sothea.yon

Posted on ខែ​មេសា 17, 2011, in ជីវិតតាមទស្សនៈព្រះធម៌. Bookmark the permalink. បញ្ចេញមតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: