>សុភាសិតទី៦២


>

កាប់​បំពង់​រង់​ទឹកភ្លៀង

និយមន័យៈ ការ​រង់ចាំ​ដែល​មិន​ច្បាស់​លាស់ 
អត្ថាធិប្បាយ
អត្ថានុរូប
មាន​មនុស្ស​ខ្លះ​ដោយ​គ្រាន់​តែ​បាន​ឮ​សូរ​ផ្គរលាន់​ក៏​នឹង​ស្មាន​ថា នឹង​មាន​ភ្លៀង​ធំ​ហើយ ។ គេ​ក៏​បោះបង់​ការងារ​ដែល​កំពុង​ធ្វើ​នៅ​ដៃ​ចោល រួច​ក៏​ប្រញាប់​ប្រញាល់​ទៅ​កាប់​ឫស្សី​ធ្វើ​បំពង់​រង់​ចាំ​ត្រង​ទឹកភ្លៀង​ដែល​មិន​ទាន់​ទាំង​ដឹង​ច្បាស់​ថា មាន​ភ្លៀង​ឬ​ក៏​អត់​ផង 
អត្ថប្បដិរូប
កិច្ចការ​អ្វី​ក៏​ដោយ បើ​មិន​ទាន់​ដឹង​ច្បាស់លាស់​ទេ គេ​មិន​ត្រូវ​សង្ឃឹម​ខ្លាំងក្លា​រហូត​ដល់​សុខ​ចិត្ត​ចោល​ការងារ​ដែល​កំពុង​ធ្វើ​នៅ​ដៃ​នោះ​ទេ 
ឧទាហរណ៍ៈ មនុស្ស​ម្នាក់​កំពុង​ធ្វើ​ចម្ការ ស្រាប់​តែ​ថ្ងៃ​មួយ​បាន​ដំណឹង​ថា មាន​គេ​បម្រុង​មក​បើក​រោងចក្រ​ក្នុង​ភូមិ​របស់​ខ្លួន  មនុស្ស​នោះ​ក៏​លះបង់​ការងារ​កសិកម្ម​ចោល​អស់​រលីង ។ មួយ​ថ្ងៃៗ គេ​គិត​តែ​ពី​ដើរ​ស៊ើប​ការងារ​រោងចក្រ ។ ចំណែក​ក្រុមហ៊ុន​ក៏​ពុំ​ទាន់​ប្រាកដ​ថា មក​បើក​ថ្ងៃ​ណា​ដែរ ។ ឯ​អ្នក​រង់​ចាំ​ក៏​ចេះ​តែ​រង់​ចាំ​រហូត​ទៅ គឺ​រង់​ចាំ​រហូត​ដល់​អស់​លុយ​កាក់​ពី​ខ្លួន 
ដូច្នេះ​ការ​ដែល​ឮ​សូរ ហើយ​រង់​ចាំ​នេះ​ពុំ​ល្អ​ឡើយ 

ដោយឈូកខ្មែរ

About SOTHEA YON

Siem Reap Province, Cambodia Education: BA: Public Administration MA: Buddhist studies Like: Humanitirian work Research Tel: +85516401645 Email: sesimereap@gmail.com https://www.facebook.com/sothea.yon

Posted on ខែ​មេសា 17, 2011, in ជីវិតតាមទស្សនៈព្រះធម៌. Bookmark the permalink. បញ្ចេញមតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: