>សុភាសិតទី៦០


>

កុំ​តូច​ចិត្ត​នឹង​វាសនា​កុំ​តវ៉ា​នឹង​ព្រហ្មលិខិត

 

និយមន័យៈ ត្រូវ​ចេះ​តស៊ូ និង​អត់ធ្មត់​នូវ​អ្វី​ដែល​ខ្លួន​បាន​ទទួល 
អត្ថាធិប្បាយ
វាសនា = សំណាង, សំណាង = ការ​សាង
កុំ​តូច​ចិត្ត​នឹង​វាសនា
វាសនា ជា​បច្ច័យ​បាន​មក​ពី​ការ​កសាង  ការ​កសាង​នេះ​ជួន​មាន​មក​ពី​អតីត​ជាតិ ជួន​មាន​ក្នុង​បច្ចុប្បន្ន​ជាតិ 
តាម​ទ្រឹស្ដី​នៃ​ព្រះពុទ្ធសាសនា​បាន​បញ្ជាក់​ថា វាសនា​របស់​បុគ្គល​ម្នាក់ៗ​សុទ្ធ​តែ​កើត​មាន​ឡើង​អំពី​អំពើ​របស់​ខ្លួន​ម្នាក់ៗ​ជានិច្ច  បើ​ខ្លួន​បាន​សាង​សន្សំ​នូវ​កម្ម​អ្វី កម្ម​នោះ​នឹង​ផ្ដល់​មក​ឲ្យ​ខ្លួន​វិញ ។ ដូចជា បើ​បុគ្គល​សាង​នូវ​សុកល​កម្ម​រមែង​បាន​ទទួល​នូវ​កុសល​ធម៌ (ភាវៈ​ល្អ)  បើ​បុគ្គល​សាង​អកុសល​កម្ម​រមែង​បាន​ទទួល​នូវ​អកុសល​ធម៌ (ភាវៈ​អាក្រក់)  ន័យ​នេះ​មាន​ការ​ប្រៀបធៀប​ដូច​អ្នក​ដែល​ដាំ​ដើម​ខ្នុរ តែង​ទទួល​បាន​ផ្លែ​ខ្នុរ (ផ្អែម​ល្អ) ។ ឯ​អ្នក​ដែល​ដាំ​ដើម​ស្លែង តែង​បាន​ទទួល​ផ្លែ​ស្លែង (ពុល) 
បើ​យោល​តាម​ទ្រឹស្ដី​ព្រះពុទ្ធសាសនា​ខាងលើ​នេះ បុគ្គល​ម្នាក់ៗ​មិន​ត្រូវ​តូច​ចិត្ត​នឹង​វាសនា​របស់​ខ្លួន​ទេ  ព្រោះ​អ្វីៗ​សុទ្ធ​តែ​កើត​ឡើង​អំពី​អំពើ​របស់​ខ្លួន​ទាំងអស់  សម​ដូច​ពុទ្ធភាសិត​ពោល​ថា ៖ សត្តេ កម្មំ វិភជ្ជតិ សត្វ​ទាំងឡាយ​រមែង​ទទួល​នូវ​កម្ម​ដែល​ខ្លួន​បាន​សាង 
កុំ​តវ៉ា​នឹង​ព្រហ្មលិខិត
ព្រហ្មលិខិត = ចំណារ​ព្រះព្រហ្ម ឬ​ចំណារ​ដ៏​ប្រសើរ
ព្រហ្មលិខិត ដែល​មាន​ន័យ​ថា ចំណារ​របស់​ព្រះព្រហ្ម​នោះ​ តាម​ពិត​ទៅ​ពុំ​មាន​ព្រះព្រហ្ម​ឯណា​មក​ចារ​ឲ្យ​ទេ  វា​គឺ​ជា «កម្ម» ដែល​ខ្លួន​បាន​សាង​នោះ​ឯង​ចារ​មក​ឲ្យ 
ដូច្នេះ ព្រហ្មលិខិត​មាន​ន័យ​ម្យ៉ាងទៀត​ថា «កម្មលិខិត» ។ កម្ម​លិខិត​នេះ គឺ​ជា​ចំណារ ឬ​ជា​កំណត់ហេតុ​នៃ​ទង្វើ​ដែល​សត្វ​លោក​ម្នាក់ៗ​បាន​ធ្វើ​រួច​មក​ហើយ 
តាម​ទស្សនៈ​ពុទ្ធនិយម​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ព្រហ្មលិខិត ឬ​កម្មលិខិត​ហ្នឹង​ឯង​ជា​អ្នក​ផ្ដល់​វាសនា ឬ​បែង​ចែក​នូវ​កំណើត​មនុស្ស​លោក​គ្រប់ៗ​គ្នា (កម្ម​យោនី) 
សុភាសិត​ទាំង​ពីរ​ឃ្លា​ខាងលើ​នេះ គង់​មាន​ន័យ​ប្រហែល​គ្នា  បើ​ដូច្នេះ តើ​មាន​អ្វី​ដែល​មនុស្ស​លោក​ត្រូវ​តូច​ចិត្ត ត្រូវ​តវ៉ា បើ​អ្វីៗ​ទាំងអស់​សុទ្ធ​តែ​កើត​ឡើង សម្រេច​ឡើង​ដោយ​ខ្លួនឯង​ជា​អ្នក​ធ្វើ អ្នក​សាង​ទាំងអស់ 
«ព្រហ្មលិខិត ឬ​កម្មលិខិត» គ្រាន់​តែ​ជា​វិញ្ញាបនបត្រ​បញ្ជាក់​នូវ​កម្រិត​នៃ​ទង្វើ ឬ​ការ​សាង​របស់​មនុស្ស​លោក​ដែល​ធ្វើ​តិច ឬ​ច្រើន​ប៉ុណ្ណោះ 

ដោយឈូកខ្មែរ

About SOTHEA YON

Siem Reap Province, Cambodia Education: BA: Public Administration MA: Buddhist studies Like: Humanitirian work Research Tel: +85516401645 Email: sesimereap@gmail.com https://www.facebook.com/sothea.yon

Posted on ខែ​មេសា 15, 2011, in ជីវិតតាមទស្សនៈព្រះធម៌. Bookmark the permalink. បញ្ចេញមតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: