>សុភាសិតទី៥៩


>

កោកៗ​សឹក​តែ​មាត់​ត្រដោក​ឆ្អែត​តែ​ពោះ​ក្របី

 

និយមន័យៈ ការ​ទូន្មាន​ប្រៀនប្រដៅ​ដែល​គ្មាន​ប្រសិទ្ធភាព 
អត្ថាធិប្បាយ
អត្ថានុរូប
ត្រដោក ជា​ប្រដាប់​ធ្វើ​ពី​ឈើ ឬ​ឫស្សី និង​មាន​គ្រាប់​នៅ​ខាងក្នុង​សម្រាប់​ចង​នៅ​ក​ក្របី ។ កាលណា​វា​ឱន​ស៊ី​ស្មៅ គ្រាប់​នោះ​ប៉ះទង្គិច​នឹង​មាត់​ត្រដោក​ឮ​សូរ​ប៉ូកៗ 
ទោះជា​សំឡេង​ត្រដោក​ឮ​សូរ​យ៉ាងណា​ក៏​ដោយ ក៏​ក្របី​នោះ​មិន​រវល់​អើពើ​ដែរ គឺ​វា​គិត​តែ​ពី​ស៊ី​ស្មៅ​តាម​ទម្លាប់​ធម្មតា​របស់​វា  គ្រាប់​ត្រដោក​ប៉ះទង្គិច​នឹង​មាត់​ត្រដោក​យូរៗ​ទៅ​ក៏​ធ្វើ​ឲ្យ​សឹក​រេចរឹល​មាត់​ត្រដោក ឯ​ក្របី​ស៊ី​ស្មៅ​យ៉ាង​ឆ្អែត​តឹង​ពោះ ព្រោះ​សំឡេង​ត្រដោក​គ្មាន​អ្វី​ធ្វើ​ឲ្យ​ខាត ឬ​ចំណេញ​ដល់​វា​ទេ 
អត្ថប្បដិរូប
លោក​បាន​ប្រៀបធៀប​ន័យ​ខាងលើ​នេះ​ទៅ​នឹង​មនុស្ស​ខ្លះ​ដែល​ឪពុក​ម្ដាយ អាណាព្យាបាល ឬ​គ្រូបាអាចារ្យ​ខំប្រឹង​ប្រៀនប្រដៅ​អប់រំ​ទូន្មាន​យ៉ាងណា​ក៏​ដោយ ក៏​គេ​ពុំ​ខ្ចី​ធ្វើ​ដឹង ធ្វើ​ឮ​អ្វី​ដែរ  គេ​គិត​តែ​ពី​ធ្វើ​អ្វី​ទៅ​តាម​ចំណង់​ចំណូល​ចិត្ត​របស់​គេ  អ្នកទូន្មាន​ខំប្រឹង​និយាយ​ប៉ោចៗ​បាន​ត្រឹមតែ​សឹក​បបូរ​មាត់​ឥត​ប្រយោជន៍ ។ ឯ​កូនចៅ សិស្ស ធ្វើ​ព្រងើយ​ហាក់​ដូច​គ្មាន​បាន​ដឹង​ឮ​អ្វី​ទាំងអស់  ន័យ​នេះ​មិន​ខុស​ពី​សត្វ​ក្របី​ដែល​មិន​រវល់​នឹង​សំឡេង​ត្រដោក​ដូច្នោះ​ដែរ 

ដោយឈូកខ្មែរ

About SOTHEA YON

Siem Reap Province, Cambodia Education: BA: Public Administration MA: Buddhist studies Like: Humanitirian work Research Tel: +85516401645 Email: sesimereap@gmail.com https://www.facebook.com/sothea.yon

Posted on ខែ​មេសា 15, 2011, in ជីវិតតាមទស្សនៈព្រះធម៌. Bookmark the permalink. បញ្ចេញមតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: