>សុភាសិតទី៤៥


>

ខ្មាស​គ្រូ​អាប់​ប្រាជ្ញា ខ្មាស​ភរិយា​គ្មាន​កូន

 

និយមន័យៈ ការ​អៀន​ខ្មាស​ពុំ​សម​ហេតុ​ផល 
អត្ថាធិប្បាយ
សិស្ស​ ណា​ដែល​មិន​ហ៊ាន​សួរ​ដេញដោល​គ្រូ​ឲ្យ​ជួយ​ពន្យល់​នូវ​ចម្ងល់​អ្វី​មួយ ដោយសារ​ខ្មាស​គ្រូ និង​ខ្លាច​គ្រូ​ដៀល​ថា ល្ងង់​អី​ម្ល៉េះ  សិស្ស​ណា​មាន​គំនិត​បែប​នេះ សិស្ស​នោះ​ប្រាកដ​ជា​អាប់​ឱន​ប្រាជ្ញា​ហើយ  ព្រោះ​គ្រូ​ម្នាក់​ណា​ក៏​ពេញ​ចិត្ត សប្បាយ​ចិត្ត​នឹង​ទទួល​សំណួរ​ពី​សិស្ស​ដែរ  ម្យ៉ាងទៀត គ្រូ​មាន​នាទី​ជា​អ្នក​ណែនាំ​បង្ហាត់​បង្រៀន​សិស្ស ។ ម្ល៉ោះ​ហើយ គ្រូ​ពេញ​ចិត្ត​នឹង​រង់​ចាំ​ទទួល​សំណួរ​ពី​សិស្ស​ជានិច្ច 
ដូច្នេះ សិស្ស​មិន​ត្រូវ​ខ្លាច​ញញើត​ញញើម​នឹង​តាំង​សំណួរ​ចំពោះ​គ្រូ​ទេ ព្រោះ​តែ​ល្ងង់​ហើយ​បាន​ជា​សួរ​ដើម្បី​ឲ្យ​ចេះ​ឡើង ព្រោះ​តែ​មិន​ចេះ​ហើយ បាន​ជា​សួរ​ដើម្បី​ឲ្យ​បាន​ដឹង បាន​យល់​ឡើង  ហេតុ​នេះ​សិស្ស​ណា​ដែល​ខ្មាស​មិន​ហ៊ាន​សួរ​គ្រូ ច្បាស់​ជា​អាប់​ប្រាជ្ញា​ហើយ 
ឯ​ប្ដី​ណា​ដែល​ចេះ​តែ​ខ្មាស​ប្រពន្ធ​ឯង​នោះ ដោយ​មិន​ហ៊ាន​ទៅ​ក្បែរ​គេ ប្ដី​នោះ​ច្បាស់​ជា​គ្មាន​កូន​ហើយ 
ដោយឈូកខ្មែរ

About SOTHEA YON

Siem Reap Province, Cambodia Education: BA: Public Administration MA: Buddhist studies Like: Humanitirian work Research Tel: +85516401645 Email: sesimereap@gmail.com https://www.facebook.com/sothea.yon

Posted on ខែ​មេសា 14, 2011, in ជីវិតតាមទស្សនៈព្រះធម៌. Bookmark the permalink. បញ្ចេញមតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: