>សុភាសិតទី៤៤


>

និយមន័យៈ ជីវិត​មាន​តម្លៃ​ជាង​ទ្រព្យធន​នានា 
អត្ថាធិប្បាយ
ក្នុង​ន័យ​ខាងលើ​នេះ លោក​ចង់​បង្ហាញ​ឲ្យ​ដឹង​អំពី​តម្លៃ​នៃ​ជីវិត​របស់​មនុស្ស ។ ព្រោះ​ពាក្យ​ថា «ជីវិត» គឺ​ការ​រស់​នៅ​នេះ​មាន​តម្លៃ​មិន​អាច​កាត់​ថ្លៃ​បាន  ជីវិត​គ្មាន​ដាក់​លក់​នៅ​ទីផ្សារ ហើយ​ក៏​គ្មាន​គេ​ដើរ​លក់​ជីវិត​ដែរ  អ្នក​ខ្លះ​យល់​ច្រឡំ​ថា ទាហាន​គឺ​ជា​អ្នក​ដើរ​លក់​ជីវិត  យោបល់​នេះ​ពុំ​ត្រឹមត្រូវ​ឡើយ តាម​ពិត​ទាហាន​គឺ​ជា​អ្នក​បូជា​ជីវិត​ចំពោះ​មាតុភូមិ​ជាទី​ស្នេហា​របស់​ខ្លួន​ទេ  ដូច្នេះ «ជីវិត» នៅ​តែ​ជា​របស់​មាន​តម្លៃ​កាត់​ថ្លៃ​មិន​បាន​ដដែល ។ លោក​ប្រាប់​ថា ធ្វើ​ម្ដេច​ឲ្យ​ខ្លួន​រស់​សិន​សឹម​គិត​ពី​ទ្រព្យសម្បត្តិ​ជា​ខាង​ក្រោយ  ព្រោះ​បើ​កាល​ណា​ជីវិត​រលត់​ហើយ អ្វីៗ​ក៏​រលត់​រលាយ​ទៅ​ទាំង​អស់​ដែរ  ឧទាហរណ៍ 
1.     ខ្លួន​កំពុង​ឈឺ បើ​មាន​អ្វី​ដែល​អាច​លក់​ដើម្បី​ព្យាបាល​ខ្លួន​បាន ក៏​គួរ​នឹង​លក់​ទៅ ។ កាលណា​ខ្លួន​បាន​ជានា​ហើយ សឹម​រក​របស់​នោះ​មក​វិញ ប៉ុន្តែ​បើ​ស្លាប់ គឺ​ចប់​ទាំង​អស់ 
2.     មាន​ពួក​ចោរ​កំណាច​ចូល​មក​ប្លន់ បើ​យល់​ថា​ឱកាស​ពុំ​ល្អ​ទេ គេ​ពុំ​គួរ​នឹង​ធ្វើ​ការ​តតាំង​នឹង​ពួក​វា​ឡើយ ព្រោះ​បើ​ហ៊ាន​តតាំង វា​នឹង​សម្លាប់ ។ ដូច្នេះ គេ​ត្រូវ​រក្សា​ជីវិត​ឲ្យ​គង់​នៅ​សិន ទ្រព្យ​សម្បត្តិ​បាត់​បង់​អាច​រក​បាន​វិញ 

ដោយឈូកខ្មែរ

About SOTHEA YON

Siem Reap Province, Cambodia Education: BA: Public Administration MA: Buddhist studies Like: Humanitirian work Research Tel: +85516401645 Email: sesimereap@gmail.com https://www.facebook.com/sothea.yon

Posted on ខែ​មេសា 14, 2011, in ជីវិតតាមទស្សនៈព្រះធម៌. Bookmark the permalink. បញ្ចេញមតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: