>សុភាសិតទី៤៣


>

និយមន័យៈ ខន្តី​អំណត់ និង​ការ​តស៊ូ 
អត្ថាធិប្បាយ
ខឹង​ខំ​អត់
ធម្មតា​មនុស្ស​បថុជ្ជន កាល​បើ​មាន​អារម្មណ៍​ពី​ខាង​ក្រៅ​មក​ប៉ះ​ទង្គិច​នឹង​អារម្មណ៍​ខាង​ក្នុង កំហឹង​ក៏​ស្ទុះ​ពុះ​កញ្ជ្រោល​ឡើង​ភ្លាម ។ កាល​បើ​កំហឹង​ឆេះ​ឡើង​ហើយ អ្វីៗ​ក៏​ភ្លាត់​ចាក​ប្រក្រតី​អស់​រលីង គឺ​ភ្លាត់​ពី​ល្អ​មក​អាក្រក់ ពី​ត្រូវ​មក​ខុស  ប៉ុន្តែ​បើ​មនុស្ស​ចេះ​យក​ជ័យ​ជម្នះ​លើ​ផ្លូវ​ចិត្ត​បាន​មិន​ឲ្យ​ក្រេវ​ក្រោធ​ហើយ​នោះ អ្វីៗ​ក៏​វិល​មក​រក​ផ្លូវ​ត្រូវ ផ្លូវ​ល្អ​វិញ ។ ហេតុ​នេះ​ហើយ បាន​ជា​លោក​ប្រាប់​ថា «កុំ​ខឹង បើ​ខឹង​ត្រូវ​ខំ​អត់» 
ខ្សត់​ខំ​រក
អ្នក​ក្រ​ខ្សត់​ទ្រព្យ ត្រូវ​រិះ​រក​មធ្យោបាយ​គ្រប់​បែប​យ៉ាង ដើម្បី​រក​ទ្រព្យ​ឲ្យ​មាន​ឡើង ។ ការ​ប្រឹងប្រែង​រក​ទ្រព្យ​នេះ​ទៀត​សោត ក៏​អាស្រ័យ​លើ​សេចក្ដី​ព្យាយាម និង​ក្ដី​អំណត់​តស៊ូ​យ៉ាង​ស្វិតស្វាញ​បំផុត ទើប​ស្វែង​រក​ទ្រព្យ​បាន  ការ​ស្វែង​រក​ទ្រព្យ​គឺ​ត្រូវ​សន្សំ​តាំង​ពី​តូច​តាច​ឡើង​ទៅ ប្រៀប​ដូច​សត្វ​កណ្ដៀរ​ធ្វើ​ដំបូក​ដូច្នោះ​ដែរ 

ដោយឈូកខ្មែរ

About SOTHEA YON

Siem Reap Province, Cambodia Education: BA: Public Administration MA: Buddhist studies Like: Humanitirian work Research Tel: +85516401645 Email: sesimereap@gmail.com https://www.facebook.com/sothea.yon

Posted on ខែ​មេសា 14, 2011, in ជីវិតតាមទស្សនៈព្រះធម៌. Bookmark the permalink. បញ្ចេញមតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: