>សុភាសិតទី៣៧


>

ខឹង​ខុស​ ខឹង​ខូច ខឹង​ខាត

 

និយមន័យៈ ទោស​នៃ​កំហឹង​នាំ​ឲ្យ​វិនាស​អន្តរាយ 
អត្ថាធិប្បាយ
ពាក្យ​ថា «ខឹង» គឺ​ជា​អារម្មណ៍​ស្ទុះ​ឡើង ពុះ​កព្ជ្រោល​ឡើង​ដែល​កើត​ឡើង​ពី​កម្លាំង​ចិត្ត​របស់​មនុស្ស​បុថុជ្ជន  តាម​ព្រះពុទ្ធ​ដីកា​ទ្រង់​ត្រាស់​ថា «លោភៈ» គឺ​សេចក្ដី​លោភ​ចង់​បាន​ជា​ឫស​គល់​នៃ​ទោសៈ (កំហឹង​ក្រេវ​ក្រោធ) កាល​បើ​ទោសៈ​កើត​ឡើង​ហើយ «មោហៈ» ការ​វង្វេង​វង្វាន់ ក៏​កើត​ឡើង​តាម​លំដាប់​គ្នា ។ កាល​បើ «មោហៈ» កើត​ឡើង​ហើយ អ្វីៗ​ក៏​ដល់​នូវ​ក្ដី​វិនាស​អន្តរាយ​គ្មាន​សល់ ។ ព្រោះ​ថា «មោហៈ» គឺ​សេចក្ដី​វង្វេង​វង្វាន់​នេះ​ហើយ​ដែល​នាំ​ឲ្យ​ធ្វើ​អ្វី​ក៏​ខុស ក៏​ខូច ក៏​ខាត គ្រប់​បែប​យ៉ាង 
ខឹង​ខុស
បុថុជ្ជន កាល​បើ​កំពុង​ខឹង​ខ្លាំង តែង​ពោល​ពាក្យ​អសុរោះ ប្រាសចាក​សីលធម៌ ចាក​ច្បាប់​ទម្លាប់ ចាក​ផ្លូវ​ល្អ ផ្លូវ​ត្រូវ​ទាំង​អស់  ព្រោះ​អាម្មណ៍​គេ​លែង​ធម្មតា​អស់​ហើយ 
ខឹង​ខូច
ខឹង​ខូច​ក៏​ដូច​ខឹង​ខុស​ដែរ ព្រោះ​តែ​កំហឹង​នាំ​ឲ្យ​វង្វេង ធ្វើ​អ្វី​គិត​គូរ​អ្វី​ក៏​ចេះ​តែ​មិន​ត្រូវ​ទំនង​តាម​បែប​បទ តាម​វិធាន​ក្បួន​ខ្នាត គឺ​ធ្វើ​តូងតាង មួរម៉ៅ វាយ​ដំ​សំពង​គ្មាន​ប្រណី​ដៃ  បើ​គេ​ធ្វើ​បាន​ក៏​ពុំ​ស្អាត​ល្អ​ដែរ 
ខឹង​ខាត
ពេល​ខឹង​ខ្លាំង​ម្ដងៗ គេ​ទប់​អារម្មណ៍​ឲ្យ​ស្ងប់​ពុំ​បាន  អ្នក​ខ្លះ​បោក​ចាន បោក​ឆ្នាំង ឬ​សម្ភារៈ​ផ្សេងៗ​តាម​តែ​ប្រទះ​ដៃ  អ្នក​ខ្លះ​ទៀត​ឈាន​ដល់​ដុត​ផ្ទះ​សម្បែង ឆេះ​អន្តរាយ​គ្មាន​សេស​សល់ 

ដោយឈូកខ្មែរ

About SOTHEA YON

Siem Reap Province, Cambodia Education: BA: Public Administration MA: Buddhist studies Like: Humanitirian work Research Tel: +85516401645 Email: sesimereap@gmail.com https://www.facebook.com/sothea.yon

Posted on ខែ​មេសា 14, 2011, in ជីវិតតាមទស្សនៈព្រះធម៌. Bookmark the permalink. បញ្ចេញមតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: