>សុភាសិតទី៣៣


>

និយមន័យៈ ល្មួច​ដោយ​ក្លាហាន​បំផុត 
អត្ថាធិប្បាយ
ធម្មតា​ចោរ​ចូល​លួច​គោ​តែង​ចូល​លួច​ពេល​យប់​ស្ងាត់  វា​លួច​គាស់​ក្រោល​បន្តិច​ម្ដងៗ​ដើម្បី​ដឹក​គោ​ចេញ  ចោរ​ពួក​នេះ​នៅ​មាន​ចិត្ត​ភិតភ័យ​ខ្លាច​ម្ចាស់​គេ​ដឹង  សកម្មភាព​បែប​ហ្នឹង​បញ្ជាក់​ឲ្យ​ដឹង​ថា វា​មាន​អារម្មណ៍​ភ័យ​ខ្លាច​ម្ចាស់​គេ​ទាន់​ដែរ 
ប៉ុន្តែ​ក្នុង​ន័យ​ខាងលើ លោក​ចង់​និយាយ​ប្រៀប​ធៀប​ទៅ​នឹង​ជន​ល្មើស​ដែល​ធ្វើ​អ្វី​ដោយ​ក្លាហាន​ខ្លាំង​គ្មាន​កោត​ញញើត​អ្នក​ណា​ទាំង​អស់  ដូចជា នៅ​ក្នុង​អង្គភាព​មួយ មាន​អ្នក​គ្រប់គ្រង​ឃ្លាំង​សម្ភារៈ​ម្នាក់​ហ៊ាន​យក​សម្បត្តិ​រួម​ទៅ​ផ្ទះ ធ្វើ​ជា​សម្បត្តិ​ផ្ទាល់​ខ្លួន​ដោយ​គ្មាន​ខ្លាច​សហការី​ណា​ឃើញ ឬ​ក៏​ចៅហ្វាយ​នាយ​ណា​ដឹង​ឡើយ ។ គឺ​គេ​យក​ដោយ​គ្មាន​លាក់​លៀម​អ្វី​បន្តិច​សោះ 
មនុស្ស​ដែល​ហ៊ាន​យក​ដោយ​ក្លាហាន​បែប​នេះ​ហើយ​ដែល​លោក​ពោល​ថា គាស់​ក្រោល​កណ្ដាល​ថ្ងៃ​ត្រង់​ភ្លឺ​ចែស​តែ​ម្ដង ដោយ​មិន​ចាំ​បាច់​យប់​ស្ងាត់​អ្វី​ឡើយ 

 ដោយឈូកខ្មែរ

About SOTHEA YON

Siem Reap Province, Cambodia Education: BA: Public Administration MA: Buddhist studies Like: Humanitirian work Research Tel: +85516401645 Email: sesimereap@gmail.com https://www.facebook.com/sothea.yon

Posted on ខែ​មេសា 14, 2011, in ជីវិតតាមទស្សនៈព្រះធម៌. Bookmark the permalink. បញ្ចេញមតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: