>សុភាសិត ទី ១១


>

ចង់ឆ្ងាញ់ ឲ្យរកអន្លក់
ចង់ស្រណុក ឲ្យនឿយពីក្មេង
អត្ថាធិប្បាយ
            ប្រពៃណីខ្មែរ ដែលទាក់ទងនឹងអាហារបានចាត់ទុកអន្លក់និងទឹកគ្រឿងថាជាម្ហូបដែលមានឱជារសឆ្ងាញ់ផុតអ្វីៗទាំងអស់។ អន្លក់គឺបន្លែគ្រប់យ៉ាង ដូចជា: ត្រកួន, ព្រលិត, ត្រួយរាំង, ត្រយូងចេក, កូនដើមចេក, ផ្កាស្នោរ, ត្រប់គ្រប់យ៉ាង, ភ្លៅកង្កែប, ក្រសាំងទាប, ជីគ្រប់បែប, សណ្តែកបណ្តុះ, ត្រសក់, សាឡាត់, ស្ពៃក្តោប ។ល។
            បន្លែទាំងនេះ គេបរិភោគជាមួយ “ទឹកគ្រឿង” ដែលមានច្រើនប្រភេទ ទៅតាមស្រុកនីមួយៗ ។
            “ចង់ស្រណុកឲ្យនឿយពីក្មេង” មានន័យថា កាលខ្លួននៅក្មេងកម្លាំងនៅមានបរិបូរណ៌ ត្រូវខិតខំធ្វើការសន្សំទ្រព្យ កពូនឲ្យបានច្រើនសម្រាប់ដល់ពេលមួយ ដែលវ័យជរាមកដល់ មិនអាចធ្វើការអ្វីបាន អាចពឹងផ្អែកទៅលើទ្រព្យធនទាំងនោះ។ បើមិនធ្វើរបៀបនេះទេ គឺថាកាលខ្លួននៅក្មេង គិតតែដើរលេង ស៊ីចាយ ឈ្លក់នឹងអបាយមុខទាំងបួន, គ្មានគិតសំចៃប្រាក់សម្រាប់អនាគត (ពេលចាស់), មនុស្សប្រភេទនេះ នឹងត្រូវនឿយហត់-វេទនា-ធ្វើការទាំងឈឺ ទាំងជា រហូតថ្ងៃស្លាប់ គ្មានពេលល្ហែសោះឡើយ ។

About SOTHEA YON

Siem Reap Province, Cambodia Education: BA: Public Administration MA: Buddhist studies Like: Humanitirian work Research Tel: +85516401645 Email: sesimereap@gmail.com https://www.facebook.com/sothea.yon

Posted on ខែ​មេសា 12, 2011, in ជីវិតតាមទស្សនៈព្រះធម៌. Bookmark the permalink. បញ្ចេញមតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: