>សុភាសិតទី ៨


>

ពាក្យត្រូវនៅមាត់អ្នកតូចស្តី     មិនស្មើមន្ត្រី និយាយលេង
ធម៌អាថ៌ទេសនា មិនស្មើភ្លេង      គេច្រើនវង្វេង ចូលចិត្តជាង
អត្ថាធិប្បាយ
            នេះ គឺជាកំហុសមួយ ដែលជនជាតិខ្មែរយើង បានធ្វើក្លាយជាទំនៀម ឆ្លាក់ជាប់ក្នុងចិត្ត មិនងាយអ្នកណាកែបានទេ។ ខ្មែរយើងមួយភាគធំជឿថាអោយតែអ្នកធំ(មន្ត្រី)ឬអ្នកមានបណ្តាសក្តិ សុទ្ធតែនិយាយត្រូវទាំងអស់ដោយសំអាងថាពួកនេះ គឺជាពួកអ្នកចេះ -អ្នកមានសញ្ញាប័ត្រខ្ពស់ អ្នកមានចំណេះខ្ពង់ខ្ពស់ អ្នកកាច់ចង្កូតនគរ! ភ្លេចគិតពីការពិតថា មន្ត្រីមួយចំនួន បានទទួលបុណ្យស័ក្តិដោយសារបក្សពួក, សំណូក, អែបអប, លូនក្រាបជាមន្ត្រីប្រហោងក្នុងគ្មានវិចារណញ្ញាណអ្វីសោះ ។
            ការនិយាយបែបខាងលើ នាំឲ្យមានជាពាក្យស្លោកថា: ពាក្យត្រូវនៅមាត់អ្នកតូចស្តី មិនស្មើ់មន្ត្រីនិយាយលេង។ បានសេចក្តីថាអ្នកតូចតាច (អ្នកស្រែចំការ រាស្ត្រប្រជា) ទោះបីនិយាយ ពិត-ត្រូវយ៉ាងណា ក៏គេមិនសូវជឿ ឬយកចិត្តទុកដាក់ស្តាប់ដែរ។ ឯចំណែកសម្តីអ្នកធំវិញ ទោះបីជាសម្តីនិយាយលេងសើចសោះ ក៏ដោយក៏អ្នកផង នាំគ្នាស្តាប់ចំហមាត់។ នេះ គឺជាការវង្វេងមួយដ៏ធំរបស់មនុស្សភាគច្រើន ។
            រីឯ ” ធម៌ និង ភ្លេង ” ក៏ឋិតនៅក្នុងដំណើរដូចគ្នា, គឺថា គេចូលចិត្តស្តាប់ភ្លេង ជាជាងស្តាប់ធម៌ ។

About SOTHEA YON

Siem Reap Province, Cambodia Education: BA: Public Administration MA: Buddhist studies Like: Humanitirian work Research Tel: +85516401645 Email: sesimereap@gmail.com https://www.facebook.com/sothea.yon

Posted on ខែ​មេសា 12, 2011, in ជីវិតតាមទស្សនៈព្រះធម៌. Bookmark the permalink. បញ្ចេញមតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: