>សុភាសិតទី ៦


>

បើចេះ, ចេះឲ្យគេកោត បើឆោត, ឆោតឲ្យគេអាណិត
អត្ថាធិប្បាយ
            ដោយហេតុថា មានជនខ្លះ មិនចេះ ហើយធ្វើជាចេះ (ក្នុងរឿងអ្វីមួយ), មិនយល់ ធ្វើជាយល់, មិនដឹងធ្វើជាដឹង ។ល។ ដើម្បីបង្ហាញថា “ខ្លួន” ជាមនុស្សចំណាប់ ទើបមានសម្លោកថា ៖ បើចេះ, ចេះឲ្យគេកោត។
            ជាការធម្មតា, គ្មានអ្នកណាអាចចេះ សព្វគ្រប់វិជ្ជាការ ទូទៅនោះទេ។ ការចេះដឹងរបស់មនុស្សម្នាក់ៗ ដែលរៀនបានមកពីសាលា មិនខុសពីយកបានទឹកមួយដំណក់ចេញពីសមុទ្រ” នោះទេ។ វិជ្ជា ដែលយើងត្រូវរៀន មានទំហំធំ ហើយច្រើនដូចទឹកសមុទ្រ ។
            សម្លោកខាងលើ ចង់រំលឹកយើង ឲ្យកាន់ចរិតថ្លៃ – ចរិតដែលឲ្យគេកោត និងចរិតដែលនាំឲ្យគេអាណិត។ ចរិតថ្លៃ គឺការមិនអួតអាង, មិនអង្គុយលើចង្អេរ រួចលើកខ្លួនឯង, ការកាន់ពាក្យសច្ចៈ, ភាពហ្មត់ចត់, សុភាពរាបសា, ដាក់ខ្លួនទៅតាមសភាវៈរបស់ខ្លួន ។
            បើចេះអ្វីមួយ, ទោះបីជាចំណេះតូច-ធំ ប៉ុនណាក៏ដោយ, ត្រូវតែធ្វើការនោះ ឲ្យចេញជារូបរាង ល្អ-ស្អាត – ប្រើការកើត ពិតដូចសម្តីដែលខ្លួនបានបញ្ជាក់នោះ។ ចំណេះបែបនេះ អាចនាំមកនូវការសរសើរ ពីញាតិមិត្រទូទៅ ។
            ផ្ទុយពីនេះ មានមនុស្សខ្លះ ដែលចង់ខ្ពស់មុខ – ចង់ឲ្យគេកោតទទេៗ ក៏តាំងនិយាយអួតអាង ថាខ្លួនចេះធ្វើនេះ ចេះធ្វើនោះ យ៉ាងស្ទាត់ជំនាញ។ លុះដល់គេប្រគល់ការនោះឲ្យធ្វើ ក៏តាំងទ្រាំទ្រឹស្តិ៍ អេះអុញ ដូចស្វាបានដូង។ ចរិកនេះ មិនថ្លៃទេវាអាចនាំមកនូវការមើលងាយ ហើយគេចំណាំមុខ ជាដរាបតទៅ អស់មួយជីវិត ។
            “ឆោតឲ្យគេអាណិត” មានន័យថាមិនបំពាន, មិននិយាយបំផ្លើសពីអ្វីៗដែលខ្លួនមាន ឬខ្លួនចេះ-ដឹង។ កាលណាទៅពឹងពាក់គេ ឲ្យជួយធ្វើកិច្ចការអ្វីមួយ គេចេះនិយាយដាក់ខ្លួន បង្ហាញការពិត (មិនកុហក-មិនមាយាដើម្បីបូមយកអ្វីមួយពីគេ), ដូចជា: ពូអើយ, សុំជួយខ្ញុំផង កូនស្រីខ្ញុំឈឺធ្ងន់ ហើយខ្ញុំគ្មានប្រាក់សោះ តើគួរខ្ញុំធ្វើយ៉ាងម៉េច?
            ពាក្យសច្ចៈ ហើយដាក់ខ្លួនទៅតាមសភាវៈពិត – ឥតប្រឌិតដូចសម្តីខាងលើ អាចធ្វើអារម្មណ៍អ្នកដទៃឲ្យមានចិត្តចង់ជួយយកអាសា នៅគ្រាមានអាសន្ន ។

About SOTHEA YON

Siem Reap Province, Cambodia Education: BA: Public Administration MA: Buddhist studies Like: Humanitirian work Research Tel: +85516401645 Email: sesimereap@gmail.com https://www.facebook.com/sothea.yon

Posted on ខែ​មេសា 12, 2011, in ជីវិតតាមទស្សនៈព្រះធម៌. Bookmark the permalink. បញ្ចេញមតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: