>សុភាសិតទី ៥


>

លោកប្រែ តោងព្រឹត្តិ , ចិត្តកុំប្រែ
 អត្ថាធិប្បាយ
            ពាក្យនេះ ជាដំបូន្មានឲ្យយើង “ចេះរស់” ជាមួយសង្គមទៅតាមកាលៈទេសៈ ដែលត្រូវជំនោរខ្យល់បក់មក ។
            “លោក” គឺមនុស្សក្នុងលោក។ “ព្រឹត្តិ” គឺការចម្រើនលូតលាស់, ក្នុងទីនេះមានន័យថា “ប្រព្រឹត្តិ, ធ្វើ”។

សង្គមមនុស្ស នៅពេលខ្លះ ប្រែចិត្តថ្លើមខុសផ្សេងពីបែបបទដែលធ្លាប់និយមរៀងដរាបមក។ ឧបមា: ស្តេច ឬ ប្រធានាធិបតីខ្លះ បានដឹកនាំប្រទេស និង ប្រជារាស្ត្រ ឲ្យដើរថយក្រោយ បញ្ច្រាសទិស ខុសគេឯង ក្នុងសកលលោក។ សម័យ ប៉ុល ពត បានបង្វិលជីវភាពមនុស្ស សជាខ្មៅ, ខុសជាត្រូវ, ល្ងង់ ជាចេះ, ពាល ជាបណ្ឌិត, ច្របូកប្របល់ពេញនគរ។ នេះឯង ដែលគេហៅថាលោកប្រែ។ យើងតោង “ព្រឹត្តិ”, តែចិត្តរបស់យើង សុំកុំ “ប្រែ” ចាកចេញពីបន្ទាត់ “ខុស និង ត្រូវ” ដែលយើងធ្លាប់បានដឹងមកហើយនោះឲ្យសោះ។ សតិសម្ប      ជញ្ញៈរបស់យើងមិនត្រូវរេ ឬ ប្រែទៅតាម “បែបបទឆ្កួតលីលា” នោះទេ, ប៉ុន្តែបើមនុស្សភាគច្រើន នៅក្នុងសង្គមដែលយើងរស់នៅនោះ គេនាំគ្នា”សំពះមេគោ” ដើម្បីសុំសិរីសួស្តី ហើយយើងមិនព្រមសំពះតាមគេ ពេលនោះ យើងអាចទទួលផលលំបាកច្រើនយ៉ាង។ លើកដៃសំពះតាមគេទៅ , ប៉ុន្តែក្នុងចិត្ត កុំភ្លេចថា នេះគឺជា “មហាឆ្កួត” ដែលមិនមានគ្រូណា អាចមើលជាទេ!

About SOTHEA YON

Siem Reap Province, Cambodia Education: BA: Public Administration MA: Buddhist studies Like: Humanitirian work Research Tel: +85516401645 Email: sesimereap@gmail.com https://www.facebook.com/sothea.yon

Posted on ខែ​មេសា 12, 2011, in ជីវិតតាមទស្សនៈព្រះធម៌. Bookmark the permalink. បញ្ចេញមតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: