>សុភាសិតទី ៤


>

ទូកទៅ កំពង់នៅ
អត្ថាធិប្បាយ 
            ពាក្យនេះ ពោលសំដៅទៅលើមនុស្ស ២ នាក់ ឬ ២ ក្រុម ៖
            ១. ម្ចាស់ផ្ទះ ទុកជាកំពង់
            ២. ភ្ញៀវ: ទុកជាទូក
            ដំណើររឿង មានដូចតទៅនេះ ៖
            ពូម៉ាច មានភ្ញៀវ ៣ នាក់ មកសុំសំណាក់ក្នុងផ្ទះគាត់ ២-៣ ថ្ងៃ មុននឹងបន្តដំណើរទៅមុខទៀត។ គាត់យល់ព្រម ដោយគិតថា អ្នកទាំង ៣ នាក់នោះ ជាមនុស្សល្អ ។ នៅយប់ទីបី ស្រាប់តែបាត់អ្នកទាំង ៣ មិនដឹងបានទៅឯណា។ ព្រឹកឡើង គេឃើញមេឃុំ ជំទប់ ប៉ូលីស មកដល់ផ្ទះពូម៉ាច ក្នុងការតាមដានចោរ ដោយមានគេប្តឹងថា មានចោរ ៣ នាក់ លួចគោគេ រួចបរទៅបាត់ កាលពីយប់ម៉ិញនេះ ហើយថា ចោរ ទាំងនោះ បានមកសំណាក់ជាមួយពូម៉ាច ដើម្បីដើរលួចទ្រព្យគេ នៅពេលយប់ៗ។ ពូម៉ាចត្រូវជាប់ចោទ ពីបទ ឃុបឃឹតជាមួយចោរ ហើយត្រូវបញ្ជូនទៅតុលាការ ដើម្បីជំនុំជំរះ។
            ទូក (ពួកចោរ) ទៅបាត់ មិនអាចចាប់វាមកផ្តន្ទាទោសបាន នៅពេលនេះទេ ទុកដូចជារួចខ្លួនមួយរយៈ។ ឯម្ចាស់ផ្ទះទុកដូចជាកំពង់ ដែលទូកចត, ទោះបីរួមដៃជាមួយចោរ ឬមិនរួម, មិនអាចឲ្យគេយល់នូវការពិតភ្លាមៗបានទេ, ត្រូវទៅតុលាការដើម្បីឆ្លើយសំនួរនានា ទាក់ទងនឹងចោរទាំងបី ដែលជារឿងនាំឲ្យអំពល់ចិត្ត ខូចពេលវេលាបង់សោហ៊ុយធ្វើដំណើរ ខកខានបំពេញកិច្ចការប្រចាំថ្ងៃ របស់ខ្លួន។
            សុភាសិត ចង់ទូន្មានយើងថា: មុននឹងអនុញ្ញាត ឲ្យអ្នកណាម្នាក់មកសំណាក់ នៅផ្ទះយើង ឬមួយយកផ្ទះយើង ធ្វើជាទីជប់លៀង – ប្រជុំ – សន្និបាត ។ល។ ត្រូវគិតឲ្យមែនទែន ពីផលពិបាកនានា ដែលនឹងអាចកើតមានឡើង ដល់យើងជាម្ចាស់ផ្ទះ។ គេទៅបាត់ នៅសល់យើង ចាំទទួលថ្មបាក់!។ នេះជាអត្ថន័យ “ទូកទៅ កំពង់នៅ”។
ដកស្រង់ពី«រសជាតិភាសាខ្មែរ»
ដោយ បងបុត្រាខ្មែរ
ថ្ងៃទី ២ ខែកុម្ភះ ២៥៥៤

About SOTHEA YON

Siem Reap Province, Cambodia Education: BA: Public Administration MA: Buddhist studies Like: Humanitirian work Research Tel: +85516401645 Email: sesimereap@gmail.com https://www.facebook.com/sothea.yon

Posted on ខែ​មេសា 12, 2011, in ជីវិតតាមទស្សនៈព្រះធម៌. Bookmark the permalink. បញ្ចេញមតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: