>សុភាសិតទី ១៤


>

ឫស្សីធ្វើក្លាក់ដាក់ឥតថ្នាំង          គងស្គររគាំងវាយមិនឮ
សុរិយាមិនយកជាពន្លឺ                   ជឿកាន់អំពិលអំពែកសត្វ
អត្ថាធិប្បាយ
            សម្លោកនេះ មានន័យប្រកបដោយភាពអាថ៌កំបាំង ពិបាកយល់បន្តិច។ គឺជាសម្លោក បញ្ជាក់នូវចរិត-បែបបទ-អាកប្បកិរិយានៃមនុស្សភាគច្រើន នាសម័យសតវត្សទី ១៩ និង សតវត្សទី ២០ ហើយនិងសតវត្សបន្តបន្ទាបទៅអនាគត 
            ពាក្យគន្លឹះសម្រាប់ឲ្យយល់ន័យ របស់សម្លោក មានដូចខាងក្រោមនេះ ៖
–   ក្លាក់: ប្រដាប់សម្រាប់ដាក់វែក, សម, ស្លាបព្រា និង ចង្កឹះ ធ្វើពីបំពង់ ឫស្សី ។ កាលពីជំនាន់ដើម ខ្មែរយើងនៅស្រែ ចំការ គេយកបំពង់ឫស្សី ប្រវែងមួយសាច់ មកធ្វើជាក្លាក់ ដោយកាត់ថ្នាំងខាងលើចោល ហើយគេទុកថ្នាំងខាងក្រោម ដើម្បីទ្រវែក, សម-ស្លាបព្រា កុំឲ្យវារុះរបូតចុះក្រោម។ បន្តពីថ្នាំងខាងក្រោម គេទុកចំរៀកឫស្សី, សម្រួចចុង ប្រវែង មួយចំអាម សម្រាប់ស៊កភ្ជាប់ទៅនឹងរបារជញ្ជាំង នៅចង្ក្រានបាយ ជាកន្លែងតម្កល់វែក និង សម-ស្លាបព្រា ។
–   គង, ស្គរ, រគាំង : សំដៅទៅលើ “អ្នកចេះដឹង, អ្នកមានវិជ្ជា, អ្នកមានវិចារណញ្ញាណ, អ្នកយល់ខុស-ត្រូវពិតប្រាដក , អ្នកប្រាជ្ញ , អ្នកសច្ច និយម , អ្នកជាតិនិយម”។
–   សុរិយា: ព្រះអាទិត្យ។ ក្នុងទីនេះ សំដៅទៅលើ “អ្វីដែលជាពន្លឺពិតប្រាដក, អ្វីដែលជាសាច់ការ ឬ ខ្លឹមសារ, វិជ្ជា, អ្វីៗ ដែលត្រឹមត្រូវ (មិនបន្លំ-មិនឆ្ពិនភ្នែក)”។
–   អំពិលអំពែក: សំដៅទៅលើ “មនុស្សបាតផ្សារ, មនុស្សឥតចំណេះ, ពាល, ឃោរឃៅ, មនុស្សប៉ោត, មនុស្សក្អេង, មនុស្សកញ្ជើធ្លុះ, មនុស្ស ឆ្អិនក្បាលស៊ីក្បាល, ឆ្អិនកន្ទុយស៊ីកន្ទុយ, មនុស្សខ្វះសីលធម៌, មនុស្ស ល្មោភអំណាច ។ល។
តាមសម្លោកនេះ, ចាប់ពីសតវត្សទី១៩ មកដល់ឥឡូវ, មានការប្រែប្រួលធំ នៅក្នុងសង្គមមនុស្ស ជាពិសេសក្នុងសង្គមខ្មែរយើងនេះតែម្តង។ គេចេះធ្វើក្លាក់ (ពាក្យឧបមា) ដូចមនុស្សជំនាន់ដើមដែរ ប៉ុន្តែក្លាក់សម័យគេនេះឥតមានថ្នាំង សម្រាប់ទ្រសម-ស្លាបព្រា កុំឲ្យវារុះទៅដី ដូចសម័យមុននោះឡើយ។ ម៉្លោះហើយ ក្លាក់របស់សម័យនេះ កាលណាដាក់អ្វីចូលទៅក៏រុះជ្រុះរបូតទៅដី បាត់បង់ គ្មានសល់អ្វីឡើយ !
ក្លាក់ គឺជាតួមនុស្ស, ឯថ្នាំង គឺចំណេះចេះដឹងគ្រប់យ៉ាង -ជាវិចារណញ្ញាណ សម្រាប់ទប់ ឬ រក្សាទុកនូវអ្វីៗ ដែលសំខាន់របស់ជីវិតឲ្យបានយូរអង្វែងទៅ ។
មនុស្សអ័ព្ទឥតវិជ្ជា ខ្វះវិចារណញ្ញាណ ខ្វះប្រាជ្ញា សម្រាប់ពិចារណាទៅលើហេតុផល ដែលនឹងអាចកើតមានឡើង ពីអំពើដែខ្លួនធ្វើ រួចឡើងធ្វើជា “អ្នកដឹកនាំប្រទេស”តើដឹកនាំបែបណា? សំដៅទៅទិសណា? តើអាចប្រឈមជាមួយអ្នកជិតខាង ដែលតែងមានគំនិតកេងយកប្រយោជន៏ ជញ្ជក់ឈាមពីយើង បានដែរឬទេ?
គង-ស្គរ-រគាំង វាយលែងឮ” មានន័យថា អ្នកចេះដឹងទាំងប៉ុន្មាន លែងមានតម្លៃគ្មានអ្នកណាស្តាប់គ្មានអ្នកណាគោរពគេលែងជឿគេយកទៅទុកមួយដុំ មិនឲ្យធ្វើសកម្មភាពអ្វីទាំងអស់។ ក្នុងពេលជាមួយគ្នានេះ, ពួក “អំពិលអំពែក” ក៏ឡើងសោយរាជ្យ កកូរកកាយ លក់ទ្រព្យសម្បត្តិជាតិ ចែកលុយគ្នាចាយ ដល់នូវក្តីហីនហោចខ្លោចផ្សា រលំរលាយ កើតមានចោរកម្ម និង ទុរភិក្ស ពេញនគរ, មនុស្សអស់សីលធម៌, ម្នាក់ៗត្រដររស់ លែងខ្វល់ពីរឿងខុស-ត្រូវ ឬ គុណទោស ត្រូវតាមពាក្យរបស់អ្នកប្រាជ្ញ ដែលចែងថា :
                         ” ផ្គរលាន់ឯបូណ៌ សូរកណ្តុក
                        អ្នកតាចាស់ស្រុកឱបដៃយំ
                        កំពិសឡើងពង លើកំពូលភ្នំ
                        ក្អែកសសម្ងំក្នុងគុម្ភត្រែង”

About SOTHEA YON

Siem Reap Province, Cambodia Education: BA: Public Administration MA: Buddhist studies Like: Humanitirian work Research Tel: +85516401645 Email: sesimereap@gmail.com https://www.facebook.com/sothea.yon

Posted on ខែ​មេសា 12, 2011, in ជីវិតតាមទស្សនៈព្រះធម៌. Bookmark the permalink. បញ្ចេញមតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: